ច្រៀងដោយ ឆន សុវណ្ណរាជ
ផលិតកម្មរស្មីហង្សមាស ទី ៥១៨
១ ត្រឹមមិត្តស្និទស្នាលមិនមែនជាសង្សារ តែបងគិតថាអារម្មណ៍យើងដូចគ្នា អូនតែង Message មកបងគ្រប់វេលា ក្នុងចិត្តពុំងារស្រលាញ់បងទេ
២ ឮសម្លេងសារបងដឹងច្បាស់ថាគឺអូន បេះដូងអង្រួនញាប់ញ័រម្ល៉េះទេ តែដល់ពេលបើកអាន អូនសរសេរថានឹកគេ ហេតុអ្វីមាសមេរច្រលំបែបនេះ
បន្ទរ៖ ពេលឮសារឆ្ងល់ថាអូនផ្ញើមកបងឥតឈប់ ដល់ពេលអានចប់ទើបដឹងពីបំណងឆវី អូនចង់ប្រាប់បងថាអូននឹកគេគ្រប់នាទី ធ្វើបែបនេះអូនមានអាណិតបងទេ ចង់សួរមួយជួយឆ្លើយគ្រាន់តែ Message ទៅគេ ហេតុអ្វីមាសមេចាំបាច់ប្រាប់ឲ្យមិត្តម្នាក់នេះដឹង មើលមិនដឹងសោះមែនដែរទេពីអារម្មណ៍ម្នាក់ហ្នឹង ចង់ប្រាប់ថាខឹងហេតុអ្វីមិនយល់៕
No comments:
Post a Comment