ច្រៀងដោយ ស៊ិន ស៊ីសាមុត
១. មើលរៀមរ៉ាសង្ហាទេអូន
បងអាចជូនអូនហើរលើមេឃ បងជាអ្នកបើកបក្សាស្លាបដែកហ៊ឺ...
នៅលើមេឃមានតែបងទេ
២. ចង់ទៅណាបងជូនទៅភ្លាម
ចង់ទៅរាម រឺទៅកោះកុង រឺកំពង់សោម រឺតាកែវក្រុងហ៊ឺ…
រឺមួយក៏ចង់ទៅបាត់ដំបង
R. បងមិនខ្លាចទេខ្យល់ព្យុះភ្លៀង
បងហោះហើរច្រៀង បំពេរវេហា បងខ្លាចតែអូនទេជីវ៉ា
ខ្លាចអូនថាមិនមេត្តាបង
៣. ឆ្លើយមួយមាត់មកណាពិសី…
ថាប្រណីបងទៅនួនល្អង រៀមចាំយូរហើយណាស្នេហ៍ស្នងហ៊ឺ…
កុំឆ្លើយអោយបង
អស់សង្ឃឹមណា៕
No comments:
Post a Comment