Friday, March 27, 2015

ម៉ាក់ដឹង​ម៉ាក់​វ៉ៃ

ច្រៀងដោយ ពេជ្រ សោភា
រស្មីហង្សមាស 525

ស្លៀកខ្លី​អញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) រាំស្ទាលអញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង)
១ នៅក្នុង​ភូមិ​ខ្ញុំ​ឲ្យ​តែមានពេល​​បុណ្យ​គឺ​សប្បាយ​ខ្លាំង​ណាស់ ណាត់​គ្នាជួប​ជុំ​ថាទៅ​រាំ​នៅ​ក្នុង​យប់​នេះ ឮសូរ​ធុង​បាស់​មិន​បង្អង់សោះ​រត់​ចូល​ឡើង​ស្រុះ នែ៎​សប្បាយ​ខ្លាំង​ណាស់​មើលចុះដីហុយ​ឲ្យ​ឡើង​ទ្រលោម
២ ពេល​បុណ្យ​ម្តង​ៗ​អ្នក​ក្រុង​គឺ​ចាញ់​អ្នក​ស្រុក​ស្រែ ព្រោះ​អ្នក​ស្រុកស្រែ​មាន​គ្នាហូរ​​ហែររាំ​ស្រែក​​បន្ទរ ទោះ​ជា​គ្មាន​ភ្លើង​ព៌ណដល់​អត់​ភ្លើងសោះឃើញ​​សម្រស់​ពិត ភ្លើង​ព៌ណល្អពិត​តែ​ចង់​ប្រាប់​ថា​ភ្លើង​ស៊ីអារម្មណ៍

ស្លៀកខ្លី​អញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) រាំស្ទាលអញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង)
៣ ចង់​ប្តូរអាម្មណ៍​ទៅ​រាំ​ស្រុក​គេ​ក៏ល្អម៉្យាងដែរ ព្រោះចង់​ដឹង​ថា​តើ​ភ្លើង​គេ​ហ្នឹង​សប្បាយ​ដែរ​ទេ ណាត់​គ្នា​ជួប​ជុំជិះម៉ូតូតាម​គ្នា​ហូរហែរ ទៅមុខលាបម្សៅត្រឡប់​មក​វិញ​មុខ​សុទ្ធតែដី
៤ រាំយូរៗទៅ​កម្លោះម្នាក់​នោះ​គាត់​សួរខ្ញុំ​ថា អេអូន​ឈ្មោះអី​នៅ​ភូមិណា​​ផ្ទះនៅកន្លែងណា​ ឭករាង​អញ្ចឹង​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ចង់​អូស​ក្រឡា តែ​ចង់​ប្រាប់​ថា​តែ​ប្រើស្ទាលហ្នឹង​ម៉ាក់​ដឹង​ម៉ាក់​វ៉ៃ

ស្លៀកខ្លី​អញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) រាំស្ទាលអញ្ចឹងម៉ាក់​ដឹង​ប្រយ័ត្ន​ម៉ាក់​វ៉ៃ (ពីរដង) ៕

No comments:

Post a Comment