ច្រៀងដោយ ស៊ិន ស៊ីសាមុត
១ អូនអ្ហើយអូនកុំស្អប់បង ប្រយ័ត្នពៀរឆ្លងបានបងធ្វើប្តី ស្រីគគោកគេចោមបេតី តែបងមិនខ្ចីៗស្រលាញ់ទេ ស្រីគគោកគេចោមបេតី តែបងមិនខ្ចីៗស្រលាញ់ទេ
២ បងពេញចិត្តតែស្រីរបៀបហ្នឹង ស្រីណាចេះខឹងទើបចិត្តបងចេះស្នេហ៍ បើអូនកាចក៏បងមិនខ្លាចដែរ ព្រោះបងប៉ងស្នេហ៍តែស្រីណាចេះកាចដូចអូន បើអូនកាចក៏បងមិនខ្លាចដែរ ព្រោះបងប៉ងស្នេហ៍តែស្រីណាចេះកាចដូចអូន
៣ កុំស្អប់បងប្រយ័ត្នជំពប់លើ ស្រីតូចជំទើរកុំអាលធ្វើមុខស្រពោន បើបានបងធ្វើប្តីណាស្ងួន នោះប្រហែលជាអូននាងមានសំណាងធំ បើបានបងធ្វើប្តីណាស្ងួន នោះប្រហែលជាអូននាងមានសំណាងធំ
No comments:
Post a Comment