Thursday, February 5, 2015

លាកុលាបបាត់ដំបង

ច្រៀងដោយ ស៊ិន ស៊ីសាមុត និងរស់ សេរីសុទ្ធា

១ (ប) ភ្លៀងធ្លាក់ស្រិបៗបងខ្សិបប្រាប់ស្រីថ្ងៃស្អែកថ្ងៃថ្មីបងលាស្រី​ហើយ លាមួយគ្រា​សិនមាស​ឆ្អិន​បងអើយ លាពូកខ្នល់ខ្នើយធ្លាប់កើយពីរនាក់

២​ (ស) សូមបងកុំភ្លេចកុលាបកំសត់ ក្នុងភូមិទុរគត៌ដែលធ្លាប់ថ្នមថ្នាក់ កុំភ្លេចលំនៅដែលធ្លាប់រួមរក្ស បេះដូងអមតះយើងឆ្លាក់ទុកស្នាម

៣ (ប) បងមិនភ្លេចទេកូនខ្ទមស្នេហា មាត់បឹងសត្យាសច្ចារយឆ្នាំ (ស) ស្ពានដែកស្ពានថ្មតោ​ឈរ​យំ​ផ្តាំ​ បងឃ្លាតអូនចាំ ចាំជួបជានិច្ច

៤ (ប) ឱ ! ថ្ពាល់ក្រហមបងសូមលាសិន (ស) សូមបងសុបិនឃើញអូនជានិច្ច បើបង​ភ្លេច​អូន​ដូច​ក្បូន​លង់លិច (ប) កុលាបទងពេជ្របងភ្លេចម្តេចបាន
ពោល ៖ (ស) កុំភ្លេចអូនណា៎បង ! (ប) បងមិនភ្លេចទេ តែណ្ហើយ! បងលាមួយគ្រាសិនហើយ ណ៎ា​កុលាប​បាត់ដំបង៕

No comments:

Post a Comment