Tuesday, March 17, 2015

តើប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់

ច្រៀងដោយ ព្រាប សុវត្ថិ

តើប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​

១ នៅ​សុខៗ​ក៏កើត​ទុក្ខព្រោះ​តែ​រឿង​ស្នេហាឈឺផ្សា ស្រលាញ់​អ្នក​មាន​សង្សារ​ទាំងដឹ​ង​គេ​ស្រលាញ់គ្នាខ្លាំង ពិបាក​ទ្រាំ​ណាស់​បេះដូង​ស្ទើរតែ​ស្ទះគាំង ទឹកមុខ​ស្លេក​ស្លាំង​តតាំង​ខ្លួន​ឯង​មិន​បាន តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​

២ ឃើញមុខគ្នា​រៀ​ង​រាល់​ថ្ងៃ​ធ្វើ​ម្តេច​ទៅ​ទើប​អា​ចភ្លេច​គេ​បាន ចង់​រំងាប់​ចិត្ត​ឲ្យ​បាន​មាន​តែ​កុំឲ្យ​ឃើញ​មុខ​គេ ពិបាក​ទ្រាំ​ណាស់​មិន​បាន​ឃើញ​គេ​មួយ​ពេល ដល់​ Call ទៅគេ​ថា​នៅ​ក្បែរ​សង្សារ តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​ ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយ​ឆ្នាំ ឈឺហើយ​ត្រូវចាំរៀង ឈឺយូរណាស់

៣ រឿង​កម្មពារ​ក្នុង​លោក​នេះ​ប្រហែល​ជា​មាន​ពិ​ត​មែនមើល​ទៅ នៅ​មិន​នៅ​លួច​ស្នេហ៍​គេ​ក៏ឈឺចាប់​ខ្លួន​ឯង គេ​មាន​គូរគេ​យើង​បែរ​ជា​ឆ្កួត​ម្នាក់​ឯង កាន់​តែ​ច្រណែន​កាន់តែ​ឈឺចាប់​ទ្វេដង តើ​ប៉ុន្មាន​ថ្ងៃ​ទើប​អា​ច​បំភ្លេច​មនុស្ស​ម្នាក់​បាន​ ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយ​ឆ្នាំ ឈឺហើយ​ត្រូវចាំរៀង ឈឺយូរណាស់

No comments:

Post a Comment