Friday, February 27, 2015

ខឹងឬស្អប់អូន​អាច​ជេរបង​បាន

ច្រៀងដោយ ខេមរៈ សេរីមន្ត
អាល់ប៊ុម សាន់ដេ 188​

១ បងដូចគ្រាប់ខ្សាច់រសាត់នៅក្នុងខ្យល់ ខ្យល់គួចប៉ើងវិលវល់បក់ផាត់​ឆ្ងាយត្រាណត្រើយ ចាប់​ពីស្អែកនេះទៅ​បង​ត្រូវ​ឃ្លាត​អូន​ហើយ សល់​ពាក្យ​ផ្តាំចុងក្រោយ​ឲ្យអូន​ថែ​ខ្លួន
២ ពេលអត់​ពី​បង​សូម​អូន​ឆាប់​មាន​ថ្មី កុំយំនឹកបង​អី គ្មាន​ប្រយោជន៍ទេស្ងួន តែបើបងមនុស្សល្អចាំយំ​ដោយ​សា​របង បងមិន​មែន​ជាបង​ដូច​ពី​មុន​ទេ
បន្ទរ៖ បង​ខុស​ៗៗៗៗដែលហ៊ានចាកចេញពីជីវិតអូន បងដឹងៗៗៗតែអស់តម្លៃអាចកែ បងធ្វើៗទាំងបង្ខំមិន​មែន​បេះដូង​អ្នក​បញ្ជាទេ តែបើខឹងឬស្អប់អូន​អាច​ជេ​បង​បាន​៕

Monday, February 23, 2015

ក្តៅចិត្ត

ច្រៀងដោយ កង ពិសិដ្ឋ
អាល់​ប៊ុម កុលាបខ្មៅ

១ មួរម៉ៅឆោមឆ្លៅមិន​យល់​ចិត្ត ក្តៅចិត្ត​គិត​អ្វី​ក៏​មិន​យល់​ឡើយ​ ត្រាណត្រើយ​ចម្លើយ​មិន​សម​ហេតុ​ ចែក​ផ្លូវ​ពី​បង​មិន​ទំនង​សោះ
២ អស់​ផ្លូវ​ត្រូវ​ដើរ​ដំណើរ​មិន​សម លិចលង់​ភក់​ជ្រាំ ដេក​ចាំ​ស្នេហា ជីវ៉ា​ផ្លាស់​ចិត្ត​មិន​គិត​បង នួន​ល្អង​ចង​រិត​ឲ្យ​បង​ស្លាប់​ហើយ​
បន្ទរ៖ ប្រាប់​ត្រង់​ក៏បាន​ កល្យាណ​មិន​ចាំបាច់​ហត់​នឹង​ភរ គ្មាន​ពេល​កំដរ​ ឲ្យ​អូន​ភូត​ភរ​បង​ទៀត​ឡើយ
មួរម៉ៅ​ៗ​ក្តៅ​ចិត្ត (បីដង) វរមិត្រ​ក្បត់​បង ហេតុអ្វី​ៗ​នួន​ល្អង​(បីដង) ឲ្យ​បង​ស្នេហ៍គេ៕

ស្មោះម្តងដាច់ខ្យល់

ច្រៀងដោយ កង​ ពិសិដ្ឋ
អាល់ប៊ុម កុលាបខ្មៅ

១ ថាគិតទៅមួរម៉ៅសែនក្តៅចិត្ត ត្រូវចាញ់ល្បិចស្រីស្អាត គិតថាចង់ជ្រើសអូនធ្វើជាគូរ ស៊ូស្ម័គ្រស្មោះ​លុះក្ស័យ មិនទាន់ទាំងបានប៉ុន្មានថ្ងៃដឹងអី ស្រីប្តូរ​ចិត្តផ្លាស់ស្នេហ៍ ពូកែកុហក់ពូកែនិយាយឲ្យបងជឿ ឲ្យបង​ទន់​តាម​ស្រី ចរណៃអើយ​បង​សុំ​ចិត្ត​ពិសី​ តើបាន​ទេ​?
បន្ទរ៖ ស្មោះបង​ម្តង​បាន​ទេ ឬមួយ​ក៏មាស​​មេចូល​ចិត្ត​បែប​នេះ ស្មោះ​បង​ម្តង​បាន​ទេ ឬមួយ​ក៏​មាស​មេ​ស្មោះ​ម្តង​ដាច់​ខ្យល់៕

កុលាបខ្មៅ

ច្រៀងដោយ កង ពិសិដ្ឋ
អាល់ប៊ុម កុលាបខ្មៅ

១ តែងខ្លួនសមសួន​ជួននឹងពេលវេលាថ្ងៃកំណត់ បងមិនហត់គយគន់ស្ងួនពំុងារមិន​នឿយណាយ  យេ ចាយសម្រស់អស់ស្រីគ្មានអ្វី​មក​ប្រៀប​ផ្ទឹមបានឡើយ ហើយ​​ក្លិនខ្លួនកុលាបសព្វសាយ​អស់​ក្លិន​​ភាពកខ្វក់ យេ មើលពីក្រៅ ហៅមិនដល់ មិនឃើញកល់ល្បិច
បន្ទរ៖ កុលាបព៌ណក្រហម ដាច់បាក់ពីទងហើយ ចុងក្រោយ​នៅឡើយសល់ត្រឹមស្រទាប់ អ្នកសាងបានសុខហើយ អ្នកក្រោយទុក្ខគឺបង នៅលើដៃបងកុលាប​ព៌ណខ្មៅ៕

Miss You Baby

ច្រៀងដោយ កង ពិសិដ្ឋ
អាល់ប៊ុម កុលាបខ្មៅ


១ រាត្រីដ៏សែនត្រជាក់ ខ្យល់ធ្លាក់បោកប៉ះកាយា ទឹកនេត្រាស្រក់ចុះមក រាត្រីភ្លៀងធ្លាក់រលឹម រាត្រីដែលអស់​សង្ឃឹម ក្នុង​ជីវិតពិតគ្មានន័យ អាហ៊ូ... Miss You Baby ទោះអូនឆ្លើយ​ប្រាប់​បែក​គ្នាហើយ អាហ៊ូ Need You Baby ទោះអូនមានគេហើយ
២ រាត្រីដ៏ស្ងាត់ជ្រងំ បងអង្គុយយំម្នាក់ឯង សែនចម្បែង បាត់​មាសមេរ រាត្រីគ្មានអូនបំពេរ រាត្រីបង​ឮគេសើច ផ្ញើតាមខ្យល់ ថាបងល្ងង់ អាហ៊ូ... Miss You Baby ទោះអូនឆ្លើយ​ប្រាប់​បែក​គ្នាហើយ អាហ៊ូ Need You Baby ទោះអូនមានគេហើយ
(ច្រៀងលេខ ២)
ហ៊ូ Miss You Baby ទោះអូន​ប្រែចិត្តគ្មានអាល័យ អូហ៊ូ Need You Baby ទោះអូនមានគេហើយ៕

Thursday, February 12, 2015

សក់វែងអន្លាយ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ សក់អើយសក់វែងអន្លាយ ក្រអូបសាយដោយក្លិនចំប៉ា អូនចងជាប់នឹងកេសា ឱ!ចំប៉ាវាសនាឧត្តម

២ ផ្កាអើយផ្កាមានវាសនា ត្រូវជីវ៉ារើសយកទៅថ្នម ថែថើបបន្លែងមុនខ្ញុំ ឱ!ទ្រូងកម្ម គ្រាំចិត្តចំបែង

R សក់អើយៗ សក់វែងគ្របខ្នង អូនចងលំអ ផ្កាដោយដៃឯង ដៃអើយដៃស្រី ប្រសព្វតុបតែង សក់វែងបងចំបែងចង់បាន

៣ បើបានអូនមកដៃបង រៀមនឹងក្រង សក់ស្រីកល្យាណ អោយរឹតតែស្រស់ភូមិដ្ឋាន ជាងព្រះច័ន្ទ ដែលរះពេញវង់៕

ស្នេហ៍វ័យកុមារ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ស្រមៃកាលវ័យនៅកុមារ អូននិងប្រុសជីវ៉ា កាន់ដៃគ្នារត់ត្រសង​ ក្រោមភ្លៀង ផ្គរគ្រហឹមឆ្លើយឆ្លង អូនកើបដីអោយបង លុញគរពូនផ្ទះអោយមុំ

២ ឆ្នាំថ្មី ស្រីប្រែវ័យជំទង់ ម៉ែហាមឃាត់នួនល្អង អោយអូនខានលេងជួបជុំ បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបបងស្រីវ័យក្រមុំ ខ្ញុំអររកប្រៀបមិនបាន
R កែវភ្នែកអើយ រកកល់ស្រវាំង ញាប់ញ័រភាន់ភាំង ដូចចាញ់ សម្ផស្សកល្យាណ នេត្រាមើលចំ រន្ធត់អោយភ្លឹកវិញ្ញាណ ចង់ស្តីតែស្រីមិនហ៊ាន ប្រាណអើយ ម្តេចខុសពីមុន

៣ កនិ្នដ្ឋា ចោលភក្ត្រា័អឹមអៀន អូនដើរគេចហួសប្រាណ ទុកអោយបងតាមគយគន់ ក្នុងចិត្ត ស្តាយសែនស្តាយពេកពន់ ធ្វើម្តេចបានស្និទ្ធនឹងបង ប្រលោមដូចវ័យកុមារ៕

ស្រស់អើយស្រស់ម៉្លេះ

ច្រៀងដោយ ស៊ិន ស៊ីសាមុត
ចង្វាក់ រាំក្បាច់

១. ស្រស់អើយស្រស់ម៉្លេះទេ អោយរៀមបងស្នេហា កុលាបស្រស់អស្ចារ្យ ម្តេចផ្កាដុះក្នុងព្រៃ បងឃើញអូនងូតទឹក ស្ទើរតែភ្លឹកស្មារតី លួចស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ
លួច​ស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ

២. កែវអង្គុយម្នាក់ឯង ប្រលែងនឹងទឹកជ្រោះ រៀមបងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា ឱ!កុលាបមួយទង រៀមបងចងស្នេហា សូមកុលាបមេត្តា ចិន្តារៀមបងផង សូមកុលាបមេត្តាចិន្តារៀម​បង​ផង៕

Sunday, February 8, 2015

មេត្តាអូនផង

ច្រៀងដោយ រស់ សេរីសុទ្ធា

១ មេត្តាមេត្តាមេត្តាអូនផងអូនផង តាំងពីជួបបង អូនប៉ងស្នេហាស្នេហា មិនដឹងចិត្តបង រែងគិតយ៉ាងណា ឱប្រុសស្នេហា មេត្តាអូនដែរឬទេ?

២ មេត្តាមេត្តាមេត្តា អូនផងអូនផង ចិត្តអូនបំណង ចង់ជួបបងមួយបងមួយ សូមបងមេត្តា កុំអោយអូនព្រួយ មានតែបងមួយ ដែលអូនបំភ្លេចមិនបាន

R បងអឺយៗបង រឿងដែលកន្លង បងចាំបានទេ រាត្រីដែលអូន ជួបប្រុសស្នេហ៍ ច្រៀងថ្នមបំពេរ អោយអូនរំភើបចិន្តា

៣ មេត្តាមេត្តា មេត្តាអូនផងអូនផង រាល់ថ្ងៃអូនផ្សងជាគូលុះក្ស័យ​លុះក្ស័យ​​ ឬមានគូហើយ​បានមិនស្រដី ទោះបីយ៉ាងណា សុំតែមេត្តាអូនផង (ទោះបីយ៉ាងណា សុំតែមេត្តាអូនផង )៕

អង្គុញកើយបី

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និងប៉ែនរ៉ន
ទំនុកច្រៀង ញ៉ែម ផុន

១ (ប) អង្គុញបោះទៅត្រូវកើយស្រីដាំ មើលមុខចំណាំចិត្តចាំជោះស្រី (ពីដង) អង្គុញស្រីស្ងួន​អូនដាំ​កើយ​បី បើបងឈ្នះស្រីបងចាប់ជោះហើយ

២ (ស) បោះត្រូវជើងរៀងមៀងមើលឲ្យច្បាស់ ដល់វេនអូនឈ្នះប្រុសកុំកន្តើយ (ពីរដង) ត្រូវមេ​ដំបូល​គេចមិន​រួច​ឡើយ ចាប់​បាន​ដៃ​ហើយ​ជោះ​ឲ្យ​អស់​ចិត្ត

៣ (ប) ជោះត្រឹមជង្គង់​បង​ឲ្យ​ជោះ​បាន​ ជោះប្រាប់​សណ្តាន​គូរពី​ព្រេង​ព្រឹទ្ធ (ពីរដង) បើ​អូន​បាន​ជោះ​ដូច​​​បាន​ស្គាល់​ចិត្ត​ ចាំមួយ​ជីវិត​ចិត្ត​ចាំ​ជួប​គ្នា

៤ (ស)​ បើបង​ជោះ​អូន​កុំជោះ​ខ្លាំង​ពេក ថ្នម​ទុក​ថ្ងៃ​ស្អែក​ណា​ស្រស់​ពុំងារ (ពីរដង) ក្រោយ​ចូល​ឆ្នាំ​ថ្មីរៀប​ការ​នឹង​គ្នា​ ប្រាប់​ដល់​មីង​មារ​ចូល​ដណ្តឹង​អូន៕

Friday, February 6, 2015

ពេលដែលត្រូវយំ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ចម្រៀងដែលលាក់ទុកម​ក​ជាយូរ ពេលនេះស្រែកថ្ងូរទ្រហោរទួញយំ ទឹកភ្នែកមួយតក់ស្រក់ថ្លែងប្រាប់ខ្ញុំ ថាខ្ញុំជាតិនេះមានកម្មស្នេហា

២ មិន​គួរផ្លាស់ចិត្តផ្លាស់ឥតប្រណី មិន​គួរចិត្តស្រីខ្វះក្តីមេត្តា ចិត្តលោភចិត្តហ៊ានលួចមានសង្សារ នេះឬដែលថាចិត្តស្មោះភក្តី

បន្ទរ៖ នឹកឡើងហួសចិត្ត ហួសគិតមិនដល់ ថាចិត្តនិមលស្រាលជាងសំឡី វេជ្ជរ៉ាហោះហើរ ដូចសត្វបក្សី បានថ្មីចោលចាស់ផ្លាស់តាមតែចិត្តហ៊ឺ

៣ ពេលនេះជាពេលដែលខ្ញុំត្រូវយំ ពេលកើតទុក្ខធំក្នុងរឿងជីវិត គ្មានសង្ឃឹមទេថាបានស្នេហ៍ស្និទ ណ្ហើយទ្រាំគ្រាំចិត្តតាមកម្មវាសនា៕

Minions - Official Trailer 2 (HD) - Illumination

Thursday, February 5, 2015

បងឯងជាព្រាននារី

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា សូ សាវឿន និងប៉ែន រ៉ន

១ (សុទ្ធា) ឆ្លើយភ្លាមទៅៗកុំនៅស្ងៀម (រ៉ន) ម្តេចអឹមអៀនមិនស្រដីអោយដឹងការ (សាវឿន) ស្រលាញ់មួយណាៗៗៗ (សុទ្ធា) ស្រលាញ់មួយណា ? (រ៉ន) ស្រលាញ់មួយណា ? (សាវឿន) ស្រលាញ់មួយណា ? (រួមគ្នា) សូមវាចាភ្លាមៗទៅ (២ដង) ...

(២) . (សុទ្ធា) បងប្រាប់ថាបងស្នេហាអូនមុនគេ (រ៉ន) មិនមែនទេខ្ញុំជាស្នេហ៍ទីមួយណា  (សាវឿន) ចំណែកអូនវិញក៏ជាទីមួយដែរណាជីវ៉ា (សុទ្ធា) ទីមួយគឺជាអ្នកណា ? (រ៉ន) ទីមួយគឺជាអ្នកណា ?
(សាវឿន) ទីមួយគឺជាអ្នកណា ? (រួមគ្នា) សូមរៀមរ៉ាឆ្លើយភ្លាមទៅ (២ដង) ...

(៣) . (សាមុត) បងសុំទោសៗណាពិសី អូនទាំងបីសូមប្រណីកុំខឹងណា  ការពិតស្រលាញ់ៗៗស្មើគ្នា (សុទ្ធា) មិនព្រមឡើយណា (រ៉ន) មិនព្រមឡើយណា  (សាវឿន) មិនព្រមឡើយណា ! (ស្រីរួម) តើអ្នកណាប្រពន្ធដើម ? (២ដង) ..

(៤) . (សាមុត) គ្មានទេដើមគ្មានទេចុងទាំងអស់គ្នា  (ស្រីរួម) ក្តៅអស្ចារ្យប្រុសឬស្យាព្រាននារី
(សាមុត) ជេរបងមកចុះៗស្រស់ឆោមឆវី (សុទ្ធា) បងឯងជាព្រាននារី ! (រ៉ន) បងឯងជាព្រាននារី

(សាវឿន) បងឯងជាព្រាននារី  (ស្រីរួម) ចង់តែស៊ីសាច់ទេ (២ដង) ៕ 

លាកុលាបបាត់ដំបង

ច្រៀងដោយ ស៊ិន ស៊ីសាមុត និងរស់ សេរីសុទ្ធា

១ (ប) ភ្លៀងធ្លាក់ស្រិបៗបងខ្សិបប្រាប់ស្រីថ្ងៃស្អែកថ្ងៃថ្មីបងលាស្រី​ហើយ លាមួយគ្រា​សិនមាស​ឆ្អិន​បងអើយ លាពូកខ្នល់ខ្នើយធ្លាប់កើយពីរនាក់

២​ (ស) សូមបងកុំភ្លេចកុលាបកំសត់ ក្នុងភូមិទុរគត៌ដែលធ្លាប់ថ្នមថ្នាក់ កុំភ្លេចលំនៅដែលធ្លាប់រួមរក្ស បេះដូងអមតះយើងឆ្លាក់ទុកស្នាម

៣ (ប) បងមិនភ្លេចទេកូនខ្ទមស្នេហា មាត់បឹងសត្យាសច្ចារយឆ្នាំ (ស) ស្ពានដែកស្ពានថ្មតោ​ឈរ​យំ​ផ្តាំ​ បងឃ្លាតអូនចាំ ចាំជួបជានិច្ច

៤ (ប) ឱ ! ថ្ពាល់ក្រហមបងសូមលាសិន (ស) សូមបងសុបិនឃើញអូនជានិច្ច បើបង​ភ្លេច​អូន​ដូច​ក្បូន​លង់លិច (ប) កុលាបទងពេជ្របងភ្លេចម្តេចបាន
ពោល ៖ (ស) កុំភ្លេចអូនណា៎បង ! (ប) បងមិនភ្លេចទេ តែណ្ហើយ! បងលាមួយគ្រាសិនហើយ ណ៎ា​កុលាប​បាត់ដំបង៕

Wednesday, February 4, 2015

បងស្រលាញ់តែស្រីកាច

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ អូនអ្ហើយអូនកុំស្អប់បង ប្រយ័ត្នពៀរឆ្លងបាន​បង​ធ្វើប្តី ស្រីគគោកគេចោម​បេតី តែបងមិន​ខ្ចីៗ​ស្រលាញ់​ទេ ស្រីគគោកគេចោម​បេតី តែបងមិន​ខ្ចីៗស្រលាញ់ទេ

២ បងពេញចិត្តតែស្រីរបៀបហ្នឹង ស្រីណាចេះខឹង​ទើបចិត្ត​បង​ចេះស្នេហ៍ បើអូនកាចក៏បងមិន​ខ្លាច​ដែរ ព្រោះបងប៉ងស្នេហ៍តែស្រីណាចេះកាចដូចអូន បើអូនកាចក៏បងមិន​ខ្លាច​ដែរ ព្រោះបងប៉ង​ស្នេហ៍​តែស្រីណាចេះកាចដូចអូន


៣ កុំស្អប់បងប្រយ័ត្នជំពប់លើ ស្រីតូច​ជំទើរកុំអាលធ្វើមុខស្រពោន បើបាន​បង​ធ្វើ​ប្តីណាស្ងួន នោះប្រហែលជាអូន​នាង​មា​នសំណាងធំ បើបាន​បង​ធ្វើ​ប្តីណាស្ងួន នោះប្រហែលជាអូន​នាង​មា​នសំណាងធំ

យំបីរាត្រី

ច្រៀង​ដោយ  ស៊ិន ស៊ីសាមុត

ពោលៈ អូនស្រក់ទឹកភ្នែក ហេតុម្តេចបានជាស្រីយំ អូនយំរឿងអ្វី?
(ភ្លេង)

១ ខ្នើយមុងចង្កៀងភ្លៀងផ្គរ អង្វរលន់តួសួរបង ថាម្តេចក៏អូននាងគេងបែរខ្នង ព្រួយផងយំផងខឹងនឹងបងឬអូន

២ អូនយំរឿងអ្វីរឿងអ្វី យំបីរាត្រីយំមិនបាត់ឡើយ បែរខ្នងដាក់បង មិនព្រមឆ្លងឆ្លើយ ឬមានគូហើយ ហើយមករៀបការនិងបង

R មិនថ្វីទេអូន អូនអ្ហើយកុំយំ បងមិនបង្ខំចិត្តអូនឡើយ បងស៊ូលះបង់ រូបអូន វិញហើយ អូនអើយជួបសង្សាអូនចុះពៅ

៣ បងជូតទឹកភ្នែកជូនស្រី បងគ្មាននិស្ស័យជាប្តីអូនទេ តែចិត្តជ្រុលស្នេហ៍ បងនៅតែស្នេហ៍​ បងមិនភ្លេចទេ តែសូមជួបជាតិក្រោយអឺយ

សង្ឃឹមថ្ងៃមួយ

ច្រៀងដោយ ប៉ែន រ៉ន—

១ ថ្វី..បើ ជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគូទាំងឡាយ សប្បាយក្នុងវេហា ខុសអ្វីមនុស្ស ឈ្លោះ
ប្រកែកគ្នា ចងកម្មចងពៀរវេរា ចិន្តាសាមាន្យម៉្លេះណា
២ គេងហ៊ឺ..ទៅ គេងទៅពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់
រំភើយ ផាយផាត់ពីលើលោកយើង
បើសាងអំពើល្អ អំពើល្អសងវិញមិនខាន ខំសាងកុសល គឺផ្តល់សុខសាន្ត ឈ្នះចិត្តសាមាន្យ ក្នុង
ថ្ងៃមួយ
៣ បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះ ក្រោយភ្លៀង
រលឹម ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន៕

Tuesday, February 3, 2015

សម្រស់បុប៉្ផាកោះកុង

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ឱ!ខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ គឺឋានសួគ៌សុខភិរម្យ ក្សេមក្សាន្តសុខុម ដែលខ្ញុំស្នេហា ទិដ្ឋភាពទាំងឡាយ សព្វសាយគន្ធា គឺជាគ្រឿងអលង្ការ មករចនា សម្រស់កោះកុង

២ ស្រមៃហាក់ស្ថិត នាឋានកេន្នរ នារីភូមិឋានបវរ តុបតែងលំអ ដូចក្ងោកពេនពន់ ទំលើក្បាលទូក ដ៏សមទ្រើសទ្រង់ សក់វែងរលើបរលោង ភក្ត្រ័ផូរផង់ ដូចកេន្នរី

R គាប់ចិត្តគយគន់ អរុណរៀងរះ ទូកមីដេរដាស់ កម្រប្រទះ ទិដ្ឋភាពប្រពៃ គាប់ចិត្តគយគន់ សាយ័ណ្ហសម័យ រលករលេញចាំងរស្មី ដូចពេជ្រច្នៃរចនា

៣ នារីស្លៀកពាក់ ឆ្លុះពណ៌គ្រប់យ៉ាង អង្គុយ ក្បែរចុងស្ពានម្ខាង សំអិតសំអាង ងូតទឹកដ៏ថ្លា ខ្លះស្លៀកពាក់ខ្លី អាវស្តើងសង្ហា ខ្យល់ផាត់មកប៉ះកាយា គាប់នេត្រា បុប្ផាកោះកុង៕

កូលាបវត្តកែវ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. ជិះទូកតាមស្ទឹង ប្រឹងលបមើលស្រី ធម្មជាតិស្រស់ខៀវខ្ចី ក្តាំងងាព្រែកក្តី ព្រៃវាលអន្លង់ ស្ទឹងចាស់ព្រែកហ្លួង ទ្រូងជាប់ជ័រឆក់ ក្រោមភ្លៀងរលឹមតក់​ៗ ជួបផ្កាខ្ចីល្ហក់ឆើតឆាយ

២. បងជាទេសចរណ៍ ជិះទូកដរអូន គន់មើលផ្កាស្រពោន ដៃតូចស្រលូន គាស់ទឹកបែកខ្ចាយ កូលាបវត្តកែវ ល្អគន់មិនណាយ ខ្ចីល្ហក់សក់ខ្មៅរំសាយ បងតែងចុតម៉ាយ សូមស្នេហ៍

R. តែកម្មអាក្រក់ ដក់ត្រាំដួងចិត្ត ដូចមេឃងងិត ព្រាត់ពីដួងខែ កូលាបឆើតស្រស់ មានសម្ផស្សស្នេហ៍ ផលកម្មបំបែរ អោយគរនិយាយមិនរួច

៣. បងអារឈាមស្រោច ក្នុងស្ទឹងសង្កែ ក្រោមពន្លឺដួងខែ ផ្សងអោយជួបស្នេហ៍ កូលាបថ្ពាល់ខួច កូលាបវត្តកែវ នេត្រាមុតស្រួច សូមអោយ បាននិយាយរួច អោយដឹងថាបង លួចស្នេហ៍៕


ពេលដែលត្រូវយំ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. ចំរៀងដែលលាក់ ទុកមកជាយូរ ពេលនេះស្រែកថ្ងូរ ទ្រហោទួញយំ ទឹកភ្នែកមួយតក់ ស្រក់ថ្លែងប្រាប់ខ្ញុំ ថាខ្ញុំជាតិនេះ មានកម្មស្នេហា

២. មិនគួរផ្លាស់ចិត្ត ផ្លាស់ឥតប្រណី មិនគួរចិត្តស្រី ខ្វះក្តីមេត្តា ចិត្តមោរចិត្តហ៊ាន លួចមានសង្សារ នេះឬដែលថា ស្នេហាភក្តី

R. នឹកឡើងហួសចិត្ត ហួសគិតមិនដល់ ថាចិត្តនិមល ស្រាលជាងសំឡី វិជ្ជរ៉ាហោះហើរ ដូចសត្វបក្សី បានថ្មីចោលចាស់ ផ្លាស់តាមតែចិត្ត

៣. ពេលនេះជាពេល ដែលខ្ញុំត្រូវយំ ពេលកើតទុក្ខធំ ក្នុងរឿងជីវិត គ្មានសង្ឃឹមទេ ថាបានស្នេហ៍ស្និទ្ធ ណ្ហើយទ្រាំគ្រាំចិត្ត តាមកម្មវាសនា៕

Monday, February 2, 2015

បក្សាស្លាបដែក

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. មើលរៀមរ៉ាសង្ហាទេអូន បងអាចជូនអូនហើរលើមេឃ​ បងជាអ្នកបើកបក្សាស្លាបដែកហ៊ឺ... នៅលើមេឃមានតែបងទេ

២. ចង់ទៅណាបងជូនទៅភ្លាម ចង់ទៅរាម រឺទៅកោះកុង រឺកំពង់សោម រឺតាកែវក្រុងហ៊ឺ… រឺមួយក៏ចង់ទៅបាត់ដំបង

R. បងមិនខ្លាចទេខ្យល់ព្យុះភ្លៀង បងហោះហើរច្រៀង បំពេរវេហា បងខ្លាចតែអូនទេជីវ៉ា ខ្លាចអូនថាមិនមេត្តាបង

៣. ឆ្លើយមួយមាត់មកណាពិសី… ថាប្រណីបងទៅនួនល្អង រៀមចាំយូរហើយណាស្នេហ៍ស្នងហ៊ឺ… កុំឆ្លើយអោយបង អស់សង្ឃឹមណា៕

សម្រែកសត្វក្រៀល

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. សម្រែកសត្វក្រៀល វាដៀលជេរស្តី មនុស្សដូចកាកី ស្រីចិត្តសាវ៉ា ចិត្តរស់ដូចព្រាន ស្រេកឃ្លានតណ្ហា រូបដូចទេវតា មាយាទដូចឈ្លូស

២. ស្តាប់ចុះភ្លេងខ្មែរ លបជេរស្រីចើក ចិត្តឈួលរវើក បើកទ្រូងអោយប្រុ​អាពាហ៍ពិពាហ៍ គ្រាន់តែប្តូរឈ្មោះ ក្បត់ចិត្តដែលស្មោះ ផ្លាស់ឆ្ងាញ់ប្រុសថ្មី

R. មេបាងប់ងល់ ចាប់ជល់អោយផ្ទឹម ម៉ែឪញញឹមហៅញាតិចងដៃ ចៅមហាពុលស្រា ឡូឡាអោយជ័យ ទិញប្រុសទិញប្តី និស្ស័យនំនែក

៣. ខ្លួនអស់ក្រមុំតែខំកាឡៃ កែព្រហ្មចារីយ៍ បោកប្តីខ្វាក់ភ្នែក អនិច្ចាឱមនុស្សមានឈ្មោះជាវែក បុណ្យស័ក្តិល្អពេក លួចស្នេហាខ្ញុំ៕

ដូចជាប្រហែលមុខ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. ដូចជាប្រហែលមុខ សុខចិត្តតែដើរតាម បែកញើសរហាម បែកញើសរហាម ស៊ូតាមសួរស្រី ថ្លៃណ្ហើយ កុំខឹង កុំខឹង កុំខឹង កុំខឹងនឹងបងណាអូនណ្ហើយ

២. បងហៅថាអូនៗ ព្រោះអូនក្មេងជាងបង ប្រហែលមុខផងដូចស្គាល់នួនល្អងនៅកន្លែងណា យីស បងភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹងទាំងព្រឹករកនឹងមិនឃើញ


៣. បើមិនតាមទេ កុំអោយតែជេរបង ផ្អើលមនុស្សទាំងពួង ច្រឡំនិងបងថាប្តីប្រពន្ធ​ ឈ្លោះគ្នា អាសហា អាសហាអួយកុំខឹងបងណា បងថាលែងទេ៕

ស្ទឹងកែវ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ស្ទឹងកែវ ហូរទៅឆ្ងាយណាស់ហើយ កែវបងអើយ ភ្លេចរៀម ហើយឬស្នេហា? ហត្ថដែលធ្លាប់ថ្នាក់ថ្នមកាយា វេលានិទ្ទ្រាណ្តាលព្រៃ 

២ ស្ទឹងកែវ ធ្លាប់តែច្រៀងបំពេ ក្រោមដួងខែ ឲ្យគូស្នេហ៍ភ្លេចទុក្ខភ័យ ថ្ងៃនេះ ស្ទឹងហូរគ្មានប្រណី ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ  

R. ស្តាយតែ សម្រស់វង់ភក្ត្រា ស្តាយភ្នួងកេសា ធ្លាប់កើយភ្លៅ ស្នាមខាំ ក្តិចខ្ញាំនៅក្រឡៅ កោតតែចិត្តស្រីពៅ ហូរទៅ គ្មាននឹកនា 

៣ ស្ទឹងកែវ កែវកុំហូរធ្វើអ្វី គួរប្រណី ដល់បក្សីដែលកំព្រា ធ្លាប់បាន ជួបភក្ត្រកែវពំងា គ្រប់គ្រា ដែលគ្នាមកកំសាន្ត ៕ 

ចំប៉ាផ្សារលើ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ឱកំពង់ឆ្នាំង ជាស្រុកកំណើត ចំប៉ាល្អឆើតស្រស់ស្រអែមខ្ចី ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ ដល់អូនដឹងក្តី រូបល្អផ្តាច់គេ

២ ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ ចំប៉ារៀងអាយមិនស្មើអូនទេ រំដួលជើងភ្នំតាមមាត់ទន្លេ មិនអាចលើសទ្វេ ល្អលើសស្រីបាន

R) ឱលោកយាយទេពនៅអែបផ្សារក្រោម ចែចូវលួងលោមរូបស្រី អោយបាន មានតែយាយទេជាផ្លូវជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ 


III) ចំប៉ាផ្សារលើ សូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិតលុះអស់សង្ខារ ស្រអែមមាសបងកែវកុំដោះសារ រួបរួមស្នេហាជាតិនេះតែមួយ៕ 

កុលាបបាត់ដំបង

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ កុលាបបាត់ដំបងអើយ បងមកវិញហើយណាថ្លៃ ឱកូលាបដែលបងស្រមៃ តើថ្លៃនៅទីណាអូន?

២ បងវិលមករកពៅ ១០ឆ្នាំផុតទៅហើយស្ងួន អន្ទះសាចង់ជួបមុខអូន តើស្រីល្អយ៉ាងណាទៅស្រី?

បន្ទរ៖ បងឮតែគេប្រាប់ថា ស្រស់ជីវ៉ាអូនល្អឥតបី អូននាងល្អជាងផ្កាចំប៉ី សៀមរាបទៀតថ្លៃ តើមែនឬទេ?

៣ បើសិនរៀមមានវាសនា បានជួបបុប្ផាម្ចាស់ស្នេហ៍ បងនឹងខំស្រោចទឹកថ្នមថែ ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត

ស្តាប់ស្នូររហាត់

ច្រៀងដោយ ស៊ិន ស៊ីសាមុត

(១) ស្តាប់ស្នូររហាត់យប់ស្ងាត់រវើយ ស្នេហ៍អើយអូនអើយក្រោកឡើង រៀមសូមផ្តែផ្តាំ ទឹកភ្នែករៀមហូរ ហូរព្រោះតែកម្ម ច្រើនឆ្នាំដែលរៀមរង់ចាំ ចាំជួបនឹងស្រី

(២)សូមមន្តតន្រី្តបំភ្លៃសណ្តំ រៀបចំដឹកនាំចិត្តមុំឲ្យបានយល់ន័យ
ថាស្នេហ៍សម្បិត្តក្រោយមានទុក្ខភ័យ ស្តាយវ័យស្រីក្រមុំគួរកុំគិតងាយ

(៣) . ព្រះនាងចេកនាងចម ដែលខ្ញុំធ្លាប់បង្គំថ្វាត់ថ្វាយ មេត្តាពន្យល់ឆោមឆាយ និងម្តាយ ឲ្យណាយពីភពអប្រិយ

(៤) . រហាត់ទឹកអើយ ! មេត្តាខ្ញុំផង សូមបងជួយនាំកម្រងស្នេហ៍ចងនិស្ស័យ ជំរាបដល់ម្ចាស់ជីវិតថ្លើមថ្លៃ ថាខ្ញុំរង់ចាំតរណី លុះគ្រាក្ស័យអើយ៕

ស្នេហ៍ដូចជើងមេឃ

ច្រៀងដោយ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុទ្ធា

១ (ស) ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ នៅឆ្ងាយពេកធ្វើ​ម្តេច​ទៅ​ដល់ ចិត្ត​ស្នេហ៍​នៅ​តែ​អំពល់​នៅតែ​ខ្វល់​រាល់​ថ្ងៃ​ខ្លោច​ផ្សា​

២ (ប) ស្នេហ៍អើយ​ស្នេហ៍ដូចជើង​មេឃ ឆ្ងាយ​អនេក​ឆ្ងាយ​ពី​ហត្ថា គ្មាន​សង្ឃឹម​ថា​បាន​ឡើយ​ណា​ គេង​សោកា​កណ្តោច​កណ្តែង

R (ស) ថ្ងៃ​ណា​ទើប​មេឃ​ប្រណី​ ឲ្យ​ស្រី​ផុត​ក្តីចម្បែង (ប) ស្នេហ៍​ស្រីមាន​ន័យ​ដូច​ផ្សែង​ ចម្បែង​ក្រែង​ចាប់​មិន​បាន​

៣ (ប) គេង​ចាំ​លុះ​សូន្យ​សង្ខារ (ស) ក្រែង​វាសនា​បាន​ជួប​ប្រាណ (រួម) បើជួប​ៗ​លុះ​អវសាន កល្យាណហើយ​នឹង​រូប​បង៕​

ចៅដក

 ច្រៀងដោយ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុទ្ធា

១) (ប) រសៀលគងព្រៃ រៃយំល្វើយល្វើយ ឱកែវបងអ្ហើយ នាងនៅទីណា? បងសែនអាល័យស្ទើរក្ស័យសង្ខារ រង់ចាំស្នេហាគ្មានលោះពេលឡើយ ឱចៅដកដកអើយចៅដកល្ហុង អញ្ជើញមន្តស្នេហ៍វីយូឡុង ប្រឹងកូតហៅស្រី មកឆាប់រ៉ា

២) (ស) អូនមកដល់ហើយ បងអើយកុំសង្ការ វីយូឡុងប្រាប់អូនថា ស្នេហានៅចាំ អូនសែនភិតភ័យ ហឬទ័យប្រេះស្រាំ ឮសូរបងផ្តាំ អោយអូនមកជួប ឱចៅដកដកអើយចៅដកចំប៉ា អញ្ជើញមន្តស្នេហ៍ហ្គីតា ជួយថ្នមស្នេហាអោយខ្ញុំផង

៣) (ប) បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅហ្មង ហ្គីតាប្រាប់បង ថាអូនមកហើយ ស្តាយស្រស់ភក្ត្រ័ឆ្មម បងសូមកៀកកើយ សូមកើយអូនជាខ្នើយប្រចាំជីវិត ឱចៅដកដកអើយ ចៅដកនួនស្រី អញ្ជើញមន្តស្នេហ៍ចាប៉ី សូមអ្នកបំភ្លៃបំពេរពៅ

៤) (ស) បងមើលតារា ឆាយាសន្ធៅ កាយអូននែបនៅជាមួយសង្សារ (ប) បងចាប់ជន្លេន ក្តិចស្ទូចមច្ឆា អោនថើបបុប្ផា ទុកជាសាក្សី ឱចៅដកដកអើយ ចៅដកក្តាំងងា អញ្ជើញភ្លេងទាំងអស់គ្នា ប្រគុំបំពេរគូខ្ញុំផង៕

អូនរាំសមទេ

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និង​ប៉ែន រ៉ន

១ (ស.)អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ
(ប.)សមណាស់ណាពិសី ម្រាមដៃដូចកេន្នរ ទន់ល្អរាំសារវ៉ាន់ បងសូមកាន់ អង្អែលដៃបានទេ

២ (ស.)បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី (ប.) ចុះមុខពិសី ចុះថ្ពាល់ពិសី ប៉ះបានទេស្រី ស.ថាប៉ះមុខអី ប៉ះដៃបានហើយ