Tuesday, January 13, 2015

—សុំស្លា

ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់

១ (ប) ស្រីតូចទ្រម៉ែ ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ ហាអើយ (២ដង) បងខំដើរស្កាត់ សុំស្លាមួយម៉ាត់ អូនដាច់មេត្តា ពិតមែនហើយ ! អូនដាច់មេត្តា
២ (ស) ស្លាបងពេញថ្នក់ ម្តេចមកកុហក់ថាបងអត់មានស្លា ហាអើយ (២ដង)  (ប) ស្លានៅត្រង់ណា សូមកែវជីវ៉ាបង្ហាញគេផង ពិតមែនហើយ ! បង្ហាញគេផង
៣ (ស) ជាតិជាមនុស្សខិល រប៉ិលរប៉ូចគ្មាននរណាដូចបង ហាអើយ (២ដង) ស្លាលាក់ក្រោយខ្នង សូមប្រុសបងយកចេញឆាប់រ៉ា ពិតមែនហើយ ! យកចេញឆាប់រ៉ា
៤ (ប) ស្លាបងមានពិត តែចិត្តរៀមប៉ងចង់ ចូលទាក់ទងស្នេហា ហាអើយ (២ដង) (ស) ស្នេហ៍ឆសុំស្លា ខ្ញុំមិនត្រូវការសូមលាសិនហើយ ពិតមែនហើយ ! សូមលាសិនហើយ៕

ជីវិតដូនជី

ច្រៀងដោយ រស់ សេរីសុទ្ធា

១ មានតែសាងភ្នួស លាងបាបទេ ស្មាលាពីស្នេហ៍ ស្នេហ៍នរកអវចីឬស្យាសាងសីល កុសលធម៌អារ ស្មគ្រ័បំរើ ព្រះពុទ្ធសាសនា ជាជាងសាវ៉ា បំរើកាមគុណ
២ មួយជីវិតនេះ ត្រូវចែកជាពីរ មួយត្រូវសាងផ្កាភ្ញី ពីរគឺធូបទៀនផ្សែងធម៌ ជីវិតទីមួយមិនល្អ ខ្ញុំត្រូវតែស្លៀកសពាក់ស តាំងចិត្តសាងល្អ សងគុណអ្នកម្តាយ
R ឱ!សសៃសក់ ខ្មៅអើយ ខ្ញុំលាហើយ អោយផុតកម្មពៀរ សសៃសក់ខ្ញុំកប់មុខវិហារ លែងឮហើយស្នេហា ទាំងទឹកនេត្រា ក៏លែងស្គាល់
៣ ជីវិតដូនជី ជាទីកក់ក្តៅ ចិត្តខ្ញុំអស់ ដំបៅ ដើរតាមផ្លូវ និស្ស័យធម៌អាថ៌ខ្ញុំផ្សង លុះអស់សង្ខារ បើកើតទៀត ជាថ្មីកាលណា ប្តេជ្ញាថាបួស ជាថ្មីទៀតអើយ

—

សុំ​​ស្នេហ៍​ព្រះពាយ​ផាត់

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា

១. (ប) ឱ​! អូន​ព្រះ​ពាយ​ផាត់​​​បង​​អើយ យប់​យន់​ហើយ ដែល​បង​មក​រង់​ចាំ​ស្រី សូម​អាណិត ឲ្យ​បង​បាន​ស្ដាប់​សំដី ឬ​ប្រណី ឲ្យ​រៀម​បាន​យល់​ភក្ត្រា
២. (ស) ស្អប់​ណាស់ នរណា​បង្ខំ​ចិត្ត​អ្នក ឲ្យ​មក​ស្ម័គ្រ រង់​ចាំ​ស្រី​ពី​កាល​ណា ចេញ​ឲ្យ​ឆាប់ ខ្ញុំ​មិន​ត្រូវ​ការ​ចរចារ នែ៎​! ព្រាន​ស្នេហា​ ខ្ញុំ​មិន​ត្រូវ​ការ​បង​ទេ
បន្ទរ៖ (ប) អូន​អើយ មិន​គួរ​អូន​បែរ​ជា​ខឹង ធ្វើ​មិន​ដឹង ឲ្យ​ទ្រូង​រៀម​​ឈឺ​គ្រាំ​គ្រា រាល់​រាត្រី បង​ផ្ដាំ​តាម​ដួង​ច័ន្ទ្រា ថា​ចិន្ដា បង​នឹក​អូន​គ្មាន​ពេល​​ល្ហែរ
៣. (ប) បើ​បង​ស្រលាញ់​រូប​អូន​ពិត ម្ដេច​មិន​គិត ចូល​ស្ដី​ដល់​ទៅ​ឳ​ម៉ែ (ប) ព្រះ​ពាយ​ផាត់​អើយ បង​មិន​ភូត​ភរ​អូន​ទេសូម​ឲ្យ​តែ អូន​ថា​ស្នេហ៍​បង​មួយ​មាត់ ៕

—

ស្រីណាមិនយំ 

ច្រៀងដោយ រស់ សេរីសុទ្ធា

ពោល៖ ស្រីណាមិនយំ
១ ធ្ងន់ណាស់ព្រះអើយ អោយបោះបង់ស្នេហ៏ ស្ទើរតែប្រេះបែកដើមទ្រូងដូចត្រូវអន្លូងបេះដូងរណ្ភំ ដាច់ចិត្ភទេចោលស្នេហ៏ឧត្ភម ទេ!ទេស្រីណាមិនយំ គឺត្រូវតែយំ អោយបែកផែនដី
២ អោយភ្លេចម្តិចបាន ភ្លេចមិនបានទេ បើហ៊ានបំភ្លេចក្ភីស្នេហ៏ រស់នៅឃើញតែជីវិតឥតន័យ ដែលឮទេស្រីក្នុងលោកីយ៏ ស៊ូលះបង់ក្ភីស្មោះប្រុសថ្លៃ ប្រគល់ដល់ដៃ ស្រីផ្សេងទៅវិញ
R តើខ្ញុំត្រូវដោះស្រាយ យ៉ាងណា? នេះជាបញ្ហា បាញ់ចំឱរ៉ាអួលណែន ឬមួយចោលស្នេហ៏ ស្នេហ៏ដែលគ្មានព្រំដែន ទុកជូនបងស្រីវិញ
៣ ស្រីណាមិនយំ ស្រីណាមិនយំ ដាច់ខាតគឺត្រូវតែយំបែក ទ្រូងហើយខ្ញុំទុកភ្នំភ្លើងក្តៅ បំភ្លេចគុណបងគឺខ្ញុំចិត្តខ្មៅ តើអោយខ្ញុំសំរេចម្តេចទៅ ឬមួយក៏ត្រូវ បំភ្លេចសង្សារ

៤ ណ្ហើយចុះស៊ូយំអស់មួយជីវិត ទៅចុះទៅចុះដួងចិត្ភត្រូវតែ អាណិតដល់ចិត្ភបងស្រី ខ្ញុំដាច់ចិត្ភចោលស្នេហ៏ប្រុសថ្លៃ ស៊ូរស់នៅជីវិតឥតន័យ រស់ជាប្អូនថ្លៃ ប្រុសធ្លាប់ស្រឡាញ់៕

ម្លប់​​ស្នេហ៍​ដើម​ស្រឡៅ

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា

១. (ស) ក្អែក​ខ្មៅ​បូល​យំ លើ​ភ្នំ​ផ្កាយ​ព្រឹក សំឡូត​អូន​នឹក​រលឹក​អូរដា ស្នឹង​ស្ដៅ​ត្រែង​ត្រាក ជី​សាក​ទ្រូង​ខ្លា បល្ល័ង​ជលសា បុស្បា​ផ្កា​ព្រៃ
២. (ប) យើង​នាំ​គ្នា​រត់ កាត់​ភ្នំ​ដំបង កំពង់​ចម្លង​ក្រង​ម្កុដ​ស្នេហ៍​ថ្មី ស្រឡៅ​ស្រឡូន​ភ្នំ​កូន​ដំរី សន្សើម​ជោគ​ដី ដៃ​អូន​ជា​ខ្នើយ
បន្ទរ. (ស) ត្រកួន​ព្រលិត​ចិត្ត​ដូច​តែ​គ្នា ស្មោះ​នឹង​ស្នេហា​ពុំ​ដែល​កន្ដើយ (ប) បង​នឹង​ពុះពារ លុះ​ត្រា​ដល់​ត្រើយ អូន​កុំ​ព្រួយ​ឡើយ ណា​ស្រស់​ពាល​ពៅ
៣. (ប) ចង្រិត​ស្រែក​ច្រៀង ចម្រៀង​អភ័ព្វ មន្ត​ស្នេហ៍​ព្រៃគុប ម្លប់​ដើម​ស្រឡៅ (ស) អូន​លក់​បេះដូង ជូន​ទ្រូង​ប្រុស​ពៅ ពេល​នេះ​ត​​ទៅ យើង​បាន​សុខ​អើយ ៕

—

អានុភាព​នៃ​ពុក​​មាត់

ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា

១. (ស)​មើល​មេឃ​ មេឃ​ស្រលះ​ភ្លឺ​ថ្លា (ប)​មើល​ផ្កា​ឃ្មុំ​ក្រេប​លំអង (ស)​បុប្ផា​គឺ​អូន​ឯ​ឃ្មុំ​គឺ​បង (ប)​កែវ​កុំ​សៅ​ហ្មង​ឃ្មុំ​បង​ក្រេប​ផ្កា​តែ​មួយ (ស)​បើ​ផ្កា​រោយ (ប)​ឃ្មុំឥត​ព្រួយ មួយ​នឹង​មួយ​មិន​​ផ្លាស់​ទេ (ស)​អូន​មិន​ជឿ​សោះ​សម្ដី​បុរស​ហូរ​ដូច​ទន្លេ (ប)​ជឿ​អ្នក​ណា​មាស​មេ ឬ​មួយ​ជឿ​គេ​ជាង​បង
២. (ប)​ព្រលឹង​កុំ​ទាន់​ខឹង​ពីសី ប្រណី​ហុច​ថ្ពាល់​ឲ្យ​បង បង​សូម​អង្អែល​ អង្អែល​ថើប​ផង ថើ​ប​មួយ​ម៉ឺន​ដង (ស)​នែ​បង​!​ថយ​ចេញ​ឲ្យ​ឆ្ងាយ (ប)​ចេញ​ទៅ​ណា? (ស) ចេញ​ឲ្យ​ឆ្ងាយ! (ប) ឱ!​ឆោម​ឆាយ​មិន​ទៅ​ទេ ចិត្ត​អាក្រក់​ម្ល៉េះ (ស)​មិន​មែន​ចិត្ត​អាក្រក់​ទេ បើ​ចង់​ថើប​ទាល់​តែ​ស្នេហ៍​កោរ​ពុក​មាត់​ចេញ​ទៅ
៣. (ប)​អ៊ី​យ៉ាស!​កោរ​មិន​បានទេ​អូន (ស)​ប្រុស​ស្ងួន​មាន​អ្វី​លាក់​បាំង? (ប)​ពុក​មាត់​បង​នេះ​គឺ​ជា​កម្លាំង តែ​កោរ​ទៅ​អស់​ខ្លាំង​ខ្លាច​ខ្មាំង​សត្រូវ​មើល​ងាយ (ស)​ភរ​ឬ​ភូត? (ប)​នែ!​ឆោម​ឆាយ​បង​និយាយ​កាពិត​ច្បាស់ កុំ​ប្រាប់​អ្នក​ណា​ពី​អានុភាព​នេះ​ ទុក​ពុក​មាត់​ពិសេស​ដើម្បី​ការ​ពារ​ស្នេហ៍​យើង
ភ្លេង
៤. (ប) ឃ្លាន​ណាស់​អើ​..អើយ​ឆោម​ឆាយ តើ​បាយ​ដាំ​ឆ្អឹនហើយ​​នៅ? (ពីរដង) (ស)​ឆ្នឹន​ហើយ​ឱណា​ប្រុស​ពៅ (ប)​មាន​អ្វី​ខ្លះ​ទៅ​…ម្ហូប​អាហារ? (ស)​មាន​គ្រប់​សម្លរ​អាំង​ឆារ​ អញ្ជើញ​ពិសារ​ណា​អ្នក​ប្ដី​អើយ (ប)​តើ​មាន​ប្រហុក​តប់​ទេ​? (ស)​ប្រុស​ស្នេហ៍​មាន​ដែរ​ណា​ប្ដី ប្រុស​ស្នេហ៍​មាន​ដែរ​ណា​ប្ដី
(ប)​អូ!​ត្រូវ​​​​​ហើយ​​​នឹង​អន្លក់​ស្វាយ​ខ្ចី បេះ​ពី​ព្រៃ​ថ្មី​ៗ អូហ៍​!​ស្រក់​ទឹក​មាត់​ច្រោក (ពីរដង)​៕

—

ចាបមាស

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ចាបមាស​ស្រែក​យំ​ទំ​លើ​បង្គង ក្នុង​ទ្រុង​នួនល្អង​ចង​ក្បែរ​បង្អួច ទទះ​ស្លាប​ហើរ តែ​ហើរ​មិន​រួច ដួងចិត្ត​លាក់​លួច​គួច​ស្នេហ៍​ម្ចាស់​ស្រី
២. វាចារចាប​មាស បាន​ម្ចាស់​ក្រមុំ  ចាប​មាស​ស្រែក​សុំ យំ​ទារ​ចំណី លាច​លាយ​ទឹក​ឃ្មុំ​ម៉ុម​ដាក់​ពាច​ថ្មី  បញ្ចុក​ផ្ទាល់​ដៃ​ឲ្យ​ចាប​ស្លាប់​ចិត្ត
បន្ទរ. ទឹក​ឃ្មុំ​ផ្អែម​ឆ្ងាញ់​ចាញ់​សម្ផស្ស​ស្ងួន  ចាប​ចង់​បាន​ខ្លួន​ស្ងួន​មក​រួម​រឹត​ ចាប​យំ​អង្វរ​ឲ្យ​ស្រី​អាណិត  ហ៊ាន​ប្ដូរ​ជីវិត ត្បិត​ចិត្ត​ប្រាថ្នា
៣. បើ​ចាប​អភ័ព្វ​ស្លាប់​ក្នុង​ទ្រុង​ស្រី  សុំ​ចាប​ភក្ដី​នៅ​​ក្នុង​ហត្ថា
បើ​ចាប​​នៅ​រស់​ព្រោះ​ចិត្ត​មេត្តា  ចាប​មាន​វាសនា​រស់​ក្បែរ​ទ្រូង​អូន ៕

—