ច្រៀងដោយ ខេលី
ផលិតកម្ម M 69
១ ព្រោះគេធ្វើល្អៗទើបខ្ញុំយល់ខុស ខ្ញុំយល់ខុសថាគេស្រលាញ់ខ្ញុំដែរ ការពិតរឿងខ្លះមិនមែនបញ្ជាក់ថាស្នេហ៍ គេគ្រាន់តែធ្វើល្អដូចមិត្តស្និទ្ធស្នាល
២ ស្ទើរមួយជីវិតខ្ញុំមិនគិតរឿងស្នេហា ម្តេចពេលនេះចេះប្រច័ណ្ឌគេទៅវិញ ធ្វើមិត្តល្អហើយ តើចិត្តចង់បានអ្វីវិញ គិតមិនចេញៗតែទឹកភ្នែកជំនួស
បន្ទរ៖ ជាមិត្តស្រីតែមិនមែនជាសង្សារគេទេ បាននៅក្បែរដូចគេឯងដែរតែនៅខុសឋានៈ ត្រឹមជាមិត្តល្អពេលដែលគេមានរឿងមកពឹងពាក់ ជាមិត្តម្នាក់ចាំផ្តល់កម្លាំងចិត្តគ្រប់ពេល ជាមិត្តស្រីតែមិនអាចធ្វើសង្សារគេបាន ធ្វើម្តេចបានបើមិនក្លាហាននិយាយការពិត ចេះតែខ្លាចពេលប្រាប់ទៅគេលែងសប្បាយចិត្ត ស្រលាញ់ក្នុងចិត្តម្នាក់ឯងរហូតដូចពេលនេះ បែបនេះល្អហើយ៕
No comments:
Post a Comment