Wednesday, February 4, 2015

យំបីរាត្រី

ច្រៀង​ដោយ  ស៊ិន ស៊ីសាមុត

ពោលៈ អូនស្រក់ទឹកភ្នែក ហេតុម្តេចបានជាស្រីយំ អូនយំរឿងអ្វី?
(ភ្លេង)

១ ខ្នើយមុងចង្កៀងភ្លៀងផ្គរ អង្វរលន់តួសួរបង ថាម្តេចក៏អូននាងគេងបែរខ្នង ព្រួយផងយំផងខឹងនឹងបងឬអូន

២ អូនយំរឿងអ្វីរឿងអ្វី យំបីរាត្រីយំមិនបាត់ឡើយ បែរខ្នងដាក់បង មិនព្រមឆ្លងឆ្លើយ ឬមានគូហើយ ហើយមករៀបការនិងបង

R មិនថ្វីទេអូន អូនអ្ហើយកុំយំ បងមិនបង្ខំចិត្តអូនឡើយ បងស៊ូលះបង់ រូបអូន វិញហើយ អូនអើយជួបសង្សាអូនចុះពៅ

៣ បងជូតទឹកភ្នែកជូនស្រី បងគ្មាននិស្ស័យជាប្តីអូនទេ តែចិត្តជ្រុលស្នេហ៍ បងនៅតែស្នេហ៍​ បងមិនភ្លេចទេ តែសូមជួបជាតិក្រោយអឺយ

No comments:

Post a Comment