Tuesday, March 17, 2015

ស្រលាញ់អ្នក​ថ្មីដែល​ល្អជាង​បង

ច្រៀងដោយ វណ្ណា ស័ក្កិ
ផលិតកម្ម M 69

១ នៅលើលោកនេះតើមានអ្នកណាដែលជួបស្នេហាដូចខ្ញុំ នាងស្រលាញ់ខ្ញុំតែត្រូវធ្វើខ្លួនជាមនុស្ស​អាត្មានិយម ព្រោះក្តីស្នេហាមួយនេះ មិន​មែន​ជារឿងសក្តិសម មិន​អាច​បង្ខំ​ហ៊ាន​ទទួល​យក​អូន​ដាក់​​ក្នុង​បេះដូង 
២ គ្រប់ទង្វើអូន​តែ​ធ្វើឲ្យ​បង​ហ៊ាន​ទទួល​យក​រូប​ស្រី ព្រោះតែអ្វីៗអូន​ធ្វើដើម្បី​តែ​ក្តី​ស្រលាញ់ប៉ុណ្ណោះ បើលាក់​អូន​ក្នុង​បេះដូង បង​នឹង​រស់​ស្ពាយ​កំហុស មិន​អាច​ធ្វើខុស​នឹង​សង្សារចាស់ព្រោះនាងក៏ស្រលាញ់បង
បន្ទរ៖ ចាប់​ផ្តើម​ស្រលាញ់​អ្នក​ថ្មី​ដេែល​គេ​ល្អ​ជាង​បង ឈប់​គិត​អតិត​កន្លង​សុំ​ទោសផងឲ្យ​អូន​ទឹក​ភ្នែក ស្នេហា​មិ​នអាច​បង្ខំ បេះដូង​មិន​អាច​បែង​ចែក ទោះមាន​ថ្ងៃស្អែក​ក៏ពួកយើង​មិន​អាច​ស្រលាញ់គ្នា អូន​អាច​នឹង​មាន​សំណាង​ជួប​គេ​ល្អជាង​បង​ អរគុណការលះបង់​ស្ងួន​បង​មិន​ចង់​ឲ្យ​អូន​លំបាក បើពួកយើងស្រលាញ់គ្នា ត្រឹមជាសង្សារលួចលាក់ គឺអូន​តែ​ម្នាក់​នឹង​ត្រូវ​លេបលាក់ទឺកភ្នែកខ្លួនឯង ដោយ​សារ​ប្រុសម្នាក់​នេះ៕

No comments:

Post a Comment