ច្រៀងដោយ តេង លក្ខណា
ផលិតកម្ម M 69
១ ចាប់ផ្តើមក្បត់តាំងពីពេលណា ចែកស្នេហាឲ្យទៅម្នាក់នោះ ម្តេចមិនគិតស្រីម្នាក់ខំស្មោះ បំភ្លេចអស់ទុកអូនក្រៅចិត្ត
២ មិនទុកពេលឲ្យអូនត្រៀមខ្លួន ឆាប់ម្ល៉េះស្ងួនមកសុំអូនបែក ឈប់ទាក់ទងចប់គ្នាត្រឹមស្អែក អូនប្រកែកក៏បងលែងស្តាប់
បន្ទរ៖ បងបារម្ភខ្លាចគេមិនពេញចិត្តអូន សុំបែកអូនដើម្បីផ្គាប់អារម្មណ៏គេ សុំសួរបងតាមត្រង់ មានគិតចិត្តអូនទេ គ្មានមាសមេអូនរស់បែបណា បងពេលនេះមិនដូចជាបងពេលមុន ភាពទន់ភ្លន់លែងមានឲ្យអូនទៀតហើយ សម្តីតែមួយម៉ាត់ឲ្យអូនកាត់ចិត្ត បំភ្លេចបង
៣ បង្រៀនចិត្តឲ្យគិតស្អប់បង ប្រាប់បេះដូងឈប់នឹកបងទៀត ស្មោះប៉ុណ្ណាក៏នៅតែឃ្លាត បែកមួយជាតិអស់ពេលជួបហើយ៕
No comments:
Post a Comment