Saturday, August 29, 2015

មានអារម្មណ៍ថាអត់ចង់រស់ ករុណា ពេជ្រ

១ ពីមុនស្គាល់ចិត្តអូន​តិច ទើបភ្លេច​គិត​ដល់​ថ្ងៃ​បែក ស្របពេលចិត្តរហែកមិនអាចប្រកែក​ព្រោះ​ដល់​ពេល​ហើយ ព្យាយាមកុហកខ្លួនឯង​ថា​អូន​មិនទាន់​​ប្រែប្រួលឡើយ តែតាមពិតចុង​ក្រោយ​បងអស់ស្និទហើយ​អស់​ស្និទ​ក្បែរ​អូន
២ មាន​អារម្មណ៍ថាឈឺចាប់​ខ្លាំង មាន​អារម្ម​ណ៍​ថា​អត់​ចង់​រស់ មាន​អារម្មណ៍គ្មានអ្វីអាចជួសជុលរឿង​កន្លង អូន​ប្រឹង​ភ្លេច​ឯ​បង​ប្រឹង​ចាំ ខ្វែង​គំនិត​មិន​សម​បំណង ហេតុតែ​នៅ​ស្រលាញ់​អូន​ទើប​នៅ​ឈឺ​ផ្សា
បន្ទរ អ្នក​ណា​ក៏ដឹង​ថា​យើង​ពី​រនាក់ ពី​មុន​ធ្លាប់​សង្សារនឹងគ្នា បើសិន​បែក​ពុំ​ងារ​តើ​ឲ្យ​បង​គិត​យ៉ាង​ណា អ្នក​ស្គាល់​ច្បាស់​ជា​សួរបង​ពេល​ដែល​បាត់​រូប​ជីវ៉ា តើបង​ឆ្លើយ​យ៉ាង​ណា​នឹង​សំនួរ​គេ​ សូម្បីពេល​ខ្លះ​មិន​បាន​ជួប​អូន​ ក៏ក្នុង​ចិត្ត​បង​នៅ​មិន​ស្ងប់ ទម្រាំស្នេហ៍​បញ្ចប់​គឺ​បង​ធ្វើ​មិន​បាន​ទេ បើ​ប្រាប់​គេ​អូន​បែក​បង ក៏គេ​មិន​អាច​ជឿ​ដែរ​ ព្រោះ​ពី​មុន​ចិត្ត​ស្នេហ៍​អូន​ស្មោះ​បង​ខ្លាំង​ណាស់៕

Saturday, July 25, 2015

លើលោកនេះមានអ្នក​ណា​ចង់​ក្រ (ខេម)

១ លាស្រុកលាស្រែលាម៉ែលាពុកអើយ ដើម្បី​ថ្ងៃមុខក្រែងរស់ធូរធា ទៅធ្វើពលករទាំងចិត្តរងារ ពោល​ពាក្យ​ថា​លា​ទាំង​ទ្រូង​ស្ទើរបែកអើយ
២ មកដល់​ស្រុកគេ​នឹក​ស្រុក​ខ្មែរ​ណាស់ នឹកភូមិនឹកផ្ទះ ដេកហូរទឹកភ្នែក ការងារ​ធ្ងន់ស្រាលខំមិន​អល់​​អែក ព្រោះចង់​ឃើញស្អែក​ជួបជុំគ្រួសារអើយ
បន្ទរ៖ នៅលើលោកនេះ​អ្នក​ណា​ចង់​ក្រ ចង់​រស់ត្រដរវេទនា​ខ្លោច​ផ្សាអើយ គ្មាន​អ្នក​ចង់​ទេ​នៅ​លើ​លោកា គ្រប់​រូប​ប្រាថ្នា​តែង​ចង់​មានបាន
៣ ជីវិតអ្នក​ក្រ​ធ្វើពលករគេ អ្នក​មាន​តែង​តែ រស់​នៅ​សុខសាន្ត ចង់​គេច​ក្រណាស់ចង់​ស្គាល់​មាន​បាន វាសនា​ជួយច្រាន​បំណង​ខ្ញុំ​ផងអើយ៕

រស់​ដើម្បី​អ្នកណា (ប៊ុត សីហា & ចំរើន សុភក្រ្ត)

១ ឆាក​ជីវិត ប្រៀបដូច​ខ្យល់ រស់កំដរ​វាសនា ផ្លូវដើរពេញដោយ​បន្លា ភាពរីករាយ កើតលាយឡំជា​មួយ​បញ្ហា រឿង​ទុក្ខា គ្មានអ្នក​ណា​ជៀសបាន សម្លឹងជីវិតដោយ​ដួង​ចិត្ត​ចេះ​អាណិតហើយ​ត្រូវ​ក្លាហាន រស់​ឲ្យ​បានរីករាយ សម្លឹង​មើលទៅ​មេឃ​ហើយ​ក៏ស្រែក រូចបិទភ្នែក​​គិត​ឲ្យ​ទូលាយ ចិត្ត​ធ្លុះធ្លាយ សួរថា 
បន្ទរ៖ រស់​ដើម្បី​អ្នកណា រស់​ដើម្បីស្នេហា រស់​ដើម្បី​អ្នក​ណា​ដែល​ស្រលាញ់​យើង​ បើដើរ​ដួល​ត្រូវ​ក្រោក​ឡើយ ឈានជើង​ដើរ​ទៅ​មុខ​បន្ត​ រស់​ដើម្បីអ្នកណា រស់​ដើម្បីគ្រួសារ រស់​ដើម្បី​អនាគតរបស់​យើង ការឈឺចាប់​ធ្វើឲ្យ​យើង កាន់​តែ​រឹងមាំ កុំចាញ់​វាសនា ហូ...
២ ពេលឯកា ស្តាប់​បទណា​ផ្តល់​ក្តី​សង្ឃឹម ហើយ​ញញឹម សម្លឹង​មើល​ទ្វិបលោក សម្លឹងមើលជីវិតដោយ​ដួង​ចិត្ត​ចេះ​អាណិតហើយ​ត្រូវ​ក្លាហាន រស់​ឲ្យ​បានរីករាយ សម្លឹង​មើលទៅ​មេឃ​ហើយ​ក៏ស្រែក រូចបិទភ្នែក​​គិត​ឲ្យ​ទូលាយ ចិត្ត​ធ្លុះធ្លាយ សួរថា

គ្មានស្តាយ បាន​ មុនីល័ក្ខ

១ ឃាត់​បាន​ត្រឹម​តែ​កាយ ឃាត់​ចិត្ត​មិន​បាន​ទេ ខំស្រលាញ់​មាសមេ បង​បែរលួ​ច​ទៅ​ធ្វើ​ផ្តេសផ្តាស កុំ​គិត​ថា​អូន​ទ្រឬក៏​ធ្វើ​មុខ​ក្រាស់ តទៅ​បង​លែង​មាន​ឱ​កាសបោក​ប្រាស់​អូន​ទៀត​ហើយ​ គ្មាន​ពេល​ទំនេរ​អង្គុយ​ស្តាយ​ក្រោយ ទាត់​សង្សារ​ក្បត់​ចិត្ត​ចោល​ឲ្យ​ហើយ មិន​ខ្ចីយំព្រោះមនុស្ស​ដូច​ត្រាណ​ត្រើយ មិន​អង្វរ​បងឡើយចង់​​ទៅ​ណា​ក៏ទៅ​ៗ
បន្ទរ៖ គ្មាន​បង​បេះ​ដូង​អាច​សើច​សប្បាយ តទៅ​គ្មាន​រឿង​អ្វី​ត្រូ​វ​ខ្វល់​ខ្វាយ ឈប់​ពាក់​ព័ន្ធនឹង​មនុស្ស​ស្មោះ​ក្លែង​ក្លាយ Let me say goodbye, goodbye baby ឃាត់​បាន​ត្រឹម​តែ​កាយ ឃាត់​ចិត្ត​មិន​បាន​ទេ ខំស្រលាញ់​មាសមេ បង​បែរលួ​ច​ទៅ​ធ្វើ​ផ្តេសផ្តាស កុំ​គិត​ថា​អូន​ទ្រឬក៏​ធ្វើ​មុខ​ក្រាស់ តទៅ​បង​លែង​មាន​ឱ​កាសបោក​ប្រាស់​អូន​ទៀត​ហើយ​
២ ទទួល​​ស្គាល់​អូន​មាន​កំហុស គឺ​ខុស​ដែល​ទៅ​ស្រលាញ់​រៀមរ៉ា​ ធ្លាក់​ខ្លួន​ក្លាយ​ជា​ទាសករ​ស្នេហា ដួល​មិន​យូរ​ទេណា​ ត្រូវ​តែ​ក្រោយ​ឈរ​ មើលមុខអូន​ហើយ​ចាំ​ទុក​ឲ្យ​ច្បាស់ ជាក់​ណាស់​មិន​ដែល​ត្រឡប់​ថយ​ក្រោយ គ្រាន់​តែ​ចង់​រំលឹក​បង​ឲ្យ​ហើយ ក្រែងលោទៅ​ថ្ងៃ​ក្រោយ​សុំ​ឲ្យ​ត្រូវ​គ្នា​វិញ ឃាត់​បាន​ត្រឹម​តែ​កាយ ឃាត់​ចិត្ត​មិន​បាន​ទេ ខំស្រលាញ់​មាសមេ បង​បែរលួ​ច​ទៅ​ធ្វើ​ផ្តេសផ្តាស កុំ​គិត​ថា​អូន​ទ្រឬក៏​ធ្វើ​មុខ​ក្រាស់ តទៅ​បង​លែង​មាន​ឱ​កាសបោក​ប្រាស់​អូន​ទៀត​ហើយ​
គ្មានពេលទៅស្តាយក្រោយ​ឡើយ...
គ្មានពេលទៅស្តាយក្រោយទេ...៕

ពាក្យ​ពេជ្រ ព្រាប សុវត្ថិ

១ ឱពាក្យ​អើយ​ពាក្យ​ពេជ្រ រំលេច​ដោយ​បេះដូងមាស បង​ផ្ញើជូន​ចំពោះ តែ​ស្រីស្រស់​ម្នាក់​ប៉ុណ្ណោះ ទៅទីណា​ជីវ៉ា​ឲ្យ​បង​សែន​ស្រណោះ នឹក​គ្មាន​លោះវិនាទី​ណា
២ បើនិស្ស័យ​ស្នេហ៍​ពិត សូម​ឋិត​ឋេរ​ជា​អមតៈ ចង​ចិត្ត​ជាប់​ជំពាក់ បេះដូង​អូន​និង​រៀមរ៉ា​ ទោះជាតិ​នេះជាតិ​ក្រោយ សូម​ឲ្យ​បាន​ជួប​ស្នេហា មិន​សាវ៉ា​ប្រាថ្នា​គូថ្មី
បន្ទរ៖ បើអូន​ទៅ​ឆោមឆ្លៅ​មិន​ដូច​បំណង សូម​នួនល្អង​ត្រឡប់​រក​បង​ណា​ស្រី ចាំ​ថ្នាក់​ថ្នម​បីបម លួង​លោម​ឆោម​ពិសី មិន​ឲ្យ​ស្រី​អាក់​អន់​ចិន្តា
៣ ឱ​ពាក្យ​អើយ​ពាក្យ​ពិត ពាក្យ​ពេជ្រ​រំលេច​ចិត្ត​ស្មោះ ទោះ​ជាបង​ស្លាប់​រស់ មិន​ប្តូរ​ឈ្មោះ​កន្និដ្ឋា ពាក្យ​កូន​ប្រុស​ដូច​ពេជ្រ កាត់​ថ្លៃ​មិន​បាន​ឡើយ​ណា ចាំ​ស្នេហា​ជីវ៉ា​វិល​វិញ៕

សុំពេលពីរបីនាទី ព្រាប​ សុវត្ថិ

១ មានវេលាពីរបីនាទីឬទេ បើអូន​នាងនៅ​ទំនេរ បងសុំសួរ​អូន​ពីរ​បី​ម៉ាត់ មក​ពី​ឆ្ងាយ​បង​ខំស្កាត់​មក​ជួប​មាស​មិត្ត រឿង​ដែល​បង​ខំលាក់​ក្នុង​ចិត្ត តែ​វា​ពិត​សំខាន់​ណាស់​ថ្លៃ
បន្ទរ៖ ករុណា​ស្តាប់​បង ឲ្យ​បាន​ចប់​សព្វគ្រប់ ហើយ​ចាំ​បូក​សរុប ណាពិសី បើអូន​មាន​វេលាសូម​អូន​វិនិច្ឆ័យ​ទទួល​យក​សេចក្តីដែល​បង​ស្នើ បិទភ្នែក​ឃើញតែ​រូប​មានស្ងួន​បើកភ្នែកឃើញអូន​គ្រប់​ពេលវេលាគឺមានតែ​អូន​ហេតុអ្វីទៅ​ស្ងួន​ យល់សប្តិយល់សូងឃើញតែ​ស្នេហ៍​ស្នង​ទាំង​យប់​ទាំង​ថ្ងៃ តើគិតយ៉ាង​ណា​ទៅ​ស្រី ចង់​បាន​អូន​នែបនិត្យ​ជិត​ខ្លួន​បង​ស្នេហ៍​តែ​អូន​ ពេញមួយ​ជីវិត​គ្មាន​អូន​បង​ស្លាប់​សូម​អូនអាណិត​មក​ដល់​ដួង​ចិត្ត​ស្នេហ៍​ពិត​ណា​ថ្លៃ សូម​អូន​ប្រណី​នេះ​ជា​សម្តី ចេញ​ពី​ចិត្ត​ស្មោះ​មិន​ភូត​កុហកបោកបន្តិច​សោះ​ស្នេហ៍​ស្មោះ​ចំពោះត្រាណ​ត្រើយ ឆ្លើយ​មក​ណា​ស្រី
២ ខំលាក់​ទុក​ក្នុង​ចិត្ត​ស្ទើរ​ធ្លាយ​ដើម​ទ្រូង​ ព្រោះគិត​ថា​មិន​សមសួន ទើប​មិន​ហ៊ាន​សួរ​អូន​ណា​ថ្លៃ តែ​ពេល​នេះ​ចិត្ត​បេះ​ដូង​ស្ទើរ​តែ​ក្សិណក្ស័យ ទើប​ដាច់​ចិត្ត​សួរ​ត្រង់​សេចក្តី តើ​ចរណៃ​អូន​យល់​យ៉ាង​ណា៕

ឈប់​ Call មក​ឲ្យ​បង​យំ​ម្តង​ទៀត ព្រាប សុវត្ថិ

១ តើរស់ម្តេច​ទៅ បើទ្រូង​ផ្សា​ក្តៅ​ពេញដោយ​ទុក្ខព្រួយ បាន​ជួប​ស្នេហ៍ហើយ បែរជា​ខ្ចាត់​ខ្ចាយ​ព្រាត់​ប្រាស់​ទីទៃ ថាទៅ​ក៏ទៅ​ ដាច់​ចិត្ត​ណាស់​ស្រី មិន​គិត​ហឬទ័យ​ អ្នក​ដែល​ស្នេហ៍ស្រី​រស់​របៀប​ណា
២ ឈឺ​ចាប់​ព្រោះអូន ដូច​គេ​ពុះទ្រូង​រូង​យក​ប្រមាត់ អូន​ចេញទៅ​បាត់​ លោក​នេះស្ងប់​ស្ងាត់ឥតមាន​ខ្លឹម​សារ ស្លាកស្នាម​របួស​ គ្មាន​ថ្ងៃ​ផ្សះ​ផ្សារ កម្មកាចប្រហារ ដាក់​ទោសស្នេហាខ្ញុំ​ឲ្យ​អភ័ព្វ
បន្ទរ៖ ដូច​កាត់​ទឹក​ក៏មិន​ដាច់​ កាត់​សាច់​ក៏មិន​បាន ឱកល្យាណ​បង​ឈឺ​ចាប់ សុខៗ Call រកបង​បំណង​ឲ្យ​បង​ឈឺ​ចាប់​ មេត្តា​អូន​ឈប់​ទូរ​ស័ព្ទ បើ​អូន​ដាច់​ចិត្ត​ទៅ​ហើយ មិន​បាច់​ធ្វើ​បារម្ភ កុំ​ខំធ្វើជា​ខ្វល់​ខ្វាយ ប​ង​មិន​អាច​ទ្រាំ​បាន​ឡើយ ចង់​នៅ​ស្ងាត់​ៗ​ម្នាក់​ឯង
៣ ឈឺ​ចាប់​បំផុត​ សូម​ជូប​ចិត្ត​ក្បត់​ត្រឹម​តែ​ជាតិ​នេះ ជាតិ​ក្រោយ​ស្មាលា ​អស់​កម្ម​អស់​ពារ​ពី​ភព​ចម្បែង ជាតិ​នេះ​បង​រស់ កណ្តោច​កណ្តែង ស្នេហ៍ដូ​ច​ជា​ផ្សែង​វិល​វល់​វង្វេង ហើយ​រលាយ​សូន្យ​៕