ច្រៀងដោយ ឆន សុវណ្ណរាជ
១ ដឹងថាស្នេហ៍មិនដូចដើមនៅតែផ្តើមនឹកអូន ធ្វើខ្លួនឯងឲ្យឈឺចាប់ពេលមិនព្រមភ្លេចស្រី អនុស្សាស្នាមស្នេហ៍ចាស់ នៅដាបបងរាល់ថ្ងៃ ឲ្យនឹកថ្លៃឲ្យឈឺឲ្យយំព្រោះស្នេហា
២ ខ្លួនឯងកំដរខ្លួនឯងក្រោយពេលអូនដើរចេញ តែនៅសល់ក្តីស្រលាញ់ជាប់ក្នុងចិត្តរៀមរ៉ា ទោះអូនបែកចិត្តក៏ដោយក៏បងស្មោះសង្សារ ចាំជីវ៉ាទាំងស្រីបានជ្រើសយកគេទៅហើយ
បន្ទរ៖ ពេលគេថើបអូនតើក្នុងចិត្តស្ងួនមាននឹកបងខ្លះទេ ព្រោះប្រុសម្នាក់នេះអូនក៏ធ្លាប់ស្នេហ៍ក៏ធ្លាប់ថែត្រាណត្រើយ ឬគេនោះល្អខ្លាំងពេក ទើបធ្វើឲ្យអូនមិនអាចនឹកបងឡើយនៅពេលអូនមានគេក្បែរ យ៉ាងណាក៏ដោយក៏បងរីករាយបើអូនបានក្តីសុខ មិនថាថ្ងៃមុខគឺបងនៅស្មោះតែរូបអូនម្នាក់ទេ ក្រែងថ្ងៃណាគេក្បត់ស្រី ថ្លៃត្រូវទឹកភ្នែកព្រោះគេ មាសមេអាចវិលរកបងណាអូន
(ពីប្រុសម្នាក់ដែលចាញ់ស្នេហ៍ នៅតែនឹកនៅតែចាំ នៅតែស្មោះនៅតែស្រលាញ់អូន)៕
No comments:
Post a Comment