Thursday, February 5, 2015

បងឯងជាព្រាននារី

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា សូ សាវឿន និងប៉ែន រ៉ន

១ (សុទ្ធា) ឆ្លើយភ្លាមទៅៗកុំនៅស្ងៀម (រ៉ន) ម្តេចអឹមអៀនមិនស្រដីអោយដឹងការ (សាវឿន) ស្រលាញ់មួយណាៗៗៗ (សុទ្ធា) ស្រលាញ់មួយណា ? (រ៉ន) ស្រលាញ់មួយណា ? (សាវឿន) ស្រលាញ់មួយណា ? (រួមគ្នា) សូមវាចាភ្លាមៗទៅ (២ដង) ...

(២) . (សុទ្ធា) បងប្រាប់ថាបងស្នេហាអូនមុនគេ (រ៉ន) មិនមែនទេខ្ញុំជាស្នេហ៍ទីមួយណា  (សាវឿន) ចំណែកអូនវិញក៏ជាទីមួយដែរណាជីវ៉ា (សុទ្ធា) ទីមួយគឺជាអ្នកណា ? (រ៉ន) ទីមួយគឺជាអ្នកណា ?
(សាវឿន) ទីមួយគឺជាអ្នកណា ? (រួមគ្នា) សូមរៀមរ៉ាឆ្លើយភ្លាមទៅ (២ដង) ...

(៣) . (សាមុត) បងសុំទោសៗណាពិសី អូនទាំងបីសូមប្រណីកុំខឹងណា  ការពិតស្រលាញ់ៗៗស្មើគ្នា (សុទ្ធា) មិនព្រមឡើយណា (រ៉ន) មិនព្រមឡើយណា  (សាវឿន) មិនព្រមឡើយណា ! (ស្រីរួម) តើអ្នកណាប្រពន្ធដើម ? (២ដង) ..

(៤) . (សាមុត) គ្មានទេដើមគ្មានទេចុងទាំងអស់គ្នា  (ស្រីរួម) ក្តៅអស្ចារ្យប្រុសឬស្យាព្រាននារី
(សាមុត) ជេរបងមកចុះៗស្រស់ឆោមឆវី (សុទ្ធា) បងឯងជាព្រាននារី ! (រ៉ន) បងឯងជាព្រាននារី

(សាវឿន) បងឯងជាព្រាននារី  (ស្រីរួម) ចង់តែស៊ីសាច់ទេ (២ដង) ៕ 

No comments:

Post a Comment