១ ហេតុអ្វី ស្រីចាកចោលបង ក្នុងបេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ ជីវិត បងទទេរស្អាត ពេលនេះទ្រូងបែកប្រេះ បងស្ទើរឆ្កួតវង្វេងអស់ហើយ វិលវិញអូនអើយ
បន្ទរ៖ Lady, won't you save me? My heart belongs to you. Lady, can you forgive me for all I've done to you. Lady, oh Lady
២ ហេតុអ្វី ស្រីចាកចោលបង ក្នុងបេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ វិលវិញវិលរកទ្រូងបង បងសូមអង្វរ អត់ទោសឲ្យបងយើងផ្តើមស្នេហ៍ជាថ្មី សូមមេត្តាដល់បង៕
Wednesday, July 22, 2015
Tuesday, May 19, 2015
រដូវភ្លៀងធ្លាក់
ច្រៀងដោយ កែវ សារ៉ាត់
១. រដូវភ្លៀងធ្លាក់នៅស្រុកយើង
ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ (២ដង) មេឃខ្មៅត្រជាក់ធ្លាក់ជំនោរ
ទីទុយ មាមថ្ងូរជ្រែករាត្រី អើយ…យើយៗៗ
២. កង្កែកបបូកយំក្នុងបឹង
ស្រែកយំទ្រហឹងតាមគង្គា (២ដង) ព្រលឹមស្វាងរះព្រះសុរិយា
អ្នកស្រែចម្ការទឹមគោក្របី អើយ…យើយៗៗ
R. នឹកឡើងសែនស្តាយអនុស្សាវរីយ៍
កាលយើងទាំងពីរនៅក្មេងវ័យ (២ដង) បងណាត់ជួបអូនក្រោមដើមជ្រៃ រួចនាំស្រីថ្លៃហែលទឹកថ្លាឈ្វេង អើយ…យើយៗៗ។
III. ស្រណោះទួលពោធិ៍ក្បែរបឹងព្រៃ
បងនាំអូនស្រីជិះទូកលេង (២ដង) កុកក្រៀលក្រសារស្រែកក្តែងៗ អកុសលចំបែងឲ្យយើងព្រាត់ឆ្ងាយ
យើយៗៗ
អូ…អូ…អូ…អូ… អូ…អូ…អូ…អូ………
អូ…អូ…អូ…អូ… អូ…អូ…អូ…អូ………
ដំណើរឆ្លងដែន
ច្រៀងដោយ កែវ សារ៉ាត់
១. ដំណើរឆ្លងដែនអួលណែនឱរា
កាត់គ្រាប់កាត់ព្រៃព្រឹក្សា វាសនាកំសត់ណាស់អូន ដៃម្ខាងឱ ស្រីដៃម្ខាងបមបីកូនស្ងួន
វេទនាស្ទើរជីវិតសូន្យ តើអូននាងចាំបានទេ
?
២. មកដល់ដីថ្មីស្រីអូនផ្លាស់ចិត្ត
ដូចពស់ក្បាលពីរក្បត់ផិត ទ្រូងបងចុកឈាមគ្មានល្ហែរ ឆ្ងាញ់យ៉ាងណាទៅ
? ដង្កូវជ្រាំជនជាតិគេ មិននឹកស្មានថាមាសមេ បែររេព្រោះស្រេកតណ្ហា
R. ជេរ
ឬជូនពរស្រីចិត្តសាមាន្យ លបលួចបើកសោសុវណ្ណ ឲ្យព្រានពួនរួមកាយា…អើយ ឃើញច្បាស់នឹងភ្នែកស្រីប្រឹងប្រកែកដោះសារ
ចំណងស្នេហ៍យើងកំព្រា ជីវាស្រាយក្បត់បំពាន
៣. នៅមុខចៅក្រមស្រីខំបំភ្លៃ
ដោះសារចោរព្រហ្មចារី ផុតភ័យពីទណ្ឌកម្មបាន ណ្ហើយចុះបងសូមលា
ពុំងារនៅឲ្យសុខសាន្ត លាស្រីចិត្តចើកតិរច្ឆាន កល្យាណបងសូមជូនពរ៕
Thursday, May 7, 2015
ជូនពរមនុស្សពីរនាក់
ច្រៀងដោយ គៀត សុវណ្ណាឡាង
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ
១ មនុស្សដែលធ្លាប់តែជឿជាក់ថាល្អគ្រប់ដប់ ការពិតគេប្រសព្វលួចលាក់ស្នេហាក្រោយខ្នង អ្នកណាមិនស្រលាញ់ បែរជាស្រលាញ់នួនល្អង ពេលនេះបងតបស្នងយ៉ាងសក្តិសមណាស់ថ្លៃ
២ បើលួចលាក់មានស្នេហាផ្សេងមិនរកអ្នកក្រៅ លួចស្និទស្នាលមានរឿងអាស្រូវមិត្តជិតស្និទស្រី ទះដៃពីរទើបឮ មិនមែនខុសម្នាក់ទេថ្លៃ ឆ្ងល់រាល់ថ្ងៃទង្វើចរណៃខុសប្លែក
បន្ទរ៖ នៅទីបញ្ចប់ដឹងមុនហើយថា ថ្ងៃនោះគង់មកដល់ គ្មានអ្វីសេសសល់សម្រាប់មនុស្សដែលលះបង់ មើលថែនាងឲ្យល្អ នាងជាមិត្តល្អហ្នឹងអូន ហើយសង្ឃឹងថានាងស្រលាញ់បងជាងអូន ទឹកភ្នែកពេលនេះផ្ញើជូនមនុស្សពីរនាក់ដែលក្បត់ខ្ញុំ មិត្តរបស់ខ្ញុំពិតជាធ្វើបានល្អជាងគេ សង្សារសម្លាញ់ចិត្តគិតថាអូនល្ងង់មែនទេ ជូនពរស្នេហ៍គង់វង្សឋិតថេរជារៀងរហូត៕

គេអស្ចារ្យហើយ
ច្រៀងដោយ ម៉ានិត
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ
១ តាំងពីថ្ងៃដែលគេដើរចូលមក បងដឹងហើយថាយើង នឹងទៅជាបែបណា រហូតមកដល់ថ្ងៃនេះបងទើបដឹងគេយ៉ាងណា គេមិនបានយល់ចិត្តអូនបន្តិចទេ មិនបានធ្វើដូចបងធ្លាប់ធ្វើនោះទេ
២ គេមិនបានមើលថែអូនដូចបងទេ គេខ្វល់តែចិត្តគេ គេក៏មិនបានស្គាល់អូនច្បាស់ដូចបងស្គាល់មាសមេ តែដឹងទេក្នុងភ្នែកជីវ៉ា គេហាក់ដូចជាមនុសុ្សអស្ចារ្យ បងខំប៉ុណ្ណាក៏មិនដូច
បន្ទរ ពេលគេយំក៏គេល្អ (គេមើលទៅមានតម្លៃ) ពេលគេខុសក៏គេល្អ (គ្រប់គ្នាក៏តែងតែអភ័យ) គេធ្វើអ្វីក៏អស្ចារ្យៗ គ្រប់កាយវិការគេល្អគ្រប់យ៉ាង ពេលគេខឹងក៏គេល្អ (មានអ្នកលួងអ្នកដឹកដៃ) ព្រមទទួលថាខ្ញុំចាញ់ (ព្រមទទួលថាគេជោគជ័យ) គេធ្វើអ្វីក៏អស្ចារ្យ ឈរស្ងៀមៗក៏អស្ចារ្យខ្ញុំគ្មានផ្លូវណាអាចសាងចេតនា ទ្រាំចាកចេញ
អូនគ្មានអ្នកណាក៏នៅមានបង បងនៅទីនេះរង់ចាំកំដរ Baby Don't Cry Babe Baby Don't Cry Baby Don't Cry Babe Baby Please

មានអីសួរអត់?
ច្រៀងដោយ ម៉ានិត
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ
១ ស្គាល់គ្នាយូរហើយតែមិនហ៊ានសុំស្នេហ៍ លួចស្រលាញ់គ្នាយូរដែរតែមិនហ៊ាននិយាយ មាត់ហើបមិនរួច មិនដឹងទេថាកើតអី ប្រហែលមកពីនិស្ស័យខ្ញុំមិនល្អ
២ ជួបគ្នារាល់ថ្ងៃគេមិនដែលសួរថា ពាក់ព័ន្ធនឹងរឿងស្នេហាបន្តិចឡើយ មិនដឹងចិត្តខ្ញុំឬគេដឹងបាត់ទៅហើយ មុខខ្ញុំុបញ្ជាក់ចម្លើយពេកទេដឹង
បន្ទរ មានអ្វីចង់សួរខ្ញុំទេ ដូចជាខ្ញុំស្រលាញ់អ្នកណា ឬក៏អូនអាចសួរថាមានអ្នកណានៅក្នុងចិត្ត សួរមកខ្ញុំសន្យាថា ខ្ញុំឆ្លើយការពិត មិនភរថាតើក្នុងចិត្តមានអ្នកណា ខ្ញុំក៏លួចស្នេហ៍មនុស្សម្នាក់ គេនៅក្នុងបេះដូងនៅឡើយ ម្នាក់នៅទល់មុខខ្ញុំនេះហើយដែលខ្ញុំលួចស្រលាញ់ជាយូរ តែបានត្រឹមឈរមើលខ្នងគេ សួរគេម្នាក់ឯងនៅក្នុងចិត្ត ចង់ណាស់ចង់ប្រាប់ការពិត ថាក្នុងចិត្តមានអ្នកណា?
សួរបងមួយម៉ាត់បានទេ នឹងបានសារភាពស្នេហា សួរថាបងស្រលាញ់អ្នកណា បងនឹងឆ្លើយប្រាប់អូនភ្លាម ថាម្នាក់នោះជារូបអូន បងស្រលាញ់មករហូត សួរបងមក យេៗ

Wednesday, April 22, 2015
Subscribe to:
Posts (Atom)