Wednesday, September 2, 2015

កូនកម្លោះនេះជាសង្សារខ្ញុំ ចេន សាយចៃ

១ ដៃកាន់មេក្រូទឹកភ្នែកស្រក់ចុះ ច្រៀងរឿង​ស្រណោះគ្រាស្មោះគ្រាស្ម័គ្រស្នេហា ស្តី​ពីស្រី​ម្នាក់ឈឺចិត្ត​ស្នើរ​ប្រះ​ឱរា ព្រោះតែ​សង្សារ​លួចរៀបការចោល​មិន​ប្រាប់
២ សូម​ភ្ញៀវចូល​រួប​កុំ​ភ្ញាក់​ភ្អើល​អី កូន​ប្រុស​កូន​ស្រីសុំទោស​អស់​លោក​មេបា ខ្ញុំ​ឈឺ​ខ្លាំង​ពេក​ទើប​ហែក​ទ្រូង​ក្នុង​រោង​ការ ឈ្លាត​ពេល​ស្រក់​ទឹក​នេត្រា ស្តី​ថា​ដៀល​មនុស្ស​ក្បត់ចិត្ត​
បន្ទរ កូន​កម្លោះនេះ​តាម​ពិត​ជា​សង្សារ​ខ្ញុំ គាត់​កុហកខ្ញុំ​មក​ស្រុក​ជួប​ជុំ​គ្រួសារ តែ​មិន​ពិត​សោះ​ដឹង​អី​លប​មក​រៀប​ការ ដោយ​ទុក​សន្យា​រ​ស្នេហា​វិល​វិញ​ជួប​ជុំ
៣ លាហើយ​សង្សារ​ដែល​បោក​ប្រាស់​ខ្ញុំ អ្នក​ឲ្យ​ខ្ញុំយំ​ អ្នក​ឲ្យ​ខ្ញុំ​ស្គាល់​សោកា ក្លាយ​ជា​មនុស្ស​ល្ងង់​ លទ្ធផល​អូន​ស្មោះ​ស្នេហា ជូន​ពរ​រៀម​រ៉ា​រៀបការ​ហើយ​រស់​ឲ្យ​សុខ៕

តាំងពីស្គាល់គេអូនប្លែកខ្លាំងណាស់ ខេម

១ តាំងពីស្គាល់គេ អូនប្លែកខ្លាំងណាស់ បងមិន​ផ្តេសផ្តាសនិយាយត្រង់ៗ ពេលខ្លះធ្វើគពេលខ្លះធ្វើថ្លង់​ ហេតុតែមិន​ចង់​ជួបក្តី​ប្រេះឆា
២ ដល់ហត់ខ្លាំង​ពេក​បិទ​ភ្នែក​លែង​បាន បង​សុំរំខាន​ជួយ​ពិចារណា តាំងពីស្គាល់គេ អូនប្លែកប៉ុណ្ណា បើមិន​ដឹង​ណា​ចាំបង​ជួយ​ប្រាប់
បន្ទរ សម្តី​បែរ​ស្តី​គំរោះគំរើយ​ នៅ​ក្បែរ​ត្រាណ​ត្រើយ​មាន​អារម្មណ៍​ឈឺចាប់ មួយ​ថ្ងៃ​ដប់​ដងធ្លាប់​ Call សារសង​ទូរស័ព្ទ ទម្លាប់​នេះ​ប្រែ​ប្រួល​បាត់ បែរ​ស្ងៀម​ស្ងាត់ Call  លែង​ចង់​លើក,
៣ សង្ខេប​ខ្លី​ចុះ​កុំ​ឲ្យ​អូន​ធុញ សុំ​មិន​ជំរុញស្នេហ៍​ទៅ​មុខ​ត ទុក​ពេល​ឲ្យ​គេ សាងស្នេហ៍អូន​ត ប្រហែល​ជាល្អជាង​ស្នេហាបង៕

Saturday, August 29, 2015

កុំដុត​បង​ឈឺ​ពេក ណារិន

១ កើត​មក​ជាមនុស្ស​ សម្រាប់​ឈឺចាប់​មែន​ទេ សប្បាយ​មួយ​ពេល​គ្រាន់​តែ​ជា​ការ​យល់​សប្តិ ភ្ញាក់​ឡើង​ពេល​ណា​ ចាប់​ផ្តើម​មាន​ការ​ធុញ​ថប់​ ចង់​ឲ្យ​អតិត​ត្រឡប់ តែ​គ្មាន​សង្ឃឹម
២ អូន​មាន​អ្នក​ថ្មី​អ្វី​ៗ​អូន​គិត​ថា​ល្អ ឯបង​ស្មោះសជម្រុះ​អស់​ហើយ​ស្នាម​ញញឹម ហើយ​អូន​និយាយ​ ដៀម​ដាម​ដុត​ក្តី​សង្ឃឹម ថារូប​ប​ង​មិន​អាច​ប្រៀប​ផ្ទឹមហ្នឹ​ង​គេ​ម្នាក់​នោះ
បន្ទរ កុំ​ដុត​បង​ឈឺ​ពេក ឲ្យ​បង​សុំ​អង្វរ ព្រោះ​ពី​មុន​ក្តី​ស្មោះ​សបងឲ្យ​អូន​អស់ បង្អាប់​បង​ចាញ់​គេ​ ទាំង​ដឹង​បង​នៅ​ស្មោះ គេ​កំ​ពុង​ល្អ​ឥ​ត​ខ្ចោះ​ក្នុង​ចិត្ត​ស្រី
៣ ក្រឡេក​មើល​ផង​ កុំ​មើល​រំលង​ខ្លាំង​ពេក អូន​ជា​អ្នក​បែក​បងទេ​ដែល​ឈឺ​រីង​រៃ កុំ​ប្រៀប​ធៀប​បង​ដៀម​ដាម​ដុត​ដោយ​សម្តី ថាបង​មិន​ស្មើ​អ្នក​ថ្មី ដែល​ស្រីទើ​ប​ស្នេហ៍៕

សង្សារក្មេង​ស្ទាវ លី អ៊ីវ៉ាធីណា

១ អ្នក​ណា​ចង់​នៅ​ក្បែរ​មក​ឡែប​ខាយ​ខ្ញុំគឺ​មិន​បាន សង្សារ​ខ្ញុំ​ប្រច័ណ្ឌ​តាម​សម្លឹង​មុខ​ឥឡូវ​ហើយ សូម្បី​តែ​ប៉ា​ខ្ញុំ​មក​កៀក​ស្មា​សឹង​មិន​បាន​ឡើយ ដើរ​ក្បែរ​ស្រី​ក៏ដោយគេ​ក៏​ត្រូវ​តែ​តាម​ខ្ញុំ​ស្មាន ខ្ញុំ​ឈឺ​ក្បាល​វិល​មុខ​ស្អប់​គេ​ Care ជ្រុល​ហួស​ហេតុ​ពេក រក​ពេល​សប្បាយ​ក៏​មិន​បាន​ ដើរទៅ​ណា​មក​ណា​ឲ្យ​តែ​មាន​មនុស្ស​ប្រុស​រំខាន ម្នាក់​នោះ​ច្បាស់​ជា​ស៊យ​ធំ​ហើយ​
បន្ទរ បង​កុំអញ្ចឹង​ធ្វើ​ឬក​បែ​ប​ហ្នឹង​មិន​ល្អ​ទេ អូន​មិន​មើល​គេ​ព្រោះ​បេះ​ដូង​មាន​រូប​បង​ហើយ បង​កុំ​អញ្ចឹង​ទោះ​បី​ជា​ម្តង​ទៀង​ក៏ដោយ អូន​មិន​ក្បែរ​ឡើយ​ បង​ដើរ​ទៅ​តែ​ម្នាក់​ឯង​​ចុះ
២ បើ​ចង់​ដើរ​ទៅ​ផ្សារ​ទាល់​តែ​តែ​ង​មុខ​ឲ្យ​អាក្រក់ កុំ​ឲ្យប្រុស​ផ្សេង​វក់​ខ្លាច​សង្សារ​ស្ទាវ​ខ្ញុំ​ទាស់​ចិត្ត​ ពេល​ជួប​ពួក​ម៉ាកខ្ញុំគេដេញ​ខ្ញុំ​មិន​ឲ្យ​នៅ​ជិត ខ្ញុំ​ធុញ​វក់​ពេក​ចិត្ត​ហេតុ​អី​មាន​សង្សារ​បែប​នេះ ខ្ញុំ​ឈឺ​ក្បាល​វិល​មុខ​ស្អប់​គេ​ Care ជ្រុល​ហួស​ហេតុ​ពេក រក​ពេល​សប្បាយ​ក៏​មិន​បាន​ ដើរទៅ​ណា​មក​ណា​ឲ្យ​តែ​មាន​មនុស្ស​ប្រុស​រំខាន ម្នាក់​នោះ​ច្បាស់​ជា​ស៊យ​ធំ​ហើយ​
Rap: យប់​មិញ​ខ្ញុំ​ដើរ​ទៅ​ផ្សារៗបាន​ជួប​លោក​តា សង្សារ​ខ្ញុំ​ស្ទាវ​មិន​យល់មុខចាស់​​ហៀប​នឹង​ដាក់​គាត់​មួយ​ដៃ ឃើញ​ពូ​អ្នក​សុំ​ទានៗ ខ្ញុំ​ឲ្យ​លុយ​គាត់​ពី​ថ្ងៃ យប់​ឡើង​ឃើញ​មុខ​​ខៀវ​បាក់​ដៃឃើញ​មុខ​ខ្ញុំ​​ចង់​រត់​គេច​ ពេល​ជួប​ពួក​ម៉ាក​ៗ​គេ​មិន​ចង់​ហ៊ាន​និយាយ​រក​ខ្ញុំបើសិន​គេ​នៅជួប​គ្នា​​ជំុៗឃើញខ្ញុំ​បែក​ហ្វូង​អស់​ហើយ​៕

មានអារម្មណ៍ថាអត់ចង់រស់ ករុណា ពេជ្រ

១ ពីមុនស្គាល់ចិត្តអូន​តិច ទើបភ្លេច​គិត​ដល់​ថ្ងៃ​បែក ស្របពេលចិត្តរហែកមិនអាចប្រកែក​ព្រោះ​ដល់​ពេល​ហើយ ព្យាយាមកុហកខ្លួនឯង​ថា​អូន​មិនទាន់​​ប្រែប្រួលឡើយ តែតាមពិតចុង​ក្រោយ​បងអស់ស្និទហើយ​អស់​ស្និទ​ក្បែរ​អូន
២ មាន​អារម្មណ៍ថាឈឺចាប់​ខ្លាំង មាន​អារម្ម​ណ៍​ថា​អត់​ចង់​រស់ មាន​អារម្មណ៍គ្មានអ្វីអាចជួសជុលរឿង​កន្លង អូន​ប្រឹង​ភ្លេច​ឯ​បង​ប្រឹង​ចាំ ខ្វែង​គំនិត​មិន​សម​បំណង ហេតុតែ​នៅ​ស្រលាញ់​អូន​ទើប​នៅ​ឈឺ​ផ្សា
បន្ទរ អ្នក​ណា​ក៏ដឹង​ថា​យើង​ពី​រនាក់ ពី​មុន​ធ្លាប់​សង្សារនឹងគ្នា បើសិន​បែក​ពុំ​ងារ​តើ​ឲ្យ​បង​គិត​យ៉ាង​ណា អ្នក​ស្គាល់​ច្បាស់​ជា​សួរបង​ពេល​ដែល​បាត់​រូប​ជីវ៉ា តើបង​ឆ្លើយ​យ៉ាង​ណា​នឹង​សំនួរ​គេ​ សូម្បីពេល​ខ្លះ​មិន​បាន​ជួប​អូន​ ក៏ក្នុង​ចិត្ត​បង​នៅ​មិន​ស្ងប់ ទម្រាំស្នេហ៍​បញ្ចប់​គឺ​បង​ធ្វើ​មិន​បាន​ទេ បើ​ប្រាប់​គេ​អូន​បែក​បង ក៏គេ​មិន​អាច​ជឿ​ដែរ​ ព្រោះ​ពី​មុន​ចិត្ត​ស្នេហ៍​អូន​ស្មោះ​បង​ខ្លាំង​ណាស់៕

Saturday, July 25, 2015

លើលោកនេះមានអ្នក​ណា​ចង់​ក្រ (ខេម)

១ លាស្រុកលាស្រែលាម៉ែលាពុកអើយ ដើម្បី​ថ្ងៃមុខក្រែងរស់ធូរធា ទៅធ្វើពលករទាំងចិត្តរងារ ពោល​ពាក្យ​ថា​លា​ទាំង​ទ្រូង​ស្ទើរបែកអើយ
២ មកដល់​ស្រុកគេ​នឹក​ស្រុក​ខ្មែរ​ណាស់ នឹកភូមិនឹកផ្ទះ ដេកហូរទឹកភ្នែក ការងារ​ធ្ងន់ស្រាលខំមិន​អល់​​អែក ព្រោះចង់​ឃើញស្អែក​ជួបជុំគ្រួសារអើយ
បន្ទរ៖ នៅលើលោកនេះ​អ្នក​ណា​ចង់​ក្រ ចង់​រស់ត្រដរវេទនា​ខ្លោច​ផ្សាអើយ គ្មាន​អ្នក​ចង់​ទេ​នៅ​លើ​លោកា គ្រប់​រូប​ប្រាថ្នា​តែង​ចង់​មានបាន
៣ ជីវិតអ្នក​ក្រ​ធ្វើពលករគេ អ្នក​មាន​តែង​តែ រស់​នៅ​សុខសាន្ត ចង់​គេច​ក្រណាស់ចង់​ស្គាល់​មាន​បាន វាសនា​ជួយច្រាន​បំណង​ខ្ញុំ​ផងអើយ៕

រស់​ដើម្បី​អ្នកណា (ប៊ុត សីហា & ចំរើន សុភក្រ្ត)

១ ឆាក​ជីវិត ប្រៀបដូច​ខ្យល់ រស់កំដរ​វាសនា ផ្លូវដើរពេញដោយ​បន្លា ភាពរីករាយ កើតលាយឡំជា​មួយ​បញ្ហា រឿង​ទុក្ខា គ្មានអ្នក​ណា​ជៀសបាន សម្លឹងជីវិតដោយ​ដួង​ចិត្ត​ចេះ​អាណិតហើយ​ត្រូវ​ក្លាហាន រស់​ឲ្យ​បានរីករាយ សម្លឹង​មើលទៅ​មេឃ​ហើយ​ក៏ស្រែក រូចបិទភ្នែក​​គិត​ឲ្យ​ទូលាយ ចិត្ត​ធ្លុះធ្លាយ សួរថា 
បន្ទរ៖ រស់​ដើម្បី​អ្នកណា រស់​ដើម្បីស្នេហា រស់​ដើម្បី​អ្នក​ណា​ដែល​ស្រលាញ់​យើង​ បើដើរ​ដួល​ត្រូវ​ក្រោក​ឡើយ ឈានជើង​ដើរ​ទៅ​មុខ​បន្ត​ រស់​ដើម្បីអ្នកណា រស់​ដើម្បីគ្រួសារ រស់​ដើម្បី​អនាគតរបស់​យើង ការឈឺចាប់​ធ្វើឲ្យ​យើង កាន់​តែ​រឹងមាំ កុំចាញ់​វាសនា ហូ...
២ ពេលឯកា ស្តាប់​បទណា​ផ្តល់​ក្តី​សង្ឃឹម ហើយ​ញញឹម សម្លឹង​មើល​ទ្វិបលោក សម្លឹងមើលជីវិតដោយ​ដួង​ចិត្ត​ចេះ​អាណិតហើយ​ត្រូវ​ក្លាហាន រស់​ឲ្យ​បានរីករាយ សម្លឹង​មើលទៅ​មេឃ​ហើយ​ក៏ស្រែក រូចបិទភ្នែក​​គិត​ឲ្យ​ទូលាយ ចិត្ត​ធ្លុះធ្លាយ សួរថា