Saturday, July 25, 2015

ពេលណាបែកគ្នាបងដាក់ពាក្យ ព្រាប សុវត្ថិ

ពេលណាបែកគ្នាប្រាប់​បងផង​ណា​ បង​ដាក់​ពាក្យ
១ មិន​មែន​ចង់​ធ្វើ​តួកាច បំបែក​បំបាក់​ស្នេហ៍​គេ ប៉ុន្តែទើសភ្នែកឃើញគេធ្វើ​បាប​សង្សារ
២ មិន​មែន​ចង់​ធ្វើ​តួរង មិន​ចង់​ចាញ់​ប្រៀប​អ្នក​ណា តែ​ព្រោះ​ចិន្តា​ចង់​ការពារ​មនុស្ស​ម្នាក់​នេះ
បន្ទរ៖ ចង់​ជូត​ទឹក​ភ្នែក​ ឲ្យ​ផ្អែក​ទ្រូង​នេះ គ្រប់​វិនាទី​បុរសម្នាក់​នេះ​ចង់​មើ​ល​ថែ​អូន គេ​មិន​ចេះ​ថែ ទុក​ឲ្យ​ម្នាក់​នេះ ហេតុអ្វី​ជី​វី​ឲ្យ​គេ​ជាន់​ឈ្លី​មិន​ព្រម​បែក​គ្នា ពេលណាបែកគ្នាប្រាប់​បងផង​ណា​ បង​ដាក់​ពាក្យ សន្តាន​ចិត្ត​មនុស្ស​ម្នាក់​នេះ គ្រាន់​ចង់​ឃើញ​អូន​សប្បាយ​ចិត្ត ចង់​ឲ្យ​អូន​មាន​ជីវិត​ថ្មី តស៊ូ​ធ្វើអ្វី​គេ​មិន​អាណិត មិន​មែន​ស្នេហ៍​ពិត ​កុំ​នៅ​ធ្វើ​បាន​ខ្លួន​ឯង
៣ បង​ចង់​មាន​សិទ្ធហូង​ហែង​ច្រណែន​នឹង​គេ​ម្នាក់​នោះ គេ​ចិត្ត​មិន​ស្មោះ​ ហេតុ​អ្វី​យក​បាន​ចិត្ត​អូន៕

Friday, July 24, 2015

នឹកគេខ្លាំណាស់​ ម្ចាស់ថ្លៃអើយ ព្រាប​ សុវត្ថិ

១ នឹកគេខ្លាំងណាស់​ ម្ចាស់​ថ្លៃអើយ ឆ្កួតមិន​ខាន​ឡើយ​បើតែ​យ៉ាង​នេះ បេះដូងលោតញាប់​ខុសធម្មតា ឈឺអួលផ្សារៗគ្រប់​នាទី
២ នៅមិ​ន​សុខទេ ចង់​ជួប​គេ​ណាស់ ម្តងៗស្ទើរស្ទះទ្រូងប្រេះជាពីរ គេធ្វើមិន​ដឹង​ខឹង​ខ្លួន​ឯង ប្រច័ណ្ឌ​ហួង​ហែង​គ្រប់​នាទី អារម្មណ៍វក់វីគ្មានទីបញ្ចប់
បន្ទរ បាត់​មុខ​មិន​បាន​ ប្រាណ​នៅមិន​ស្ងៀម បែក​មួយ​ជំហ៊ាន​អារម្មណ៍មិន​ស្ងប់ បើតែយ៉ាងនេះ​រស់​ម្តេច​ទៅ ខ្លាចត្រូវ​គេ​ស្អប់ ដឹង​ខ្លួន​គួរ​ស្អប់តាម​ស្រលាញ់គេ
៣ កុំ​ស្អប់​បង​ណា​ ម្ចាស់​ស្នេហាអើយ រំខាន​ត្រាណត្រើយធុញបង​មែន​ទេ ឃាត់​ដៃ​មិន​ឲ្យ​ចុច​ទូរស័ព្ទ  ឃាត់​ចិត្ត​មិន​ឲ្យ​គិតមាសមេ ទ្រាំមិន​បាន​ទេ ចង់​តែ​អឺ..៕

វង្វេងមួយពេល ព្រាប សុវត្ថិ

១ ក្នុង​លោកនេះគេថាមនុស្សដែលគ្មានស្នេហា ប្រៀបដូចតារាដែលរះខ្វះពន្លឺ ប៉ុន្តែស្នេហាធ្វើឲ្យ​ឈឺ ស្នេហ៍​គឺសាហាវជាងអ្វីៗក្នុង​លោក​ហ្នឹង
២ តាមពិតទៅខ្ញុំនេះ​មិន​មែន​នៅ​ទំនេរ តែពេល​ជួប​គេ​ខ្ញុំ​ភ្លេច​ស្នេហ៍ខ្ញុំ​ឈឹង លង់​ចិត្តផុង​ខ្លួន​ដល់​ស្រវឹង ស្អាត​អីយ៉ាង​ហ្នឹង​អញ្ចឹង​បាន​ខ្ញុំ​ស្រើប​ស្រាល
បន្ទរ៖ ខ្ញុំ​វង្វេង​មួយ​ពេល ភ្លេច​ខ្លួន​ជា​អ្នកណា ធ្វើឲ្យ​ស្នេហ៍ស្មោះស្រក់​ទឹក​នេត្រា នឹក​ឡើង​ពេល​ណា​ ខ្មាស់​អាត្មា​ពេក​ក្រៃ
៣ រឿង​ស្នេហាត្រូវ​ពិចារណាមុនលង់ចិត្ត ប៉ះមនុស្ស​មិន​ពិ​ត​ប្រយ័ត្ន​ខូច​ដួង​ចៃ ត្រូវ​ចេះរក្សា​អ្វី​ក្នុង​ដៃ កុំ​ទៅ​ស្រម៉ៃអ្វី​​មិន​មែន​របស់​យើង
៤ ស្រាស្រវឹង​មួយ​ថ្ងៃ ស្នេហ៍ស្រី​ស្រវឹង​ប៊ិះស្លាប់ ទម្រាំតែដឹង​ឈឺចាប់​ប៊ិះហួសពេល រូប​អូន​មាន​បង​តែ​ម្នាក់ តែបង​វិញលួច​លាក់​មាន​គេ​ សូម​មាសមេលើកលែងឲ្យ​បង​ផង

បន្ទប់ជួលអភ័ព្វ ព្រាប សុវត្ថិ

១ លាស្រុកលាស្រែ លាម៉ែមកធ្វើការងារ តាមគ្នីតាមគ្នា ដើម្បីជីវភាពគ្រួសារ បន្ទប់មួយខែ៤០ដុល្លា រស់នៅបួនប្រាំអាត្មា គ្មានអ្នកណាត្អូញត្អែរ
២ កម្មកររោងចក្រ ធ្វើការគ្មានក្តីស្រណុក ហូបចុកមិនគ្រប់ នឹកស្រុកនឹកពុកនឹកម៉ែ និស្ស័យថ្ងៃមួយ​ក៏បាន​ជួប​ស្នេហ៍ សន្យាស្រលាញ់មិនប្រែ មិន​ចោលគ្នា​ទោះជា​យ៉ាងណា
បន្ទរ៖ បន្ទប់ជួល ជួបគ្នាល្ងាចព្រឹក ឥឡូវសល់ត្រឹមពាក្យនឹក នឹកហើយហូរទឹកនេត្រា អូន​ឈប់​នៅ​ហើយ​ឈប់​មក​ធ្វើការ ឮគេថា​ អូន​មាន​អ្នកថ្មី
៣ ចៃដន្យជួបគ្នា​ ពុំងារធ្វើជាមិន​ស្គាល់ អយុត្តិធម៌ សម្រាប់​កម្មករក្រក្រី អ្នក​មាន​ៗប្រៀបជាង​ចិត្ត​ភក្តី បន្ទប់​ជួល​ក៏បាត់​​ស្រី លែង​និយា​យ​ទៅ​ស្រុក​វិញហើយ / លែងនិយាយទៅជួបពុកម៉ែវិញ៕

Wednesday, July 22, 2015

ឆេះបេះដូង - ព្រាប​ សុវត្ថិ - RHM 530

១ មនុស្សជាច្រើន​ បាន​ប្រាប់​បង​ថា អូន​មិន​ស្មោះ​នឹង​ក្តីស្នេហា បង​គិត​ថា​គេ​មុសា ពាក្យ​សន្យា​អូន​មិន​បោះ​បង់
២ ទើប​ថ្ងៃ​នេះ​បង​ឃើញ​ផ្ទាល់​ភ្នែក ដូច​គេ​ពុះជ្រែក​ច្រៀក​បេះដូង អូន​បណ្តើរគេ​មុខ​បង  ទ្រូង​សៅហ្មង​ចុកចាប់​ពេក​ក្រៃ
បន្ទរ​៖ ប្រៀប​ដូច​ជា​ត្រូវ​រន្ទះ​បាញ់​ចំបេះដូង ឆេះខ្លោច​ពេញ​ដើមទ្រូង ខ្លួន​បង​ក្លាយ​ជា​ផេះផង់ ហូ... ស្នេហ៍​បង​អស់​តម្លៃ ស្រីជាន់​ឈ្លី​ឱរ៉ា អូនជ្រើសគេចោលរៀមរ៉ា​ បងក្លាយ​ជា​មនុស្ស​សំណល់ បង​គ្មាន​អ្វី​អស្ចារ្យ ឲ្យ​សក្តិសម​ហ្នឹង​និមល បងមាន​តែ​ទុក្ខកង្វល់ ដែល​អូន​បាន​បន្សល់ទុក​ឲ្យ​បង
៣ ទ្រូង​សង្វេគទឹក​ភ្នែក​ស្រក់​ហូរ ស្រែក​ថ្ងួចថ្ងូរសោក​សៅ​ដួង​ចិត្ត បង​រស់​នៅ​ទាំង​រួម​រិតនឹង​ជីវិត​ដ៏សែន​ស្ងប់​ស្ងាត់
បេះដូង​ឆេះក្លាយ​ជា​ផេះផង់...៕

អូន​បាន​ឡាន​បញ្ឈឺបង - ព្រាប សុវត្ថិ RHM - 530

១ ដើមត្នោតឈរធ្មឹងហាក់មិន​អើពើ ទោះត្រូវខ្យល់ភ្លៀងបក់លើ​ អស់​សង្ឃឹម សូរិយាពេលព្រឹកក៏ប្រែ​លែង​ហ៊ាន​ញញឹម ភ្លៀងលែងរលឹមស្រុកស្រែព្រាត់ស្រី
២ ធ្លាប់​បណ្តើរគ្នាទៅរៀនកាត់ស្រែ នៅក្បែរចិញ្ចឹមចិត្តស្នេហ៍ ពីក្មេងវ័យ រឿងយើងទាំងពីរបាន​រក្សាភាព​ស្រស់​ខ្ចី ពេលនេះហេតុអ្វីឲ្យស្រី​ក្បត់​បង
បន្ទរ៖ ស្រែយើងធ្លាប់​ដើរ​កាត់​ក្លាយ​ជា​ថ្នល់ អូន​បើក​ឡាន​បញ្ឈឺឌឺបង​ឲ្យ​ខូច​ចិត្ត ញាតិ​ផៅពេញភូមិ​សរសើរ​ស្រស់​ស្រី​វមិត្រ ឲ្យ​បង​ខូច​ចិត្ត ដូច​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ 
៣ វាលស្រែក្តៅហែង​ដូច​ចេញ​តាម​ភ្នែក ដូច​គេ​ពុះហែកពីដួងចិត្ត អូន​មាន​ប្រុសថ្មី​បណ្តើរ​អោប​រិត រឿងពី​អតិត គ្មានន័យ​ទៀតឡើយ៕

Lady - ព្រាបសុវត្ថិ - RHM 530

១ ហេតុអ្វី ស្រីចាកចោលបង ក្នុង​បេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ ជីវិត បងទទេរស្អាត ពេលនេះទ្រូងបែកប្រេះ បងស្ទើរឆ្កួតវង្វេងអស់ហើយ វិលវិញអូនអើយ
បន្ទរ៖ Lady, won't you save me? My heart belongs to you. Lady, can you forgive me for all I've done to you. Lady, oh Lady
២ ហេតុអ្វី ស្រីចាកចោលបង ក្នុង​បេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ វិលវិញវិលរកទ្រូងបង បងសូមអង្វរ អត់ទោសឲ្យបង​យើង​ផ្តើម​ស្នេហ៍ជាថ្មី សូម​មេត្តា​ដល់​បង៕​​