Thursday, March 19, 2015

មិត្តស្រីតែមិន​មែនសង្សារ

ច្រៀងដោយ ខេលី
ផលិតកម្ម M 69

១ ព្រោះគេធ្វើល្អៗទើបខ្ញុំយល់ខុស ខ្ញុំយល់ខុសថាគេស្រលាញ់ខ្ញុំដែរ ការពិតរឿងខ្លះមិន​មែន​បញ្ជាក់​ថា​ស្នេហ៍ គេគ្រាន់តែធ្វើល្អដូចមិត្តស្និទ្ធស្នាល
២ ស្ទើរមួយជីវិតខ្ញុំមិនគិតរឿងស្នេហា ម្តេចពេលនេះចេះប្រច័ណ្ឌគេទៅវិញ ធ្វើមិត្តល្អហើយ​ តើចិត្ត​ចង់​បាន​អ្វី​វិញ គិតមិន​ចេញៗតែទឹកភ្នែកជំនួស
បន្ទរ៖ ជាមិត្តស្រីតែមិន​មែន​ជា​សង្សារគេទេ បាន​នៅក្បែរដូចគេឯងដែរតែនៅខុសឋានៈ ត្រឹមជាមិត្តល្អពេលដែលគេមានរឿងមកពឹងពាក់ ជាមិត្តម្នាក់ចាំផ្តល់កម្លាំងចិត្តគ្រប់ពេល ជាមិត្តស្រីតែមិន​អាច​ធ្វើសង្សារគេបាន ធ្វើម្តេចបានបើមិន​ក្លាហាននិយាយការពិត ចេះតែខ្លាចពេលប្រាប់ទៅគេលែង​សប្បាយចិត្ត ស្រលាញ់ក្នុងចិត្ត​ម្នាក់​ឯង​រហូត​ដូច​ពេល​នេះ បែប​នេះ​ល្អហើយ៕

Tuesday, March 17, 2015

តើប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់

ច្រៀងដោយ ព្រាប សុវត្ថិ

តើប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​

១ នៅ​សុខៗ​ក៏កើត​ទុក្ខព្រោះ​តែ​រឿង​ស្នេហាឈឺផ្សា ស្រលាញ់​អ្នក​មាន​សង្សារ​ទាំងដឹ​ង​គេ​ស្រលាញ់គ្នាខ្លាំង ពិបាក​ទ្រាំ​ណាស់​បេះដូង​ស្ទើរតែ​ស្ទះគាំង ទឹកមុខ​ស្លេក​ស្លាំង​តតាំង​ខ្លួន​ឯង​មិន​បាន តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​

២ ឃើញមុខគ្នា​រៀ​ង​រាល់​ថ្ងៃ​ធ្វើ​ម្តេច​ទៅ​ទើប​អា​ចភ្លេច​គេ​បាន ចង់​រំងាប់​ចិត្ត​ឲ្យ​បាន​មាន​តែ​កុំឲ្យ​ឃើញ​មុខ​គេ ពិបាក​ទ្រាំ​ណាស់​មិន​បាន​ឃើញ​គេ​មួយ​ពេល ដល់​ Call ទៅគេ​ថា​នៅ​ក្បែរ​សង្សារ តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​ ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយ​ឆ្នាំ ឈឺហើយ​ត្រូវចាំរៀង ឈឺយូរណាស់

៣ រឿង​កម្មពារ​ក្នុង​លោក​នេះ​ប្រហែល​ជា​មាន​ពិ​ត​មែនមើល​ទៅ នៅ​មិន​នៅ​លួច​ស្នេហ៍​គេ​ក៏ឈឺចាប់​ខ្លួន​ឯង គេ​មាន​គូរគេ​យើង​បែរ​ជា​ឆ្កួត​ម្នាក់​ឯង កាន់​តែ​ច្រណែន​កាន់តែ​ឈឺចាប់​ទ្វេដង តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​ ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយ​ឆ្នាំ ឈឺហើយ​ត្រូវចាំរៀង ឈឺយូរណាស់

បងពេលនេះមិន​ដូច​បង​ពីមុន

ច្រៀងដោយ​ តេង លក្ខណា
ផលិតកម្ម M 69
១ ចាប់​ផ្តើម​ក្បត់​តាំងពី​ពេលណា ចែកស្នេហាឲ្យ​ទៅ​ម្នាក់​នោះ ម្តេចមិន​គិតស្រីម្នាក់​ខំស្មោះ បំភ្លេចអស់​ទុកអូន​ក្រៅចិត្ត
២ មិន​ទុកពេលឲ្យ​អូន​ត្រៀម​ខ្លួន ឆាប់ម្ល៉េះស្ងួន​មក​សុំអូន​បែក ឈប់ទាក់ទង​ចប់​គ្នា​ត្រឹម​ស្អែក អូន​ប្រកែក​ក៏បង​លែង​ស្តាប់
បន្ទរ៖ បង​បារម្ភខ្លាចគេ​មិន​ពេញ​ចិត្ត​អូន​ សុំបែកអូន​ដើម្បី​ផ្គាប់​អារម្មណ៏គេ សុំ​សួរបង​តាម​ត្រង់ មាន​គិត​ចិត្ត​អូន​ទេ គ្មានមាសមេអូន​រស់​បែប​ណា បង​ពេល​នេះ​មិន​ដូច​ជា​បង​ពេល​មុន ភាពទន់ភ្លន់​លែង​មាន​ឲ្យ​អូន​ទៀត​ហើយ សម្តីតែមួយ​ម៉ាត់​ឲ្យ​អូន​កាត់​ចិត្ត បំភ្លេចបង
៣ បង្រៀន​ចិត្ត​ឲ្យ​គិត​ស្អប់​បង ប្រាប់​បេះដូង​ឈប់​នឹក​បង​ទៀត ស្មោះប៉ុណ្ណាក៏នៅតែឃ្លាត បែកមួយ​ជាតិ​អស់​ពេល​ជួប​ហើយ៕

ស្រលាញ់អ្នក​ថ្មីដែល​ល្អជាង​បង

ច្រៀងដោយ វណ្ណា ស័ក្កិ
ផលិតកម្ម M 69

១ នៅលើលោកនេះតើមានអ្នកណាដែលជួបស្នេហាដូចខ្ញុំ នាងស្រលាញ់ខ្ញុំតែត្រូវធ្វើខ្លួនជាមនុស្ស​អាត្មានិយម ព្រោះក្តីស្នេហាមួយនេះ មិន​មែន​ជារឿងសក្តិសម មិន​អាច​បង្ខំ​ហ៊ាន​ទទួល​យក​អូន​ដាក់​​ក្នុង​បេះដូង 
២ គ្រប់ទង្វើអូន​តែ​ធ្វើឲ្យ​បង​ហ៊ាន​ទទួល​យក​រូប​ស្រី ព្រោះតែអ្វីៗអូន​ធ្វើដើម្បី​តែ​ក្តី​ស្រលាញ់ប៉ុណ្ណោះ បើលាក់​អូន​ក្នុង​បេះដូង បង​នឹង​រស់​ស្ពាយ​កំហុស មិន​អាច​ធ្វើខុស​នឹង​សង្សារចាស់ព្រោះនាងក៏ស្រលាញ់បង
បន្ទរ៖ ចាប់​ផ្តើម​ស្រលាញ់​អ្នក​ថ្មី​ដេែល​គេ​ល្អ​ជាង​បង ឈប់​គិត​អតិត​កន្លង​សុំ​ទោសផងឲ្យ​អូន​ទឹក​ភ្នែក ស្នេហា​មិ​នអាច​បង្ខំ បេះដូង​មិន​អាច​បែង​ចែក ទោះមាន​ថ្ងៃស្អែក​ក៏ពួកយើង​មិន​អាច​ស្រលាញ់គ្នា អូន​អាច​នឹង​មាន​សំណាង​ជួប​គេ​ល្អជាង​បង​ អរគុណការលះបង់​ស្ងួន​បង​មិន​ចង់​ឲ្យ​អូន​លំបាក បើពួកយើងស្រលាញ់គ្នា ត្រឹមជាសង្សារលួចលាក់ គឺអូន​តែ​ម្នាក់​នឹង​ត្រូវ​លេបលាក់ទឺកភ្នែកខ្លួនឯង ដោយ​សារ​ប្រុសម្នាក់​នេះ៕

Wednesday, March 11, 2015

Message ទៅគេចាំបាច់ឲ្យ​បង​ដឹង

ច្រៀងដោយ ឆន​ សុវណ្ណរាជ
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

១ ត្រឹម​មិត្ត​ស្និទស្នាលមិន​មែន​ជា​សង្សារ តែ​បង​គិត​ថា​អារម្មណ៍​យើង​ដូចគ្នា អូន​តែ​ង​ Message មក​បង​គ្រប់​វេលា ក្នុង​ចិត្ត​ពុំងារ​ស្រលាញ់បង​ទេ
២ ឮសម្លេងសារ​បង​ដឹង​ច្បាស់ថា​គឺ​អូន បេះដូង​អង្រួន​ញាប់​ញ័រម្ល៉េះទេ តែដល់​ពេល​បើកអាន អូន​សរសេរថានឹក​គេ​ ហេតុអ្វីមាសមេរច្រលំបែបនេះ
បន្ទរ៖ ពេលឮសារឆ្ងល់​ថា​អូន​ផ្ញើមកបង​ឥត​ឈប់ ដល់​ពេល​អាន​ចប់​ទើប​ដឹង​ពី​បំណងឆវី អូន​ចង់​ប្រាប់​បងថា​អូន​នឹកគេ​គ្រប់​នាទី ធ្វើបែប​នេះអូន​មាន​អាណិត​បង​ទេ ចង់​សួរ​មួយ​ជួយ​ឆ្លើយ​គ្រាន់​តែ Message ទៅគេ​ ​ ហេតុអ្វីមាសមេ​ចាំបាច់ប្រាប់​ឲ្យ​មិត្ត​ម្នាក់នេះដឹង មើល​មិន​ដឹង​សោះមែន​ដែរទេ​ពី​អារម្មណ៍​ម្នាក់​ហ្នឹង ចង់​ប្រាប់​ថា​ខឹងហេតុអ្វីមិន​យល់៕

ឈឺចាប់​ព្រោះ​ស្នេហ៍

ច្រៀងដោយ សន​ ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

១ ជាមនុស្សស្រីបើស្រលាញ់ហើយ គឺស្រលាញ់មួយជីវិត រឿងបេះដូងសង្ឃឹមស្នេហ៏ពិត ជឿទុកចិត្តលើ​មនុស្ស​ប្រុស ជាមនុស្សស្រីចង់​បាន​ថ្នាក់ថ្នម ចង់​បាន​ក្តី​សុខប៉ុណ្ណោះ តែពេលនេះបែរជារងទុក្ខា​
២ ខា្លចបាត់បងខ្លាចខ្លាំងណាស់ ខ្លាចបង​ចោល​ស្រី ឈឺចិត្ត​រាល់​ថ្ងៃ​ព្រោះ​ស្នេហា​ ស្រលាញ់បង​ជាង​ខ្លួន​ឯង មិន​ដែល​គិត​ថា ជីវិតស្នេហាប្រេះឆារបៀបនេះ
បន្ទរ៖ ទឹកភ្នែកអូនហូររាល់​ថ្ងៃ​បង​មាន​ដឹង​ទេ? ឬឃើញតែ​ស្នាម​ញញឹម​ក្លែងក្លាយ តើបង​ពី​មុន​បាត់​ទៅ​ណា? បាត់​មនុស្ស​ក្បែរ​កាយ​ ជីវិតរីករាយ​ប្រែក្លាយ​ទៅជា​ឈឺ​យ៉ាង​នេះ ឈឺចាប់​ព្រោះ​ស្នេហ៍៕

Thank for Your Love

ច្រៀងដោយ​ សន​ ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

Thank you for post for your like for your click ចេះយកចិត្តបែបនេះអ្នកណាមិន​ស្រលាញ់ Thank you for your love for your for your kind មិន​ស្មានថា​បាន​ធ្វើ​សង្សារនឹងគេទេ​

ខ្នាញ់ម្នាក់ហ្នឹងខ្លាំងណាស់​ ចូលចិត្តម្នាក់ហ្នឹងណាស់ ក្រលេកទៅប៉ះបេះដូងខ្ញុំក៏លោតញ៉ាប់ គេព្យាយាមខិតជិត ដឹងថាខ្ញុំចូលចិត្ត រិតតែខិតជិតៗចូលដល់បេះដូង មានអារម្មណ៍ដូចព្រះនាង មានស្លាបចេះហោះៗៗ ជួបទេវបុត្រម្នាក់ល្អហួស សូមស្រលាញ់ខ្ញុំអុះៗៗៗ

Thank you for post for your like for your click ចេះយកចិត្តបែបនេះអ្នកណាមិន​ស្រលាញ់ Thank you for your love for your for your kind មិន​ស្មានថា​បាន​ធ្វើ​សង្សារនឹងគេទេ​៕