Friday, February 6, 2015

ពេលដែលត្រូវយំ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ចម្រៀងដែលលាក់ទុកម​ក​ជាយូរ ពេលនេះស្រែកថ្ងូរទ្រហោរទួញយំ ទឹកភ្នែកមួយតក់ស្រក់ថ្លែងប្រាប់ខ្ញុំ ថាខ្ញុំជាតិនេះមានកម្មស្នេហា

២ មិន​គួរផ្លាស់ចិត្តផ្លាស់ឥតប្រណី មិន​គួរចិត្តស្រីខ្វះក្តីមេត្តា ចិត្តលោភចិត្តហ៊ានលួចមានសង្សារ នេះឬដែលថាចិត្តស្មោះភក្តី

បន្ទរ៖ នឹកឡើងហួសចិត្ត ហួសគិតមិនដល់ ថាចិត្តនិមលស្រាលជាងសំឡី វេជ្ជរ៉ាហោះហើរ ដូចសត្វបក្សី បានថ្មីចោលចាស់ផ្លាស់តាមតែចិត្តហ៊ឺ

៣ ពេលនេះជាពេលដែលខ្ញុំត្រូវយំ ពេលកើតទុក្ខធំក្នុងរឿងជីវិត គ្មានសង្ឃឹមទេថាបានស្នេហ៍ស្និទ ណ្ហើយទ្រាំគ្រាំចិត្តតាមកម្មវាសនា៕

No comments:

Post a Comment