Wednesday, February 4, 2015

សង្ឃឹមថ្ងៃមួយ

ច្រៀងដោយ ប៉ែន រ៉ន—

១ ថ្វី..បើ ជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគូទាំងឡាយ សប្បាយក្នុងវេហា ខុសអ្វីមនុស្ស ឈ្លោះ
ប្រកែកគ្នា ចងកម្មចងពៀរវេរា ចិន្តាសាមាន្យម៉្លេះណា
២ គេងហ៊ឺ..ទៅ គេងទៅពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់
រំភើយ ផាយផាត់ពីលើលោកយើង
បើសាងអំពើល្អ អំពើល្អសងវិញមិនខាន ខំសាងកុសល គឺផ្តល់សុខសាន្ត ឈ្នះចិត្តសាមាន្យ ក្នុង
ថ្ងៃមួយ
៣ បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះ ក្រោយភ្លៀង
រលឹម ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន៕

No comments:

Post a Comment