Friday, March 27, 2015

ប៉ាដឹង​ប៉ាវ៉ៃ

ច្រៀងដោយ ព្រាប​ សុវត្ថិ
រស្មីហង្សមាស 525

ឈឹងអាវ៉ាកូន​ឈឹងយប់​ហ្នឹង​ប៉ា​នៅ​ផ្ទះទេ ម៉ែឯង​មើល​ទៅ​មិ​ន​ស្រួល​ទេ ចង់​រាំ​ហ្នឹង​គេ​នៅ​ក្បែរ​ៗ​ភូមិ​ ឈឹង​អាវ៉ា​កូន​ឈឹងយប់​ហ្នឹង​ប៉ាៗសុំ​ម្តង ចង់​រាំ​ជា​មួយ​អ្នក​ផង ប៉ា​ៗ​សុំ​ម្តង​កុំមាត់​ប្រាប់​ម៉ែ​​ឯង​

ដឹង​ប៉ា​ដឹង​ប៉ា​វ៉ៃ ហ៊ាន​ប្រាប់​ម៉ាក់​ប៉ា​ដឹង​ប៉ា​វ៉ៃ (បីដង)

ឲ្យតែ​មាន​ពេល​បុណ្យ​និយាយ​ពី​​ប្រពន្ធ​ចង់តែ​​ទៅរាំ​ ខ្ញុំថា​មិន​ឲ្យ​ទៅនិយាយ​ង៉ូវៗ​រអ៊ូទទ្រាំ មិន​ដឹង​គិត​យ៉ាង​ម៉េច​មាន​តែ​ឲ្យ​ទៅ​ខ្លួន​សុខចិត្ត​ទ្រាំ ឲ្យ​ឯង​ទៅ​មើល​កូន​ រួច​គេ​ទៅ​រាំ​ខ្ញុំ​ឆ្លៀត​ដក​មេ

ដឹង​ប៉ា​ដឹង​ប៉ា​វ៉ៃ ហ៊ាន​ប្រាប់​ម៉ាក់​ប៉ា​ដឹង​ប៉ា​វ៉ៃ (បីដង)

អាអូន​កូន​ប៉ា​កុំ​ម៉ាត់ កូន​ឯង​កុំឃាត់​ ប៉ា​សុំ​ដាក់​ម្តង ទឹក​ត្នោត​ជូរ​លាយ​ហ្នឹង​តាឡនតន ប៉ា​សុំ​ដាក់​ម្តង​កុំ​ប្រាប់​ម៉ាក់​ឯង​ កម្រហ្នឹង​មាន​ពេល​ណាស់​មិន​ងាយ​ជួប​ប្រទះ​មិត្ត​ចាស់ប៉ា​ទេ ម៉ែ​ឯង​មិន​ដឹង​អី​ទេ ទៅ​រាំ​ហ្នឹង​គេ​ក្នុង​ភូមិ​បាត់​ហើយ៕

ម៉ាក់ដឹង​ម៉ាក់​វ៉ៃ

ច្រៀងដោយ ពេជ្រ សោភា
រស្មីហង្សមាស 525

ស្លៀកខ្លី​អញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) រាំស្ទាលអញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង)
១ នៅក្នុង​ភូមិ​ខ្ញុំ​ឲ្យ​តែមានពេល​​បុណ្យ​គឺ​សប្បាយ​ខ្លាំង​ណាស់ ណាត់​គ្នាជួប​ជុំ​ថាទៅ​រាំ​នៅ​ក្នុង​យប់​នេះ ឮសូរ​ធុង​បាស់​មិន​បង្អង់សោះ​រត់​ចូល​ឡើង​ស្រុះ នែ៎​សប្បាយ​ខ្លាំង​ណាស់​មើលចុះដីហុយ​ឲ្យ​ឡើង​ទ្រលោម
២ ពេល​បុណ្យ​ម្តង​ៗ​អ្នក​ក្រុង​គឺ​ចាញ់​អ្នក​ស្រុក​ស្រែ ព្រោះ​អ្នក​ស្រុកស្រែ​មាន​គ្នាហូរ​​ហែររាំ​ស្រែក​​បន្ទរ ទោះ​ជា​គ្មាន​ភ្លើង​ព៌ណដល់​អត់​ភ្លើងសោះឃើញ​​សម្រស់​ពិត ភ្លើង​ព៌ណល្អពិត​តែ​ចង់​ប្រាប់​ថា​ភ្លើង​ស៊ីអារម្មណ៍

ស្លៀកខ្លី​អញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) រាំស្ទាលអញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង)
៣ ចង់​ប្តូរអាម្មណ៍​ទៅ​រាំ​ស្រុក​គេ​ក៏ល្អម៉្យាងដែរ ព្រោះចង់​ដឹង​ថា​តើ​ភ្លើង​គេ​ហ្នឹង​សប្បាយ​ដែរ​ទេ ណាត់​គ្នា​ជួប​ជុំជិះម៉ូតូតាម​គ្នា​ហូរហែរ ទៅមុខលាបម្សៅត្រឡប់​មក​វិញ​មុខ​សុទ្ធតែដី
៤ រាំយូរៗទៅ​កម្លោះម្នាក់​នោះ​គាត់​សួរខ្ញុំ​ថា អេអូន​ឈ្មោះអី​នៅ​ភូមិណា​​ផ្ទះនៅកន្លែងណា​ ឭករាង​អញ្ចឹង​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ចង់​អូស​ក្រឡា តែ​ចង់​ប្រាប់​ថា​តែ​ប្រើស្ទាលហ្នឹង​ម៉ាក់​ដឹង​ម៉ាក់​វ៉ៃ

ស្លៀកខ្លី​អញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) រាំស្ទាលអញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) ៕

រាំឲ្យ​អស់​ក្បាច់

ច្រៀង​ដោយ​ ព្រាប សុវត្ថិ
រស្មីហង្សមាស 525

១ ឆ្នាំថ្មីហើយ​ពៅអើយ​ឆាប់​ចូល​មក​រាំ កុំ​នៅ​បង្អង់​ឆាប់​ចូល​រាំ​ជាមួយ​ហ្នឹង​បង កុំ​ខ្មាស់​អៀន​អី​សង្សារ​បង ចូល​មក​រាំហ្នឹង​បង​ណា​ពៅ 
២ តែង​ខ្លួន​ឡើង​ស្អាត​ហើយ​សង្វាត​មក​រាំ​ធុង​បាស ទាំង​ក្មេង​ទាំង​ចាស់​សប្បាយ​ណាស់​ណា​ស្រស់​ស្រីពៅ បើ​មិន​រាំ​ប្រយ័ត្ន​ស្តាយ​ក្រោយ​ទៅ ពេល​វេលាមិន​នៅ​ចាំយើង​ទេ 
Rap: គ្រាន់​តែ​ឮភ្លេង​ថ្មី​បង​ប្អូន​ប្រុស​ស្រីក៏ចូល​មក​រាំ​ ទាំង​លោក​តា​លោក​យាយ​អុំ​ប្រុស​អុំស្រី​ក៏​ចូល​មក​រាំ ពេល​វេលា​យើង​ខ្លី​នៅ​ចាំ​ទៀត​ធ្វើ​អ្វី ចូល​ឆ្នាំ​មាន​បី​ថ្ងៃ​កុំ​នៅចាំ​អ្វី​រាំ​ទាំង​អស់​គ្នា៕

លេងចរិតដូចមាន់

ច្រៀងដោយ ព្រាប សុវត្ថិ
រស្មីហង្សមាស 525

១ ធ្វើអញ្ចឹងធ្វើអីបើ​គង់​តែ​ស្រលាញ់​បង​ លេងឮកធ្វើអីបើគង់តែស្រលាញ់បង​ ធ្វើចរិកដូចមាន់មុនក្រោយ​គង់​តែ​ព្រម  តាមសុំ​ស្នេហ៍​ច្រើន​ដង បើគង់​តែព្រម​ធ្វើ​អញ្ចឹង​ធ្វើ​អី (ពីរដង) បងៗ​ៗ​មិន​ចេះបញ្ជោរ បងៗៗឃើញ​អូន​ស្អាត​មែន បើអូន​ស្អាត​យ៉ាត​ហ្នឹង​អ្នក​ណា​មិន​ស្រលាញ់ មុខ Cute គួរឲ្យ​ខ្នាញ់​បង​តាម​ស្រលាញ់​គឺ​ស្រលាញ់​មែន​ទែន​ បង​តាម​សម្លឹង​ស្រី​តាម​សម្លឹង​យូរហើយ តែ​បង​មិន​យល់​ឡើយ​តើអូន​ធ្វើ​អញ្ចឹង​ៗ​ធ្វើ​អី លេង​ចរិក​ដូច​មាន់​ នាំខាតពេល​ទេ​ថ្លៃ តោះកុំ​មាន់​ពេកស្រី​ឡើង​រាំ​បទថ្មី​ជាមួយ​ហ្នឹង​បង​
បន្ទរ៖ ធ្វើអញ្ចឹង​ធ្វើអីៗ ៗ លេង​ចរិត​ដូច​មាន់​ ធ្វើអញ្ចឹង​ធ្វើអីៗ ៗ មុខ​ក្រោយ​គង់​តែព្រម​ ធ្វើអញ្ចឹង​ធ្វើអីៗ ៗ កុំខឹង​ប្រយ័ត្នលែង​ស្អាត
២ ធ្វើអញ្ចឹងធ្វើអីបើ​គង់​តែ​ស្រលាញ់​បង​ លេងឮកធ្វើអីបើគង់តែស្រលាញ់បង​ ធ្វើចរិកដូចមាន់មុនក្រោយ​គង់​តែ​ព្រម  តាមសុំ​ស្នេហ៍​ច្រើន​ដង បើគង់​តែព្រម​ធ្វើ​អញ្ចឹង​ធ្វើ​អី (ពីរដង)  អូន​សំណាង​បាន​បង​សុំ​រាំ តែ​កុំ​លេង​ស្ទិលមាន់​បង​មិន​ចូល​ចិត្ត​ទេ តិចថាស្តាយ​ក្រោយ​ពេល​បង​ទៅ​រាំ​ហ្នឹង​គេ​ ប្រុសស្អាត​អត់​មាន​ទេគឺ​មាន​តែ​បង៕

Thursday, March 19, 2015

Sexy ពេកហើយ

ច្រៀងដោយ វណ្ណា ស័ក្តិ
ផលិតកម្ម M 69

Sexy....... Sexy
 ១ បងមិន​ចេះរករឿងៗ​ផ្តេះផ្តាស់ តែអូន​ Sexy ណាស់​អូន​អើយ  ដើរទៅណាមកណាគេ​ឈាម​ច្រមុះ​អស់​ហើយ​ អាចបន្ថយបន្តិចបានទេ ខ្លីពេកហើយ ខ្លីហើយៗៗខើចទៀត អូន​ស្លៀកបែប​នេះ​ទៅណា​អូនណា សង្សារគ្នា​និយាយមិន​ស្តាប់​គ្នា​អូន​ស្លៀកពាក់ឲ្យ​អ្នក​ណា​មើលអ្ហាអូន
បន្ទរ៖ ស្លៀកជិតៗទៅតើកើតអីហេ ចាំបាច់ស្លៀក Sexy ធ្វើអីយេ ស្លៀកជិតៗទៅតើកើតអីយេ ទៅជាមួយបង Sexy អី អូយេ៕

មិត្តស្រីតែមិន​មែនសង្សារ

ច្រៀងដោយ ខេលី
ផលិតកម្ម M 69

១ ព្រោះគេធ្វើល្អៗទើបខ្ញុំយល់ខុស ខ្ញុំយល់ខុសថាគេស្រលាញ់ខ្ញុំដែរ ការពិតរឿងខ្លះមិន​មែន​បញ្ជាក់​ថា​ស្នេហ៍ គេគ្រាន់តែធ្វើល្អដូចមិត្តស្និទ្ធស្នាល
២ ស្ទើរមួយជីវិតខ្ញុំមិនគិតរឿងស្នេហា ម្តេចពេលនេះចេះប្រច័ណ្ឌគេទៅវិញ ធ្វើមិត្តល្អហើយ​ តើចិត្ត​ចង់​បាន​អ្វី​វិញ គិតមិន​ចេញៗតែទឹកភ្នែកជំនួស
បន្ទរ៖ ជាមិត្តស្រីតែមិន​មែន​ជា​សង្សារគេទេ បាន​នៅក្បែរដូចគេឯងដែរតែនៅខុសឋានៈ ត្រឹមជាមិត្តល្អពេលដែលគេមានរឿងមកពឹងពាក់ ជាមិត្តម្នាក់ចាំផ្តល់កម្លាំងចិត្តគ្រប់ពេល ជាមិត្តស្រីតែមិន​អាច​ធ្វើសង្សារគេបាន ធ្វើម្តេចបានបើមិន​ក្លាហាននិយាយការពិត ចេះតែខ្លាចពេលប្រាប់ទៅគេលែង​សប្បាយចិត្ត ស្រលាញ់ក្នុងចិត្ត​ម្នាក់​ឯង​រហូត​ដូច​ពេល​នេះ បែប​នេះ​ល្អហើយ៕

Tuesday, March 17, 2015

តើប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់

ច្រៀងដោយ ព្រាប សុវត្ថិ

តើប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​

១ នៅ​សុខៗ​ក៏កើត​ទុក្ខព្រោះ​តែ​រឿង​ស្នេហាឈឺផ្សា ស្រលាញ់​អ្នក​មាន​សង្សារ​ទាំងដឹ​ង​គេ​ស្រលាញ់គ្នាខ្លាំង ពិបាក​ទ្រាំ​ណាស់​បេះដូង​ស្ទើរតែ​ស្ទះគាំង ទឹកមុខ​ស្លេក​ស្លាំង​តតាំង​ខ្លួន​ឯង​មិន​បាន តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​

២ ឃើញមុខគ្នា​រៀ​ង​រាល់​ថ្ងៃ​ធ្វើ​ម្តេច​ទៅ​ទើប​អា​ចភ្លេច​គេ​បាន ចង់​រំងាប់​ចិត្ត​ឲ្យ​បាន​មាន​តែ​កុំឲ្យ​ឃើញ​មុខ​គេ ពិបាក​ទ្រាំ​ណាស់​មិន​បាន​ឃើញ​គេ​មួយ​ពេល ដល់​ Call ទៅគេ​ថា​នៅ​ក្បែរ​សង្សារ តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​ ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយ​ឆ្នាំ ឈឺហើយ​ត្រូវចាំរៀង ឈឺយូរណាស់

៣ រឿង​កម្មពារ​ក្នុង​លោក​នេះ​ប្រហែល​ជា​មាន​ពិ​ត​មែនមើល​ទៅ នៅ​មិន​នៅ​លួច​ស្នេហ៍​គេ​ក៏ឈឺចាប់​ខ្លួន​ឯង គេ​មាន​គូរគេ​យើង​បែរ​ជា​ឆ្កួត​ម្នាក់​ឯង កាន់​តែ​ច្រណែន​កាន់តែ​ឈឺចាប់​ទ្វេដង តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​ ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយ​ឆ្នាំ ឈឺហើយ​ត្រូវចាំរៀង ឈឺយូរណាស់