ច្រៀងដោយ សន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨
១ ជាមនុស្សស្រីបើស្រលាញ់ហើយ គឺស្រលាញ់មួយជីវិត រឿងបេះដូងសង្ឃឹមស្នេហ៏ពិត ជឿទុកចិត្តលើមនុស្សប្រុស ជាមនុស្សស្រីចង់បានថ្នាក់ថ្នម ចង់បានក្តីសុខប៉ុណ្ណោះ តែពេលនេះបែរជារងទុក្ខា
២ ខា្លចបាត់បងខ្លាចខ្លាំងណាស់ ខ្លាចបងចោលស្រី ឈឺចិត្តរាល់ថ្ងៃព្រោះស្នេហា ស្រលាញ់បងជាងខ្លួនឯង មិនដែលគិតថា ជីវិតស្នេហាប្រេះឆារបៀបនេះ
បន្ទរ៖ ទឹកភ្នែកអូនហូររាល់ថ្ងៃបងមានដឹងទេ? ឬឃើញតែស្នាមញញឹមក្លែងក្លាយ តើបងពីមុនបាត់ទៅណា? បាត់មនុស្សក្បែរកាយ ជីវិតរីករាយប្រែក្លាយទៅជាឈឺយ៉ាងនេះ ឈឺចាប់ព្រោះស្នេហ៍៕
No comments:
Post a Comment