ច្រៀងដោយ ឆន សុវណ្ណរាជ និងសន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី៥១៨
១ (ប) ស្រលាញ់ទើបព្រមបែក មិនប្រកែកពេលអូនសម្រេចជ្រើសគេ ទោះមិនអាចរស់ក្បែរបងនៅតែបារម្ភពីអូនគ្រប់ពេល
២ (ប) ពេលនេះម្តេចអូនយំ ធ្វើឲ្យអារម្មណ៍បងខ្វាយខ្វល់ម្ល៉េះទេ (ស) គឺអូនយំព្រោះគេ គេស្រលាញ់អូនមិនស្មោះទេបងអើយ
បន្ទរ៖ (ប) ព្រោះភាពឯកាទើបធ្វើឲ្យអូនជ្រើសរើសមនុស្សខុស (ស) អូនសុំទោសអូនជ្រើសយកគេចាកចោលត្រាណត្រើយ (ប) វេលាមិនទាន់ហួសទេ បងនៅស្នេហ៍នៅឡើយ អូនអើយអាចឲ្យបងថែអូនទេ ទោះជ្រើសមនុស្សខុសកុំឃាំងខ្លួនឯងឲ្យរស់នៅឯកា (ស) អូនគិតថាអូនមិនស័ក្តិសមនឹងរូបបងទេ (ប) សមឬមិនសមមិនដឹង ដឹងត្រឹមបងនៅស្នេហ៍ ចង់ក្បែរចង់ថែព្យាបាលរបួស នៅក្នុងចិត្តអូន៕
Wednesday, March 11, 2015
ពេលគេថើបអូន មាននឹកបងខ្លះទេ?
ច្រៀងដោយ ឆន សុវណ្ណរាជ
១ ដឹងថាស្នេហ៍មិនដូចដើមនៅតែផ្តើមនឹកអូន ធ្វើខ្លួនឯងឲ្យឈឺចាប់ពេលមិនព្រមភ្លេចស្រី អនុស្សាស្នាមស្នេហ៍ចាស់ នៅដាបបងរាល់ថ្ងៃ ឲ្យនឹកថ្លៃឲ្យឈឺឲ្យយំព្រោះស្នេហា
២ ខ្លួនឯងកំដរខ្លួនឯងក្រោយពេលអូនដើរចេញ តែនៅសល់ក្តីស្រលាញ់ជាប់ក្នុងចិត្តរៀមរ៉ា ទោះអូនបែកចិត្តក៏ដោយក៏បងស្មោះសង្សារ ចាំជីវ៉ាទាំងស្រីបានជ្រើសយកគេទៅហើយ
បន្ទរ៖ ពេលគេថើបអូនតើក្នុងចិត្តស្ងួនមាននឹកបងខ្លះទេ ព្រោះប្រុសម្នាក់នេះអូនក៏ធ្លាប់ស្នេហ៍ក៏ធ្លាប់ថែត្រាណត្រើយ ឬគេនោះល្អខ្លាំងពេក ទើបធ្វើឲ្យអូនមិនអាចនឹកបងឡើយនៅពេលអូនមានគេក្បែរ យ៉ាងណាក៏ដោយក៏បងរីករាយបើអូនបានក្តីសុខ មិនថាថ្ងៃមុខគឺបងនៅស្មោះតែរូបអូនម្នាក់ទេ ក្រែងថ្ងៃណាគេក្បត់ស្រី ថ្លៃត្រូវទឹកភ្នែកព្រោះគេ មាសមេអាចវិលរកបងណាអូន
(ពីប្រុសម្នាក់ដែលចាញ់ស្នេហ៍ នៅតែនឹកនៅតែចាំ នៅតែស្មោះនៅតែស្រលាញ់អូន)៕

ហេតុផលមិនចេះចប់
ច្រៀងដោយ ឆន សុវណ្ណរាជ និង សន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨
១ (ប) ស្តាប់ហេតុផលបន្តិចផងបានទេ មុនមាសមេប្រាប់បងថាបែកគ្នា គ្រាន់តែសុំបងមិនមែនទាមទារ បែកគ្នាត្រូវមានហេតុផល
២ (ស) ស្តាប់ហេតុផលរិតតែចិត្តឈឺផ្សា ស្តាប់ម្តងណាមិនចេះអស់ហេតុផល ប៉ុន្មានដងហើយអូនតែងតែយោគយល់ ពេលនេះទ្រាំលែងបានហើយ
បន្ទរ៖ ហេតុផលមិនចេះចប់ ហេតុផលគួរឲ្យស្អប់ រាប់ពីមួយដល់ដប់ ឈប់ឈឺចាប់ទៀតហើយ អស់ពេលស្តាប់ហេតុផល អ្វីក៏មិនយល់ឡើយ ទោះជួលទៀតក៏ដោយ ក៏អូនមិនចង់ស្តាប់ (ប) សុំពេលមួយនាទី ព្រោះចិត្តនេះមិនស្កប់ អូនរាប់មួយដល់ដប់ អូនថាឈប់ឈឺចាប់ សុំតែមួយនាទី ម្តេចក៏មិនចង់ស្តាប់ បងស្ពាយការឈឺចាប់ព្រោះអស់ពេលបកស្រាយ៕

Tuesday, March 10, 2015
ទូរស័ព្ទបងអស់លុយ ឬអូនអស់តម្លៃ
ច្រៀងដោយ សួស វីហ្សា
១ មានអារម្មណ៍ថាបងឥឡូវប្លែកៗខុសពីមុន ពីមុនស្ងួនតែងខ្វល់ពីស្រី ពេលនេះបងស្ងាត់ឈឹងមិនដឹងថាព្រោះហេតុអ្វី ទើបថ្លៃមិនCallមករកអូន
២ អូនតេទៅច្រើនចងហាក់ដូចបងមិនចង់លើកទេ ឬមាសមេមានគេហើយស្ងួន បើបងមានថ្មីមែនគួរប្រាប់ស្រីឲ្យដឹងមុន គ្រាន់អូនបានត្រៀមចិត្តចាកចេញ
បន្ទរ៖ ពាក្យស្នេហ៏ដ៏ផ្អែមថែមទន់ភ្លន់ តូចតន់តែងប្រើថ្នមលោមស្រី មានន័យគួរឲ្យខ្នាញ់ បែរពេលនេះភាសាស្នេហ៍ បានប្រែជាឈឺទោរម្នេញ ពាក្យយល់ចិត្តពាក្យស្រលាញ់ ស្រាប់តែស្ងាត់បាត់ទៅណាអស់ហើយ តើក្នុងទូរស័ព្ទបងអស់លុយឬអូនអស់តម្លៃ សូមប្រាប់មកថ្លៃស្រីមិនខឹងនឹងបងឡើយ បើក្នុងចិត្តបងលែងមានអូន ស្ងួនឈប់ស្នេហ៍ស្រីហើយ មិនអីត្រាណត្រើយ យើងអាចចែកផ្លូវគ្នា បើឈប់ស្រលាញ់ប្រាប់អូនទៅ កុំឲ្យអូននៅចាំ ស្រីពិបាកទ្រាំពេលបងប្រែប្លែកពុំងារ ព្រោះស្នេហ៍អូនដូចប្រឈមមុខ ទៅនឹងក្តីទុក្ខគ្រាំគ្រា កុំចង់បែកគ្នាតាមទង្វើនេះអី៕

ស្រលាញ់តិចៗក៏ឈឺចាប់ខ្លាំងដូចគ្នា
ច្រៀងដោយ យក់ ឋិតរដ្ឋា
១ ប្រាប់ចិត្តឲ្យរឹងប៉ឹង កុំយំនឹងរឿងស្នេហ៍ បើស្រលាញ់គេកុំស្រលាញ់គេជាងស្រលាញ់ខ្លួនឯង រឿងក្នុងលោកនេះមិនឋិតឋេរ ខ្លាចដល់ពេលគេបែកចិត្តស្នេហ៍អ្នកផ្សេង ត្រូវត្រៀមចិត្តឲ្យហើយ
បន្ទរ៖ ស្រលាញ់តិចៗ ព្រោះតែខ្លាចឈឺចាប់ខ្លាំង ទប់អារម្មណ៍កុំនឹកខ្លាំង បើបែកគ្នាមិនសូវអី ទុកពេលឲ្យគ្នា ធ្វើខ្លួនឯងជាមនុស្សដឹងក្តី បើសិនជាគេចង់មានថ្មី ក៏បែកគ្នាតាមសម្រួល៕

ទោះបងចិត្តអាក្រក់ក៏អូនស្រលាញ់
ច្រៀងដោយ សួស វីហ្សា
១ ក្នុងជាតិនេះអូនស្មោះតែបង ទោះនួនល្អងក្បត់អូនក៏ដោយ ព្រោះបេះដូងស្រីបានសន្យាហើយ គ្មានប្រុសណាឡើយអាចជំនួសថ្លៃ
២ ទឹកភ្នែកហូរមិនឈ្នះចិត្តស្មោះ បងយកគេចុះកុំបារម្ភអី អូនបានជួបបងត្រឹមនិស្ស័យ តែវាសនាស្រីមិនមានដូចគេ
បន្ទរ៖ បងត្រូវចាំទុកថា មានស្រីម្នាក់នេះនៅចាំមាសមេរ អូនស្រលាញ់បងតែម្នាក់ទេ ថែស្នេហ៍ក្រែងបងវិលវិញ
៣ កើតជាស្រីដែលមានចិត្តស្មោះ បងចិត្តអាក្រក់ក៏អូនស្រលាញ់ ញញឹមចាំបងទឹកភ្នែកជ្រាបចេញ នៅតែស្រលាញ់ស្អប់បងមិនបាន៕

អស់ចិត្ត អស់ថ្ម
ច្រៀងដោយ ឱក សុគន្ធកញ្ញា
១ ក្លាយជាមនុស្សម្នាក់លែងជឿជាក់លើស្នេហ៍ មនុស្សធ្លាប់ក្បែរប្រួលប្រែខុសពីមុខ ធ្លាប់តែជួបប្រែស្ងាត់បាត់អស់ភាពទន់ភ្លន់ ចង់ជួបស្ងួនគ្មានហេតុផលជួបមិនបាន
២ ទូរស័ព្ទបងអស់ថ្ម Callមិនចូលច្រើនថ្ងៃ ឬក៏ថ្លៃបងរវល់នឹកអ្នកផ្សេង ស្នេហ៍ដើរដល់ផ្លូវនេះ បត់ស្តាំឬបត់ឆ្វេង ផ្លូវវង្វេងទៅមុខក៏ទៅមិនដល់
បន្ទរ៖ បើទូរស័ព្ទអស់ថ្មក៏អាចសាកថ្មពេញ អស់ចិត្តវិញ គ្មានអ្វីស្រោចស្រង់វិញបាន តើអស់ចិត្តឬអស់ថ្ម ចង់បន្តឬបញ្ចប់ គួរបញ្ចប់ ទាន់អូនមិនសូូវស្អប់បង តើអស់ថ្មឬអស់ចិត្ត ប្រាប់ការពិតដល់អូនផង មិនស្មោះត្រង់បងបន្តដើម្បីអ្វី៕

Subscribe to:
Posts (Atom)