ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និងប៉ែនរ៉ន
ទំនុកច្រៀង ញ៉ែម ផុន
១ (ប) អង្គុញបោះទៅត្រូវកើយស្រីដាំ មើលមុខចំណាំចិត្តចាំជោះស្រី (ពីដង) អង្គុញស្រីស្ងួនអូនដាំកើយបី បើបងឈ្នះស្រីបងចាប់ជោះហើយ
២ (ស) បោះត្រូវជើងរៀងមៀងមើលឲ្យច្បាស់ ដល់វេនអូនឈ្នះប្រុសកុំកន្តើយ (ពីរដង) ត្រូវមេដំបូលគេចមិនរួចឡើយ ចាប់បានដៃហើយជោះឲ្យអស់ចិត្ត
៣ (ប) ជោះត្រឹមជង្គង់បងឲ្យជោះបាន ជោះប្រាប់សណ្តានគូរពីព្រេងព្រឹទ្ធ (ពីរដង) បើអូនបានជោះដូចបានស្គាល់ចិត្ត ចាំមួយជីវិតចិត្តចាំជួបគ្នា
៤ (ស) បើបងជោះអូនកុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែកណាស្រស់ពុំងារ (ពីរដង) ក្រោយចូលឆ្នាំថ្មីរៀបការនឹងគ្នា ប្រាប់ដល់មីងមារចូលដណ្តឹងអូន៕
No comments:
Post a Comment