Tuesday, February 3, 2015

សម្រស់បុប៉្ផាកោះកុង

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ឱ!ខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ គឺឋានសួគ៌សុខភិរម្យ ក្សេមក្សាន្តសុខុម ដែលខ្ញុំស្នេហា ទិដ្ឋភាពទាំងឡាយ សព្វសាយគន្ធា គឺជាគ្រឿងអលង្ការ មករចនា សម្រស់កោះកុង

២ ស្រមៃហាក់ស្ថិត នាឋានកេន្នរ នារីភូមិឋានបវរ តុបតែងលំអ ដូចក្ងោកពេនពន់ ទំលើក្បាលទូក ដ៏សមទ្រើសទ្រង់ សក់វែងរលើបរលោង ភក្ត្រ័ផូរផង់ ដូចកេន្នរី

R គាប់ចិត្តគយគន់ អរុណរៀងរះ ទូកមីដេរដាស់ កម្រប្រទះ ទិដ្ឋភាពប្រពៃ គាប់ចិត្តគយគន់ សាយ័ណ្ហសម័យ រលករលេញចាំងរស្មី ដូចពេជ្រច្នៃរចនា

៣ នារីស្លៀកពាក់ ឆ្លុះពណ៌គ្រប់យ៉ាង អង្គុយ ក្បែរចុងស្ពានម្ខាង សំអិតសំអាង ងូតទឹកដ៏ថ្លា ខ្លះស្លៀកពាក់ខ្លី អាវស្តើងសង្ហា ខ្យល់ផាត់មកប៉ះកាយា គាប់នេត្រា បុប្ផាកោះកុង៕

No comments:

Post a Comment