Tuesday, February 3, 2015

ពេលដែលត្រូវយំ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. ចំរៀងដែលលាក់ ទុកមកជាយូរ ពេលនេះស្រែកថ្ងូរ ទ្រហោទួញយំ ទឹកភ្នែកមួយតក់ ស្រក់ថ្លែងប្រាប់ខ្ញុំ ថាខ្ញុំជាតិនេះ មានកម្មស្នេហា

២. មិនគួរផ្លាស់ចិត្ត ផ្លាស់ឥតប្រណី មិនគួរចិត្តស្រី ខ្វះក្តីមេត្តា ចិត្តមោរចិត្តហ៊ាន លួចមានសង្សារ នេះឬដែលថា ស្នេហាភក្តី

R. នឹកឡើងហួសចិត្ត ហួសគិតមិនដល់ ថាចិត្តនិមល ស្រាលជាងសំឡី វិជ្ជរ៉ាហោះហើរ ដូចសត្វបក្សី បានថ្មីចោលចាស់ ផ្លាស់តាមតែចិត្ត

៣. ពេលនេះជាពេល ដែលខ្ញុំត្រូវយំ ពេលកើតទុក្ខធំ ក្នុងរឿងជីវិត គ្មានសង្ឃឹមទេ ថាបានស្នេហ៍ស្និទ្ធ ណ្ហើយទ្រាំគ្រាំចិត្ត តាមកម្មវាសនា៕

No comments:

Post a Comment