ច្រៀងដោយ សួស វីហ្សា
១ ក្នុងជាតិនេះអូនស្មោះតែបង ទោះនួនល្អងក្បត់អូនក៏ដោយ ព្រោះបេះដូងស្រីបានសន្យាហើយ គ្មានប្រុសណាឡើយអាចជំនួសថ្លៃ
២ ទឹកភ្នែកហូរមិនឈ្នះចិត្តស្មោះ បងយកគេចុះកុំបារម្ភអី អូនបានជួបបងត្រឹមនិស្ស័យ តែវាសនាស្រីមិនមានដូចគេ
បន្ទរ៖ បងត្រូវចាំទុកថា មានស្រីម្នាក់នេះនៅចាំមាសមេរ អូនស្រលាញ់បងតែម្នាក់ទេ ថែស្នេហ៍ក្រែងបងវិលវិញ
៣ កើតជាស្រីដែលមានចិត្តស្មោះ បងចិត្តអាក្រក់ក៏អូនស្រលាញ់ ញញឹមចាំបងទឹកភ្នែកជ្រាបចេញ នៅតែស្រលាញ់ស្អប់បងមិនបាន៕
No comments:
Post a Comment