Friday, March 27, 2015

រាំឲ្យ​អស់​ក្បាច់

ច្រៀង​ដោយ​ ព្រាប សុវត្ថិ
រស្មីហង្សមាស 525

១ ឆ្នាំថ្មីហើយ​ពៅអើយ​ឆាប់​ចូល​មក​រាំ កុំ​នៅ​បង្អង់​ឆាប់​ចូល​រាំ​ជាមួយ​ហ្នឹង​បង កុំ​ខ្មាស់​អៀន​អី​សង្សារ​បង ចូល​មក​រាំហ្នឹង​បង​ណា​ពៅ 
២ តែង​ខ្លួន​ឡើង​ស្អាត​ហើយ​សង្វាត​មក​រាំ​ធុង​បាស ទាំង​ក្មេង​ទាំង​ចាស់​សប្បាយ​ណាស់​ណា​ស្រស់​ស្រីពៅ បើ​មិន​រាំ​ប្រយ័ត្ន​ស្តាយ​ក្រោយ​ទៅ ពេល​វេលាមិន​នៅ​ចាំយើង​ទេ 
Rap: គ្រាន់​តែ​ឮភ្លេង​ថ្មី​បង​ប្អូន​ប្រុស​ស្រីក៏ចូល​មក​រាំ​ ទាំង​លោក​តា​លោក​យាយ​អុំ​ប្រុស​អុំស្រី​ក៏​ចូល​មក​រាំ ពេល​វេលា​យើង​ខ្លី​នៅ​ចាំ​ទៀត​ធ្វើ​អ្វី ចូល​ឆ្នាំ​មាន​បី​ថ្ងៃ​កុំ​នៅចាំ​អ្វី​រាំ​ទាំង​អស់​គ្នា៕

No comments:

Post a Comment