ច្រៀងដោយ ឆន សុវណ្ណរាជ និងសន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី៥១៨
១ (ប) ស្រលាញ់ទើបព្រមបែក មិនប្រកែកពេលអូនសម្រេចជ្រើសគេ ទោះមិនអាចរស់ក្បែរបងនៅតែបារម្ភពីអូនគ្រប់ពេល
២ (ប) ពេលនេះម្តេចអូនយំ ធ្វើឲ្យអារម្មណ៍បងខ្វាយខ្វល់ម្ល៉េះទេ (ស) គឺអូនយំព្រោះគេ គេស្រលាញ់អូនមិនស្មោះទេបងអើយ
បន្ទរ៖ (ប) ព្រោះភាពឯកាទើបធ្វើឲ្យអូនជ្រើសរើសមនុស្សខុស (ស) អូនសុំទោសអូនជ្រើសយកគេចាកចោលត្រាណត្រើយ (ប) វេលាមិនទាន់ហួសទេ បងនៅស្នេហ៍នៅឡើយ អូនអើយអាចឲ្យបងថែអូនទេ ទោះជ្រើសមនុស្សខុសកុំឃាំងខ្លួនឯងឲ្យរស់នៅឯកា (ស) អូនគិតថាអូនមិនស័ក្តិសមនឹងរូបបងទេ (ប) សមឬមិនសមមិនដឹង ដឹងត្រឹមបងនៅស្នេហ៍ ចង់ក្បែរចង់ថែព្យាបាលរបួស នៅក្នុងចិត្តអូន៕
No comments:
Post a Comment