ច្រៀងដោយ ស៊ិន ស៊ីសាមុត
១. ជិះទូកតាមស្ទឹង
ប្រឹងលបមើលស្រី ធម្មជាតិស្រស់ខៀវខ្ចី ក្តាំងងាព្រែកក្តី ព្រៃវាលអន្លង់ ស្ទឹងចាស់ព្រែកហ្លួង
ទ្រូងជាប់ជ័រឆក់ ក្រោមភ្លៀងរលឹមតក់ៗ ជួបផ្កាខ្ចីល្ហក់ឆើតឆាយ
២. បងជាទេសចរណ៍
ជិះទូកដរអូន គន់មើលផ្កាស្រពោន ដៃតូចស្រលូន គាស់ទឹកបែកខ្ចាយ កូលាបវត្តកែវ
ល្អគន់មិនណាយ ខ្ចីល្ហក់សក់ខ្មៅរំសាយ បងតែងចុតម៉ាយ សូមស្នេហ៍
R. តែកម្មអាក្រក់
ដក់ត្រាំដួងចិត្ត ដូចមេឃងងិត ព្រាត់ពីដួងខែ កូលាបឆើតស្រស់
មានសម្ផស្សស្នេហ៍ ផលកម្មបំបែរ អោយគរនិយាយមិនរួច
៣. បងអារឈាមស្រោច
ក្នុងស្ទឹងសង្កែ ក្រោមពន្លឺដួងខែ ផ្សងអោយជួបស្នេហ៍ កូលាបថ្ពាល់ខួច កូលាបវត្តកែវ
នេត្រាមុតស្រួច សូមអោយ បាននិយាយរួច អោយដឹងថាបង លួចស្នេហ៍៕
No comments:
Post a Comment