ច្រៀងដោយ ព្រាប សុវត្ថិ
រស្មីហង្សមាស 525
ឈឹងអាវ៉ាកូនឈឹងយប់ហ្នឹងប៉ានៅផ្ទះទេ ម៉ែឯងមើលទៅមិនស្រួលទេ ចង់រាំហ្នឹងគេនៅក្បែរៗភូមិ ឈឹងអាវ៉ាកូនឈឹងយប់ហ្នឹងប៉ាៗសុំម្តង ចង់រាំជាមួយអ្នកផង ប៉ាៗសុំម្តងកុំមាត់ប្រាប់ម៉ែឯង
ដឹងប៉ាដឹងប៉ាវ៉ៃ ហ៊ានប្រាប់ម៉ាក់ប៉ាដឹងប៉ាវ៉ៃ (បីដង)
ឲ្យតែមានពេលបុណ្យនិយាយពីប្រពន្ធចង់តែទៅរាំ ខ្ញុំថាមិនឲ្យទៅនិយាយង៉ូវៗរអ៊ូទទ្រាំ មិនដឹងគិតយ៉ាងម៉េចមានតែឲ្យទៅខ្លួនសុខចិត្តទ្រាំ ឲ្យឯងទៅមើលកូន រួចគេទៅរាំខ្ញុំឆ្លៀតដកមេ
ដឹងប៉ាដឹងប៉ាវ៉ៃ ហ៊ានប្រាប់ម៉ាក់ប៉ាដឹងប៉ាវ៉ៃ (បីដង)
អាអូនកូនប៉ាកុំម៉ាត់ កូនឯងកុំឃាត់ ប៉ាសុំដាក់ម្តង ទឹកត្នោតជូរលាយហ្នឹងតាឡនតន ប៉ាសុំដាក់ម្តងកុំប្រាប់ម៉ាក់ឯង កម្រហ្នឹងមានពេលណាស់មិនងាយជួបប្រទះមិត្តចាស់ប៉ាទេ ម៉ែឯងមិនដឹងអីទេ ទៅរាំហ្នឹងគេក្នុងភូមិបាត់ហើយ៕
No comments:
Post a Comment