Tuesday, March 10, 2015

អស់ចិត្ត អស់ថ្ម

ច្រៀងដោយ ឱក សុគន្ធកញ្ញា

១ ក្លាយជាមនុស្សម្នាក់លែងជឿជាក់លើស្នេហ៍ មនុស្សធ្លាប់ក្បែរប្រួលប្រែខុសពីមុខ ធ្លាប់តែជួបប្រែ​ស្ងាត់បាត់អស់​ភាព​ទន់ភ្លន់ ចង់ជួបស្ងួន​គ្មាន​ហេតុផលជួបមិនបាន
២ ទូរស័ព្ទបងអស់ថ្ម Callមិន​ចូល​ច្រើន​ថ្ងៃ​ ឬក៏ថ្លៃបងរវល់នឹក​អ្នក​ផ្សេង ស្នេហ៍ដើរដល់ផ្លូវនេះ បត់​ស្តាំ​ឬ​បត់​ឆ្វេង ផ្លូវវង្វេង​ទៅ​មុខ​ក៏ទៅ​មិន​ដល់
បន្ទរ៖ បើទូរស័ព្ទអស់ថ្មក៏អាច​សាក​ថ្មពេញ អស់​ចិត្ត​វិញ​ គ្មានអ្វី​ស្រោច​ស្រង់​វិញបាន តើអស់ចិត្ត​ឬអស់​ថ្ម​ ចង់​បន្ត​ឬ​បញ្ចប់ គួរ​បញ្ចប់ ទាន់អូនមិន​សូូវ​ស្អប់​បង តើអស់ថ្មឬអស់ចិត្ត​ ប្រាប់​ការ​ពិត​ដល់​អូន​ផង មិន​ស្មោះត្រង់​បងបន្តដើម្បី​អ្វី៕

No comments:

Post a Comment