Friday, January 30, 2015

លាទៅបម្រើជាតិ

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​ហួយ​ មាស

១. ស..ធម្មជាតិអើយ អ្នកស្ងៀមស្ងាត់ ហាក់មានវិបត្តិ ដូចខ្ញុំដែរ ចំណែកខ្ញុំព្រួយ ព្រោះស្នេហ៍ ខ្លាចតែចិត្តគេ ដាច់អាល័យ ស្នេហ៍ឃ្លាតឆ្ងាយៗ ពីប្រាណខានជួបភ័ក្ត្រ តើអោយរំពឹងអ្នកណា?

២. ប..បងមិនបំភ្លេចអូនទេ បងឃ្លាតពីស្នេហ៍ម្ចាស់ចិន្តា ទៅបំរើជាតិនិងសាសនា សូមតាំងចិន្តា ណាពិសី កុំព្រួយអ្វីប្តីមកវិញ​​  ​​​​​មកមិនខាន កល្យាណចាំទទួលបង

បន្ទរ ស..ខ្លួនអូនជាស្រី សេចក្តីរលឹក នឹកប្តីធ្លាប់បីត្រកង តែអូនមិនអាច ឃាត់ឃាំងបង នេះម្តង មិនអោយអូនព្រួយម្តេចបាន ប..ញញឹមទៅថ្លៃ ដើម្បីទុកជា រស្មីក្តីសុខសាន្ត បងឃ្លាតទៅ ចិត្តនៅនឹងកល្យាណ ភ្លេចមិនបាន មិនបានទេអូន

៣. ស..អូនគ្មានអ្នកពឹងពាក់ទេ គឺមានតែរូបប្រុសស្ងួន សូមបងប្រយ័ត្នថែខ្លួន
អូនបែរបន់អោយបង ឆាប់បានវិលត្រលប់ មកផ្ទះវិញ មករួមក្តីស្នេហា

៤. ប..កុំព្រួយឡើយព្រលឹងចិត្ត បងពិតមិនភ្លេចសន្យា បងសូមស្បថសច្ចា សូមអោយលោកា ធ្វើសាក្សី ថាស្នេហ៍ៗភក្តី តែស្រីស្រស់ លុះអស់សង្ខារ៕

ជីវិតអ្នកកំប្លែង

ច្រៀងដោយ ពាក់មី
អាល់ប៊ុម ថោន CD 55

១ ច្រៀងគូរនឹងភ្លេង​ចម្រៀងបទនេះប្រាប់​ពី​រឿងពិត ការតស៊ូក្នុង​ឆាកជីវិត ផ្ញើជូនប្រិយមិត្តស្តាប់​ក្នុង​ពេល​នឹង ជាអ្នក​កំប្លែង​ទឹកភ្នែក​ម្នាក់​ឯង​គ្មាន​អ្នកណាដឹង រឿងក្រៅឆាកលំបាកខំប្រឹង មុនមាន​ថ្ងៃហ្នឹង​ជីវិតយ៉ាងណា

២ មកដល់​ដីក្រុង​ធ្វើការសំណង់​ញើសហូរដូរបាយ ឃ្លាននំចំណីក៏មិន​ហ៊ាន​ចាយ សន្សំឲ្យ​ម្តាយ​ដោះស្រាយ​បញ្ហា ដីតិចកូនច្រើន​ស្រូវ​ហូប​មិន​គ្រាន់ស្រែមួយហិកតា ញើសដូចឈាមរៀមច្បងគ្រួសារ មិន​ដឹង​ថ្ងៃ​ណា​ផុត​កម្មវេរា

បន្ទរ៖ ទូរទស្សន៍រើសអ្នក​កំប្លែង ដាក់​ពាក្យ​ម្នាក់​ឯង​សម្តែង​មុខ​គណកម្មការ ទឹកដោះម៉ែថ្លៃ​កូន​មាន​និស្ស័យ​ជាប់​ជា​តារា ម៉ែអរពេកហូរទឹកនេត្រា សង្ឃឹម​គ្រួសាររួចពីក្រក្រី

៣ ចម្រៀងបទនេះលើកដៃសម្ពះបួងសួងជូនពរ ពុកម៉ែបងប្អូនសូមសំណាងល្អ មានអ្នកគាំទ្រ​ទើប​ខ្ញុំ​បាន​ល្បី សូម​បើក​បេះដូង​ដាក់​រូប​ខ្ញុំផង​ដាក់​ដួង​ហឬទ័យ សូម​ទេវតា​រក្សា​ឆ្នាំ​ថ្មី ឲ្យ​ខ្មែរ​ប្រុសស្រី​សុខសាន្តរាង​អើយ៕

តែងសេចក្តីពីឪពុក

ច្រៀងដោយ ករុណា ពេជ្រ
អាល់ប៊ុម ថោន CD 55


១ ​​កាល​ខ្ញុំ​នៅរៀន​ គ្រូបាន​ដាក់​តែ​ង​សេចក្តី រៀប​រាប់​ពី​អត្ថន័យ​ តម្លៃ​ពីពុក​និងម៉ែ​ ទឹកភ្នែកខ្ញុំហូរ ខួរក្បាល​ក៏ដូច​ទទេរ​ ខំកាន់​ប៊ិចសរសេរ ប៉ុន្តែបាន​ពិន្ទុពីរ

២ ទឹកភ្នែកហូរស្រក់​ តក់ៗនៅលើសៀវភៅ ឲ្យខ្ញុំរៀប​រាប់​ម្តេចទៅ បើខ្លួនគ្មានពុកដូចគេ សំបុក​ឥតបារ​ ធំឡើងកាលណាឃើញតែអ្នកម៉ែ ម៉ែម្នាក់គត់នៅក្បែរ មើលថែខ្ញុំគ្រប់វេលា

បន្ទរ៖ លើលោកនេះពុកខ្ញុំ​មិន​ដូច​ពុកគេទេ កាលពុកគាត់សុំបែកម៉ែ ម៉ែយំសំពះដល់ដី ពុកមានស្រី​ផ្សេង​ ម៉ែយំស្ទើតែលិចលោកកិយ កាលនោះខ្ញុំ​នៅក្មេង​ខ្ចី មិន​ទាន់​ដឹង​អី ត្រឹម​យំតាមម៉ែ

៣ នេះជារឿងពិត ជីវិតរបស់​មនុស្សម្នាក់ ព្រោះតែខ្លាចប្រឡងធ្លាក់ ទើបទៅលួចមើលពុកគេ ពីតូចដល់​ធំ ពុកខ្ញុំ​មិន​ដែល​មើលថែ​ ក៏ខ្ញុំ​អាច​សរសេរ ថាពុកខ្ញុំ​សែន​មាន​គុណណាស់៕

អស់​មួយ​ខែ​សល់​មួយ​ខែ

ច្រៀង​ដោយ​ ជា សាវឿន និង​រស់ សេរីសុទ្ធា

១ (ស) ចិត្តអូនប្លែកណាស់ ស្ទើរខ្មាស់គេស្លាប់ទៅហើយ អ្នកប្តីអូនអ្ហើយ ទៅធ្វើការមួយយប់ទល់ព្រឹក ការអ្វីច្រើនម្លេះ ប្លែកតែបងរវល់ឥតឈប់ ថ្ងៃណាក៍យប់លុះត្រឡប់ធំក្លិនតែស្រា អូនសួរពេលណា ប្រុសបងឆ្លើយថាចៅហ្វាយលោកប៉ាវផឹក 

២ (ប) ហ៊ឺ! ធ្វើការចង់ងាប់ ព្រោះចង់ផ្គាប់ចិត្តលោកធំ ការគរដូចភ្នំមកផ្ទះវិញចោទបងប្រមឹក យូរៗញ៉ាំម្តងបងការពារក្រែងកើតរោគស្ពឹក ម៉ែថាបើផឹកសូមកុំឱ្យតែបងមានស្រីអូនអ្ហើយកុំភ័យបងមិនមានថ្មី ឱ្យស្រីនៅមេម៉ាយ


៣ (ស) នែបង !! បើកលុយគ្មានសល់ អូនឆ្ងល់បាត់រាល់តែខែ (ប) កុំមាត់ខ្មាស់គេ ឱ ! មាសស្នេហ៍បងយកទៅចាយ (ស) ហ៊ឹស! ច្បាស់ជាមានស្រី ហើយញុំាស្រាហ៊ឺហារសប្បាយ  (ប) អូនអើយកុំស្តាយអស់មួយខែនៅសល់មួយខែ (ស) យ៉ើស! ថ្ងៃក្រោយមិនកែ តែបាត់ប្រាក់ខែ ម៉ែឱ្យលែងបងហើយ៕ 

ស្រណោះអូរជ្រៅ

ច្រៀង​ដោយ​ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា

១ (ប) ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន កាច់ត្រួយត្រកួន កាច់ត្រួយត្រកួន ដែលស្រស់ស្រីស្ងួន ដាំទុកអោយបង

២ (ស) ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង បងអុំម្នាក់ឯង បងអុំម្នាក់ឯង អូនព្រួយចំបែង ក្រែងបងធ្លាក់ទឹក

៣ (ប) បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ
បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយ ហុចអោយអូនចាប់


៤ (ស) បើចាប់ដៃបាន កុំស្មានថាអូននឹងលែង បើចាប់ដៃបាន កុំស្មានថាអូននឹងលែង
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯង ទើបលែងដៃបាន៕

Thursday, January 29, 2015

ស្រណោះភ្លៀង

ច្រៀងដោយ អ៊ឹង ណារី

១ ស្រណោះភ្លៀង ដូចសំនៀងស្រី ធ្លាប់ឮរាល់ថ្ងៃ អោយរៀមស្រមៃនឹក រាល់ពេលថ្ងៃយប់ព្រឹក នឹកអើយសែននឹក រលឹកមាសស្ងួន នួនធ្លាប់ស្នេហា
២ ស្រណោះភ្លៀង ដូចចម្រៀងស្នេហ៍ បងច្រៀងបំពេរ អោយកើយលើឱរ៉ា ឥឡូវបាត់ពៅទៅណា អោយរៀមខ្លោចផ្សា ព្រោះតែកនិដ្ឋា ឃ្លាតឆ្ងាយពីបង
R អូនភ្លេចហើយ ភ្លេចខ្នើយកំសត់ អូនភ្លេចបទ ដែលរៀមបំពេរនួនល្អង ភ្លេចមុងពូកខ្នើយ​ធ្លាប់កល់​កើយ មិនដែលអោយហ្មង អូនភ្លេចចំណង ដៃអូននិងបង ក្នុងថ្ងៃរៀបការ
៣ ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក ច្រៀងរឿងសង្វែក រឿងជីវិតខ្លោចផ្សា ថ្ងៃនេះទៅមុខកំព្រា វេទនាដួងចិត្ត ជីវិតឥតន័យ លុះថ្ងៃអវសាន៕

Wednesday, January 28, 2015

ផ្កាយព្រះអង្គារ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

ឪផ្កាយអើយ​ផ្កាយ​ៗព្រះអង្គារ

១.​ឪផ្កាយអើយ​ផ្កាយ​ៗព្រះអង្គារ រះឆ្ងាយផសធារមិនងាយ​ឈោង​បាន​​ មនុស្សក្នុង​លោកា​ប្រា​ថ្នា​គ្រប់ប្រាណ មនុស្សក្នុង​លោកា​ប្រា​ថ្នា​​គ្រប់​ប្រាណ ព្រោះតែចង់បាន​ផ្កាយ​មក​ថ្នម​បី

២. ផ្កាយព្រះអង្គារនាម​ជា​បុប្ផា ដែល​ដួងចិន្តា​ខ្ញុំ​ប៉ង​បេតី  ខំអុជធូប​ផ្សង​បំណង​រាល់​ថ្ងៃ ខំអុជធូប​ផ្សង​បំណង​រាល់​ថ្ងៃ ឲ្យបាន​ជួប​ថ្លៃ​ជា​គូរជីវិត

R. ផ្កាយ​អើយ​ផ្កាយ​ព្រះ​អង្គារ បង​សូម​សន្ទនា​ភាសាដួង​ចិត្ត បើ​សិន​មាស​ឆ្អិន​នាង​មិន​អាណិត​ រូបបង​ត្រូវ​ព្រួ​យ​អស់​មួយ​ជីវិត​ នេះ គឺ​ពាក្យ​ពិត​មិន​​ប្រឌិត​ទេ​

៣. ឪផ្កាយ​ស្នេហ៍​អើយ​ស្នេហ៍​មាន​​តែ​មួយ  សូម​មេត្តា​ជួយ​ប្រណី​ក្តី​ស្នេហ៍​


ទើប​ពន្លកខ្ជី​ស្រី​កុំ​ស្តី​ជេរ​​ ទើប​ពន្លកខ្ជី​ស្រី​កុំ​ស្តី​ជេរ ស្រោ​ច​ទឹក​ថ្មម​ថែគង់​ស្នេហ៍​រុងរឿង​៕​

យល់សប្តយល់សូង ឡូរ៉ា ម៉ម Yosop Yulsong Laura Mam

យីហ៊ុប​ប៉ៃលិន

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ ជ្រៃដុះមាត់ជ្រោះ ឬសវែងអន្លាយ ដូចសក់ត្រសាយ ក្រាលគ្របលើស្មា ក្បាច់ក្បូរធម្មជាតិ ឆ្លាក់ជាប់ថ្មដា ជ្រោះបរយីខា ចាររឿងស្នេហ៍ថ្មី

២ ឱ!ផ្កាយីហ៊ុប ព្រលប់មានក្លិន ខេត្តបប៉ៃលិន ឃុននារីស្រី បងជាចៅចិត្ត រែងត្បូងលាងដី អូនបុត្រសេដ្ឋី បងឈោងមិនដល់

R មិត្តអ្នកជីកត្បូង គក់ទ្រូងអាណិត ដឹងរឿងស្នេហ៍ពិត ក្នុងភពកង្វល់ បើអូនទុកបង ជាប្រុសសំណល់ កម្មអកុសល ផ្តល់អោយបងហើយ

៣ ឱ!របាំក្ងោក រាំសោកបាត់គូ អូនបាំងតាំងយូ ឈរជិតបង្កើយ សូរសៀងថ្មីៗ ស្រីពោលឆ្លងឆ្លើយ ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន៕

Fantastic Four | Official Teaser Trailer [HD] | 20th Century FOX

ប្រយ័ត្នពៀរឆ្លង

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ អូនអ្ហើយ​អូន​កុំ​ស្អប់បង ប្រយ័ត្នពៀរឆ្លង​បាន​បង​ធ្វើប្តី​ ស្រី​គគោកគេចោម​បេតី តែបង​មិន​ខ្ចី​ៗស្រលាញ់ទេ
២​ បងពេញចិត្តតែស្រីរបៀបហ្នឹង ស្រីណា​ចេះ​ខឹង​ទើប​ចិត្ត​បង​ចេះ​ស្នេហ៍ បើ​អូន​កាច​ក៏បង​មិន​ខ្លាច​ដែរ​ ព្រោះបង​ប៉ង​ស្នេហ៍​តែ​ស្រី​ណាចេះ​កាច​ដូច​អូន

៣ កុំ​ស្អប់​បង​ប្រយ័ត្ន​ចំពប់​លើ  ស្រីតូចជំទើ​កំអាល​ធ្វើ​មុខ​ស្រពោន​ បើបាន​បង​ធ្វើ​ប្តី​ណា​ស្ងួន​ នោះ​ប្រហែល​ជា​អូន​នាង​មាន​សំណាង​ធំ​៕

Tuesday, January 27, 2015

ស្រណោះថ្ងៃការ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ ឱ!ស្រណោះថ្ងៃការ ឱ!ស្រណោះថ្ងៃការ បាចផ្កាស្លាអូនហើយនិងបង អង្គុយទន្ទឹមញញឹម​ផង​អើយ ចាស់ទុំប្អូនបងអោយពរអោយជ័យ

២ ឱ!ស្រណោះដៃថ្នម ឱ!ស្រណោះដៃថ្នម បីបមដោយស្នេហ៍ភក្តី ឱ!ក្លិនអើយក្លិនស្រីអើយ កណ្តាលរាត្រីក្រអូបឈ្ងុយឈ្ងប់
(ភ្លេង)


ស្រណោះភ្លៀងដើមឆ្នាំ ស្រណោះភ្លៀងដើមឆ្នាំ ជោគជាំទាំងថ្ងៃទាំងយប់អើយពីព្រលឹមទល់ព្រលប់អើយ ភ្លៀងមិនចេះឈប់ឱ!ភ្លៀងដើមឆ្នា

នឹកឃើញទាំងអស់

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ នឹកឃើញទាំងអស់ស្រណោះគ្រាដែល​កន្លង អូននិងបងចងក្រងកម្រងស្នេហា

២ នឹកឃើញថ្មីៗពេលស្រីគេងកើយហត្ថា ហើយ​វាចារ​ប្រាប់​ថា​អូន​ស្នេហ៍​តែ​បង​

R បងស្រលាញ់ៗហើយ​សែន​អាណិត អាសូរចិត្តអាសូរ​ជីវិត​នួន​ល្អង​ បងនឹង​ថែ មិន​ឲ្យ​ហ្មង ជួ​យ​ចាំផងព្រះអើយ​ខ្ញុំ​ផ្សង​ប៉ង​សូម​សច្ចា​



៣ នឹកឃើញជានិច្ចមិន​បំភ្លេច​ឡើយ​ស្នេហា ទោះយ៉ាងណា​ក៏ខំ​រក្សា​លុះ​ក្ស័យ​៕

បុប្ផាតែមួយ

ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

១ បុប្ផាតែមួយ​ព្រួ​យខ្លាច​មិន​បាន​អើយ បុប្ផាលាក់ប្រាណ​មិន​ងាយ​បាន​យល់ ជា​ច្រើន​ខែ​ឆ្នាំ​រងកម្ម​អំពល់ ខ្លាចមិន​បាន​យល់មិន​បាន​ស្គាល់​ប្រាណ​

២ រសៀលផ្កាអើយ​ផ្កា​អូន​ចោល​ក្លិន​អើយ​ ឲ្យ​បង​សុបិន​ក្លិន​កែវ​កល្យាណ​ បងត្រេកអរក្រៃ​ហួស​និស្ស័យ​ស្មាន​ ចង់​ឈោង​ដៃ​កាន់ខ្លាច​ផ្កា​ស្រពោន​

R ផ្កាអើយ​ផ្កាខ្ញុំ ក្រពុំ​ជាប់​ទង ជាតិ​នេះ​រៀម​ផ្សង​ឲ្យ​បាន​ជួប​អូន​ ទោះជា​ផ្កាធ្លាក់​បាក់​មែក​ស្រពោន​ អូន​អ្ហើយ​បង​ចាំ​ថែ​ទាំ​រាល់​ថ្ងៃ​


៣ ផ្កាប្រចាំចិត្ត​អម្រិត​ស្នេហា​អើយ​ បង​សូម​សច្ចា​ស្នេហា​លុះក្ស័យ បង​ពិត​ជា​ស្មោះ​ជាង​នាង​កង្រី បង​ច្បាស់​ជា​ក្ស័យ​បើ​មិន​បាន​ថ្លៃ​អើយ​៕

ខំតែជឿចិត្ត

ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

១ ខំតែជឿចិត្តជឿពាក្យបណ្តាំ ខំជឿខំចាំមិនស្តាយស្រណោះ ទឹកជ្រៅក៏ឆ្លងរបងខ្ពស់​ក៏​ផ្លោះ តាមអូនទាំងអស់ព្រោះចិត្ត​ស្នេហា

២ រស់ទ្រាំអត់ឃ្លាន​ខ្មាសអៀន​ជីវិត រស់​លាក់ការពិតនៅក្នុង​លោកា ទោះជាភ្លៀង​ផ្គរ​រងារ​មិន​ថា​ លំបាកយ៉ាងណា​ក៏មិន​រា​ឡើយ​

R ជឿចិត្តទាំងស្រុង​រស់​ក្នុង​ស្នេហ៍កម្ម ជាច្រើន​ខែ​ឆ្នាំ​ទ្រាំរស់​ព្រះ​អើយ​ តែដូច​ជា​ចក​រសាត់​ឥត​ត្រើយ​ តើឲ្យ​ខ្ញុំ​ឆ្លើយ​ៗ​ប្រាប់​អ្នក​ណា


៣ បំណាច់ចិត្ត​ស្មោះ​ចំពោះស្នេហ៍មួយ​ សូម​ព្រះ​លោក​ជួយ​ដោយ​ក្តី​មេត្តា​ ជួយ​ចម្លង​ខ្ញុំ​ដាក់​ត្រើយ​សង្ខារ​ កសាង​វាសនា​សារជាថ្មី​អើយ​៕

Monday, January 26, 2015

ស្រអែមខ្មៅស្ទើរ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១​ ឱ!ណាស្រអែមខ្មៅស្ទើរព្រលឹងកែវអ្ហើយស្រអែមខ្មៅស្ទើរ អើយបងខំៗលួចមើលស្រអែមខ្មៅស្ទើរអូនមិនដឹងខ្លួន


២ ឱ! ណាបងលួចអើយស្រឡាញ់ព្រលឹងកែវអើយលួចស្រឡាញ់ស្ងួន អើ​យម្ដេចឡីយៗស្រីពួន ឬមួយខ្មៅស្ងួនអូននាងស្អប់បង

៣ ឱ!ណាស្រអែមខ្មៅស្រស់ ព្រលឹងកែវអើយស្រស់ល្អហ្មត់ហ្មង អើយអូនកុំៗស្អប់បង ប្រយ័ត្នពៀរឆ្លងលួចមើលបងវិញ៕

ផ្ការីកក្នុង​ចិត្ត

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ កាល​រឿង​រំដួល​ជ្រួល​តាម​គេ​ថា​ ដល់​រឿង​បុប្ផា បាន​ឃើញ​ផ្ទាល់​ភ្នែក ផ្ការីក​ក្នុង​ចិត្ត​ ផ្កា​ឥត​មាន​មែក​ មាន​ក្លិន​ចម្លែក​ តើ​ផ្កា​ឥត​មែក​ដើម​ដុះ​ឯណា​

២ តាម​ពិត​បុប្ផា​ជា​ឈ្មោះ​ស្រស់​ស្រី ធ្វើ​ឲ្យ​កវី​ញាប់​ញ័រ​ចិន្តា​ កវី​អភ័ព្វ ជាប់​ចិត្ត​ប្រាថ្នា ហ៊ាន​យក​សង្ខារ​ផ្តាច់​ឲ្យ​មរណា​ ប្តូរ​ស្នេហ៍​នឹង​ស្រី​

R បងសូម​លន់​តួរ​សួរ​អូន​បុប្ផា សូម​ពៅ​​មេត្តា​សន្តោស​​ប្រណី សូម​អូន​អាណិត​ដល់​ចិត្ត​កវី​ ទោះរូប​បង​ក្ស័យ​ ក៏នៅ​តែ​ស្ម័គ្រ​


៣​ ក្នុង​នាម​ចិត្ត​ប្រុស​ដែល​ស្មោះ​ដូច​បង អោប​​ផ្កា​ទាំង​ទង​ លើ​ទ្រូង​មរណៈ នៅ​មុខ​ផ្នូរ​បង​ ចារឈ្មោះ​
វលក្ខ័ណ៍ ថារូបបង​ស្ម័គ្រ​ ចង់​នៅ​រួម​រក្ស​នឹង​​អូន​បុប្ផា​៕​

សុបិនចម្លែក

ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

១ ទឹកស្ទឹងខែប្រាំងថ្លាយង់យល់ដី ប្រឌិតភពថ្មីស្រីហើយនឹងបង រត់កាន់ដៃគ្នា​ទាំង​គូ​ត្រសង រៀមបីត្រកងអូនក្នុង​ហត្ថា​

២ ផ្នូរខ្សាច់​ប្រផូរទឹកហូររ៉ឹមៗ អូនស្រស់ញញឹមស្រស់ផ្ទឹមនឹងផ្កា យើងងូតទឹក​លេង​ទាំង​ពី​រ​កាយា រៀម​ជ្រោង​កេសា​សាច់​ស្មា​ម៉ដ្ឋ​ខៃ​

R សាច់អើយ​ៗសាច់​ ច្របាច់​មិន​ស្កប់​ ទ្រូង​ញ័រ​ចំប៉្រប់​សប្បាយ​លាយ​ភ័យ​ មិន​ដែល​ជួប​សោះ​ សម្រស់​ដូច​ស្រី​ ចុះ​ចៃ​ដន្យ​អ្វី​សំណាង​ម៉្លេះ​ខ្ញុំ​


៣ រៀម​ខំបី​បម​ថ្នម​កែវ​វលក្ខណ៍ ស្រាប់​តែ​រៀម​ភ្ញាក់​ដូច​គេ​បង្ខំ សុបិន​ចម្លែក​ចង់​តែ​ស្រែក​យំ​ រាវ​រក​មាស​ម៉ុមប៉ះ​តែ​ខ្នើយ​អោប​៕

ជនមានកំហុស

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សូមនាងប្រណីកុំភ័យកុំភិត ចិន្តាអាណិតមកដល់រូបខ្ញុំ ចេញមកមាសស្ងួនកុំពួនសម្ងំ គ្រាន់បានរូបខ្ញុំ សុំទោសនាងផង

២. ឪរូបសម្ភស្សស្រស់លើសស្រីសួគ៌ មិនគួរមិនគួរ​ឡើយសោះតែម្តង ធ្វើឲ្យប្រឡាក់វង្សភ័ក្រ្ត​ផូរផង់ ខ្ញុំសូមជូតសង ជូតសងដោយដៃឯង

បន្ទរ៖ ខ្ញុំសូមលន់តួរអង្វរស្រស់ស្រី គួរតែប្រណី​ ស្រដីថ្លាថ្លែង កុំឲ្យទ្រូងខ្ញុំក្រៀមក្រំចម្បែង មេត្តានាង​ថ្លែង ឲ្យអស់​សង្កា

៣. ព្រោះខ្ញុំជាជនដែលមានកំហុស សូមនាងដាក់ទោសតាមតែចិន្តា ពុះឧស​រែកទឹកឬកាប់ចម្កា ចងដៃប្រហារក៏ខ្ញុំព្រមដែរ៕

Sunday, January 18, 2015

មិន​ឲ្យ​ឆ្ងល់​ម្តេចបាន

ច្រៀង​ដោយ អ៊ឹង ណារី និង​រស់​ សេរី​សុទ្ធា
ចង្វាក់ ​រាំវង់

១ (ប) មើលបង​ទំនង​ដូច​ឆ្ងល់​​ ក្រែង​អូន​ធ្លាប់​ស្គាល់​បង​ដែរ​ឬ​អី (ពីរដង) មើ​ល​អីចឹង​អៀន​ណាស់​ណា​ស្រី បង​មាន​រឿង​អ្វី​ប្រណី​ប្រាប់​ផង (ស) មិន​ឲ្យ​ឆ្ងល់​ម្តេច​បាន​ប្រុស​បង បើ​ជួប​រាល់​ដង​ឃើញ​តែ​ខោ​អាវ​នឹង

២ (ប) ខោអាវ​មាន​ច្រើង​កំប្លេ រាប់​មិន​អស់​ទេ​សុទ្ធតែ​ម៉ូត​អញ្ចឹង (ពីរដង) ទាល់​តែ​ឃើញ​ទើប​បាន​អូន​ដឹង ព្រោះអី​បង​នឹង​ជា​អ្នក​ហ៊ឺហា ពេលបង​ដើរទៅណាមក​ណា សុទ្ធតែកញ្ញាព្រួត​គ្នា​ញញឹមដាក់

៣ (ស) ហ៊ឺហា​​សម្បកខាង​ក្រៅតែ​ក្នុង​ហោប៉ៅ​គ្មាន​លុយ​មួយ​កាក់ (ពីរដង) (ប) លុយ​បង​មាន​តែ​គេ​ជំពាក់ (ស) តើគេ​ប៉ុន្មាន​នាក់​ជំពាក់​ប្រាក់​បង (ប) រាប់​មិន​អស់​ទេ​ស្រល់​នួន​ល្អង កុំ​សួរច្រើន​ដង​ក្រែង​លឮដល់​ចោរ

៤ (ប) យប់​នេះ​ក៏មាន​មិន​តិច​ តាំង​ពី​សូលេច​វេស្ពាម៉ូតូ (ពីរដង) (ស) យើស ម្សិល​ម៉ិញឃើញ​បញ្ចាំ​អាវ​ខោ ដើរអួតឺនួ​ឡូឡាពេញផ្លូវ (ប) អូ សម្លាញ់​បង​វា​ពឹង​ទេ​ពៅ បញ្ចាំឲ្យ​ទៅ​ខោ​អាវ​វា​ទេ​អូន។

ខ្លាចស្រី

ច្រៀង​ដោយ​ អ៊ឹង ណារី
ចង្វាក់ សារ៉ាវ៉ាន់

១​ តាំង​តែ​ពី​ធំពេញវ័យ ឃើញស្រី​ៗ​បី​ដូច​ឃើញ​ខ្លា (ពីរដង) បើយ៉ាងនឹង​តើ​ដល់​ឆ្នាំ​ណា ស្គាប់​ស្នេហា​ដូច​ជា​ប្រុស​គេ ស្គាប់​ស្នេហា​ដូច​ជា​ប្រុស​គេ

២ ឃើញ​ស្រី​ដូច​ឃើញ​បីសាច​​ ភ័យ​ហើយ​ខ្លាចៗ​អ្វី​ម៉្លេះទេ (ពីរដង) ខ្លាច​ក៏ខ្លាច​ភ្នែកលួច​មើល​គេ​ ស្រលាញ់​ដែរ​តែ​មិន​ហ៊ាន​ស្តី ស្រលាញ់​ដែរ​តែ​មិន​ហ៊ាន​ស្តី

៣​ ជួន​ជួប​គេ​ដើរ​ទាំង​ហ្វូង ខ្ញុំ​អូស​ឡូង​ញ័រ​ទ្រូង​ខ្លាំង​ក្រៃ (ពីរដង) លើកជើង​ដើរ​ស្ទើរមិន​ដល់​ដី គិត​តែ​ភ័យ​ជាន់​ដី​ចង់​ខុស គិត​តែ​ភ័យ​ជាន់​ដី​ចង់​ខុស

៤ មិត្ត​ខ្ញុំ​សាហាវ​ខ្លាំង​ណាស់​បើប្រទះ​មិន​សូវ​រួច​សោះ (ពីរដង) ស្រីណាហ៊ាន​បង្អូត​សម្រស់​ មុខ​ជា​ថ្លោះ​ធ្លោយ​​ខ្លួន​អាសា មុខ​ជា​ថ្លោះ​ធ្លោយ​​ខ្លួន​អាសា

៥ បើខ្ញុំ​កំសាក​ម្លឹងៗ​នោះ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា (ពីរដង) មួយ​ជាតិ​នេះ​ខុស​ហើយ​ស្នេហា តើស្រីណា​អាច​ជួយ​ខ្ញុំ​បាន តើស្រីណា​អាច​ជួយ​ខ្ញុំ​បាន៕

យើងរាំសារ៉ាវ៉ាន់

ច្រៀង​ដោយ​ អ៊ឹង ណារី
ចង្វាក់ សារ៉ាវ៉ាន់

១ ភ្លេង​លេង​យូរហើយ​ ហេតុអីត្រាណត្រើយ​មិន​ប្រញាប់​មក (ពីរដង) បងចាំ​តែស្រស់​ពន្លក ឥឡូវចូលមក​រាំលេង​នឹងគេ ឥឡូវចូលមក​រាំលេង​នឹងគេ

២ នៅឈរធ្វើអ្វី​​ ឬមួយ​ក៏ស្រី​មិន​ចេះ​រាំទេ (ពីរដង) សារ៉ាវ៉ាន់​ជារបស់​ខ្មែរ​ នរ​ណា​ក៏គេ​ចេះ​រាំដែរអូន នរ​ណា​ក៏គេ​ចេះ​រាំដែរអូន

បន្ទរ៖ យើងរាំសារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់

៣ ស្រី​ស្រស់​ថ្ពាល់​ខួច​មិន​ធំមិន​តូច​រាង​ដូច​​ទេវតា (ពីរដង) ដំណើររាំសមហើយ​សង្ហារ ស្មានតែជីវ៉ាមិន​ចេះ​រាំទេ ស្មានតែជីវ៉ាមិន​ចេះ​រាំទេ

៤ អូន​ជា​គូររាំបើ​សិន​រៀម​សុំ​ធ្វើជា​គូរស្នេហ៍ (ពីរដង) តើស្រីមុំអូន​ព្រមឬទេ គូររាំគូរស្នេហ៍​គូរដូចតែគ្នា គូររាំគូរស្នេហ៍​គូរដូចតែគ្នា

បន្ទរ៖ យើងរាំសារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់

Friday, January 16, 2015

បើមិន​ Call គ្រាន់​តែ​ស៊ីញ៉ូក៏បាន

ច្រៀង​ដោយ​ ព្រាប​ សុវត្ថិ

១ បងដឹង​ខ្លួន​ថា​មិន​សម​មិន​សម​នឹង​អូន តែ​ស្នេហ៍​ស្ងួន​មិន​ប្រែប្រួល​សុខចិត្ត​ឈឺ​ផ្សា ហើយ​ក៏ដឹង​ថា​នឹមនួន​អូន​មាន​សង្សារ តែ​ចិត្ត​នៅ​ប្រាថ្នា​ទោះ​ដឹង​ថា​គ្រាំ​ហឬទ័យ ឱជីវ៉ាឱណាជីវ៉ា​ជួប​គ្នា​យឺត​ពេល ឱ​ជីវ៉ា​ឱ​ណា​ស្រស់​ជីវ៉ា​សុំ​ត្រឹម​ទីប្រឹក្សា អង្គរក្សបេះដូង​ចរណៃ

២ ទោះ​បង​លួច​គួច​ចិត្ត​ស្នេហ៍​តែ​មិន​រំខាន មិន​ឲ្យ​អូន​ប្រែ​ចិត្ត​ប្រាណ​ពី​សង្សារស្រី ចង់​ឃើញ​អូន​បាន​ក្តី​សុខ​បង​ស្លាប់​ហឬទ័យ ជាទី​ប្រឹក្សាស្រី​ពេល​ដែល​ស្រី​ថ្លៃ​មាន​ទុកព្រួយ ឱជីវ៉ាឱណាជីវ៉ា​ជួប​គ្នា​យឺត​ពេល ឱ​ជីវ៉ា​ឱ​ណា​ស្រស់​ជីវ៉ា​សុំ​ត្រឹម​ទីប្រឹក្សា អង្គរក្សបេះដូង​ចរណៃ

បន្ទរ៖ មិន​សប្បាយ​ចិត្ត​កុំ​ភ្លេច​ Call មក គេធ្វើបាប​អូន​ Call មក អូន​ Call បាន​គ្រប់​វេលា​ ២៤ម៉ោង​ចាំ​ទទួល គេ​ឈប់​ស្នេហ៍​អូន​ Call មក បើគ្មានលុយ​គ្រាន់​តែ​ស៊ីញ៉ូ បងនឹង​ Call ទៅ​ពន្លក​អូន​អើយ​ចាំ​អូន​ Call មក៕

អូន​ទៅ​ចុះ ទៅ​ឲ្យ​ឆ្ងាយ

ច្រៀង​ដោយ​ ព្រាប សុវត្ថិ

១ សូម​អូន​ទៅ​ចុះ សូម​ទៅ​ឲ្យ​ឆ្ងាយ មិន​បាច់​បកស្រាយ​រ៉ាយ​រ៉ាប់​ពី​ប្រុស​ម្នាក់​នោះ មិន​ចង់​ដឹង​ឮ រឿង​អ្វី​ទាំង​អស់ រឿង​យើង​ស្លាប់​រស់​ជា​រឿង​ដោយ​ឡែក​ពី​គ្នា

២ កាល​អូន​ចេញ​ទៅ​ នៅ​ចាំ​បាន​ទេ បងឃាត់​មាសមេរ​អង្វរ​ដោយ​ទឹក​នេត្រា តែ​អូន​មិ​ន​ខ្វល់​បង​ឈឺ​យ៉ាង​ណា​ អូន​ទៅ​តាម​គេ​ទុក​ឲ្យ​ប​ង​ឈឺ​ម្នាក់​ឯង

បន្ទរ៖ កុំ​ព្យាយាម​ Call មកបង រឿង​កន្លង​បំ​ភ្លេច​ចុះ បងចង់​រស់​ផុត​រឿង​ចម្បែង មិន​ចង់​ឈឺ​ជា​ថ្មី បេះដូង​រលាយ​ដូច​ផ្សែង រស់​ម្នាក់​​ឯង​ប្រលែង​នឹង​ធម្មជាតិ

៣ សូម​អូន​ទៅ​ចុះ​ ទៅ​ឲ្យ​សប្បាយ រឿង​យើង​ចប់​ហើយ​ម្តេច​ឡើយ​មក​បញ្ចេញ​ល្បិច​ស្នៀត បងក្លាយ​ជា​មនុស្ស គ្មាន​បេះដូង​ទៀត កុំ​បញ្ចេញ​ស្នៀត​អូសទាញ​ឲ្យ​បង​ស្លាប់​អី៕

ឱបខ្លុយ​ចាំ​ស្នេហ៍

ច្រៀង​ដោយ​ ព្រាប​ សុវត្ថិ

១ សម្លេង​ខ្លុយ​ដង្ហោយ​ស្រែក​ហៅ ផ្តាំតាម​មេឃ​កណ្តាល​យប់​ជ្រៅ ទៅ​ពៅ​ម្ចាស់​កំពូលស្នេហ៍ អូន​ភ្លេច​ស្ទឹង​ម្លប់​ត្នោត​ដែល​ធ្លាប់​ស្បថ​ស្បែរ ហេតុអ្វីស្រី​ប្រួលប្រែ ចោលស្រែចោលទាំងសម្តី

២ អូន​ស្ងាត់​ៗ​បាត់​មុខ​ពី​ស្រែ ចោល​ប្រុស​ម្នាក់​ដែល​ធ្លាប់​ថ្នម​ថែរ ដឹង​ទេ​ថា​បង​ឈឺ​ផ្សា ឈឺសែន​ឈឺ​ៗ​ណាស់​ណា​ម្ចាស់​ស្នេហា បេះដូង​យំ​ប្រាប់​ថា ម្ចាស់​ចិន្តា​ឃ្លាត​បាត់​ឆ្ងាយ​ហើយ

បន្ទរ៖ ឱ​ផ្កា​ម្អម​រី​ក​លើ​ភ្លឺ​ស្រែ តើអាចទេ​នឹម​នួន​ប្រែ​ឆោ​ម​ភ្លឺថ្លា​ បើភ្លេចបង​ភ្លេច​ចុះ​បង​មិន​ហ៊ាន​ថា សូម​ជីវ៉ា​ពៅ​អើយ​កុំ​ភ្លេច​ខ្លួន​ឯង

៣ សម្លេង​ខ្លុយ​បន្ទន់​ថ្ងួច​ថ្ងូរ ទឹក​ភ្នែក​បង​ប្រឹង​បន្តរហូរ ទោះ​ក្លាយ​ជា​ភ្លៀង​ខ្យល់​ផ្សែង នឹក​អូន​ខ្លាំង​ដឹង​ទេ​ទ្រូងបង​ចម្បែង បេះដូង​យំ​ម្នាក់​​ឯង ឆ្កួត​វង្វេង​ឱបខ្លុយ​ចាំស្នេហ៍៕

ព្រម​ធ្វើ​មនុស្ស​ល្ងង់

ច្រៀងដោយ ព្រាប សុវត្ថិ

ណា...
១ ទោះដឹងអូន​មិន​ស្មោះ ក៏ចង់​រស់​ក្បែរ​អូន ចិត្ត​ស្នេហ៍​មិន​សូន្យ​យល់​ព្រម​ឲ្យ​អូន​កុហស​ចុះ គ្រប់​គ្នា​ខ្សិប​ប្រាប់​បង នួនល្អង​គ្មាន​ស្នេហ៍​ស្មោះ មិន​ខ្វល់​ទាំង​អស់​ឲ្យ​តែ​បាន​រស់​ក្បែរ​ទ្រូង​ចរណៃ មិន​គិត​មិ​ន​ខ្វល់​ថា​អ្នក​ដទៃ​យល់​យ៉ាង​ណា​ ទោះបី​មរណា​ក្នុង​ដៃ​ស្រី បងក៏​ព្រមៗ​សុខចិត្ត​ធ្វើ​ជា​មនុស្ស​ល្ងង់ ធ្វើ​ជា​គថ្លង់  ទោះ​បី​ដឹង​ថា​អូន​មាន​អ្នក​ថ្មី​ក៏ដោយ បណ្តោយ​តាម​វាសនា សូម​តែ​ជីវ៉ា​មាន​បង​ម្នាក់ ក្នុង​ចិត្ត​ផង​ព្រម​ធ្វើ​ជា​មនុស្ស​ល្ងង់

២ ទោះអូន​កាច​ឬស្យា​ ទេវតា​កំណត់​ហើយ បង​មិន​ស្តាយ​ក្រោយ​ទទួល​យក​អូន​ដោយ​ចិត្ត​ស្មោះស្ម័គ្រ  មិន​គិត​មិ​ន​ខ្វល់​ថា​អ្នក​ដទៃ​យល់​យ៉ាង​ណា​ ទោះបី​មរណា​ក្នុង​ដៃ​ស្រី បងក៏​ព្រមៗ​សុខចិត្ត​ធ្វើ​ជា​មនុស្ស​ល្ងង់ ធ្វើ​ជា​គថ្លង់  ទោះ​បី​ដឹង​ថា​អូន​មាន​អ្នក​ថ្មី​ក៏ដោយ បណ្តោយ​តាម​វាសនា សូម​តែ​ជីវ៉ា​មាន​បង​ម្នាក់ ក្នុង​ចិត្ត​ផងព្រម​ធ្វើ​ជា​មនុស្ស​ល្ងង់
យេ....ព្រម​សុខចិត្ត​ធ្វើ​ជា​មនុស្ស​ល្ងង់ ធ្វើ​ជា​គថ្លង់  ទោះ​បី​ដឹង​ថា​អូន​មាន​អ្នក​ថ្មី​ក៏ដោយ បណ្តោយ​តាម​វាសនា សូម​តែ​ជីវ៉ា​មាន​បង​ម្នាក់ ក្នុង​ចិត្ត​ផងព្រម​ធ្វើ​ជា​មនុស្ស​ល្ងង់ យេ... ព្រមធ្វើជាមនុស្ស​ល្ងង់៕

ខ្លុយស្នេហ៍សម្រក់ឈាម

ច្រៀងដោយ​ ព្រាប សុវត្ថិ

១ មើល​ទឹក​ហូរ​បេះដូង​ថ្ងួច​ថ្ងូរ​នឹក​ដល់​ចរណៃ ទីធ្លាប់​អង្គុយ​យប់​ថ្ងៃខ្លុយ​នៅ​ដៃ​ផ្លុំ​ឲ្យ​ស្រី​ស្តាប់ សម្លេង​គ្រហឹម​ពិរោះ​រងំ ម៉ុំម​បន្ទរ​ត្រាប់ ឥឡូវ​សល់​តែ​ខ្លុយ​ស្កាត់ បាត់​ស្រី​ហឬទ័យ​ខ្លោច​ផ្សា

២ អូន​ឃ្លាត​ឆ្ងាយ​ពេល​នេះ​ឆោម​ឆាយ​ភ្លេច​ខ្លុយ​ទៅ​ហើយ ខ្លុយបង​ផ្លុំ​ហៅ​ដង្ហោយ សូម​ត្រាណ​ត្រើយ​វិល​វិញ​ជីវ៉ា នឹកណាស់​នួន​ល្អង​ពេល​នេះខ្លុយបង​សៅ​ហ្មង​រងា ឆ្ងាយ​ចិត្ត​ឆ្ងាយ​កាយ​យ៉ាង​ណា មេត្តា​កុំ​ភ្លេច​ខ្លុយ​ស្នេហ៍

បន្ទរ៖ ឬអូន​ភ្លេច​ខ្លុយ​ហើយ​ជីវ៉ា តើមាន​អ្នក​ណា​សណ្តំ​ឱរ៉ា​ឲ្យ​ម៉ុម​លង់​ស្នេហ៍ ខ្លុយ​កំសត់​ស្រែក​យំ​យែក​តើអូននាង​ឮឬទេ ក្រោម​ដួង​ខែ​ខ្លុយ​ស្នេហ៍​នៅ​ចាំ​មាស​មេរ

៣ លើកទូរស័ព្ទ​ចង់​ Call ទៅប្រាប់​ថា​បង​នឹក​ណាស់ តែខ្លាច​អូន​មិន​លើក​ស្តាប់ ព្រោះ​អូន​មាន​អ្នក​ថ្មី​នៅ​ក្បែរ គេល្អជាង​បង​គេមាន​វាសនាបានថ្នម​បំពេរ ទឹក​ភ្នែក​បង​ហូរ​ឥតល្អែ ខ្លុយ​ស្នេហ៍​ក្អូត​ឈាម​រីង​រៃ៕

ក្តាមស្រែ

ច្រៀងដោយ​ ព្រាប​ សុវត្ថិ

ផ្តើម៖ ភ្លៀង​ធ្លាក់​ខ្លាំង​ក្អុកក្អាត់​ហ៊ីង​យំ​ពេញ​ស្រែ (ពីរដង)

១ ភ្លៀង​ធ្លាក់​ខ្លាំង​ក្អុកក្អាត់​ហ៊ីង​យំ​ពេញ​ស្រែ ភ្លៀងជន់​ទឹក​គួច​យក​​ទាំង​ស្នេហ៍ ដែលខ្ញុំ​ធ្លាប់​ថែយូរ​ឆ្នាំ​មក​ហើយ ផ្គរលាន់​ពេញ​មេឃ​ចិត្ត​ឈឺ​ពេក​គ្មាន​អ្វីធៀបឡើយ អូន​ឃ្លាត​បាត់​ស្ងាត់​ពាក្យ​ធ្លាប់​ឆ្លង​ឆ្លើយ សល់​តែ​រន្ទះ​ភ្លៀង​ផ្គរ

២ ស្អប់​ស្រុក​ស្រែ​អូនដៀល​មនុស្សស្មោះ​ដូច​បង អូន​ជឿ​បុរស​នៅទី​ក្រុង បេះ​ដូង​ឆោម​យង់​រេរាមិន​ទៀង ស្រុក​ស្រែ​វាល​ស្រូវ​រទេះ​គោស្នេហ៍​ស្មោះ​ឥត​ល្អៀង អូន​មាន​លុយ​ឡាន​ជេរស្តី​បំពាន ដៀល​ថា​បង​នេះ​ស្រែ​ៗ

បន្ទរ៖ ឱ​ពុទ្ធោអើយ​ ឱ​ពុទ្ធំ​មោហ៍បាំង​ក្តាម​ស្រែ ចិត្ត​ស្រាល​ជឿ​ពាក្យ​គេ​ ព្រោះ​ប្រាថ្នាខ្ពស់​ហ៊ឺហា បើ​កុហក់​ប្រុស​ៗស្រុក​ស្រែ​សុខចិត្ត​មរណា ឲ្យ​តែ​នាង​ឆាប់​ភ្ញាក់​ចិន្តា វិល​វិញ​មក​ណា​ឱ​ព្រលឹង​អើយ

៣ ភ្លៀង​ធ្លាក់​ខ្លាំង​បេះដូង​ញ័រ​ញាក់​ព្រឺ​ព្រួច បេះដូង​ហាក់​ត្រូវ​ព្យុះ​ភ្លៀង​គួច​ឲ្យ​រត់​ទៅ​តាម​ហៅ​ពៅ​ត្រាណ​ត្រើយ​ ស្រែ​ធ្លាប់​មាន​អូន​ប្រែ​ស្ងាត់​សូន្យ​គ្មាន​ន័យ​ទៀត​ហើយ តើ​ឲ្យ​រស់​ម្តេច​ទៅ​ពៅ​អើយ ផ្គរភ្លៀង​ដង្ហើយ​​ស្រុក​ស្រែស្នេហ៍​ស្មោះ៕

ជិះដំរីតាមរកស្រីខ្មៅ

ច្រៀងដោយ​ ព្រាប សុវត្ថិ

១ បាត់​សូន្យ​ឈឹង​បាត់​ដំណឹង​ពី​ស្រី​ខ្មៅ ចេញពីស្រុកទៅម្តេច​មិន​ឃើញ​ខ្មៅ​មក​វិញ ទ្រាំមិន​បាន​ក៏​ទៅ​តាម​ដល់​ភ្នំពេញ បើខ្មៅមិន​វិល​វិញ​បង​ទោរម្នេញ​​លុះ​មរណា

បន្ទរ៖ គ្មាន​ឡាន​ម៉ូតូ ជិះដំរីមក​ ខ្មៅអូន​ទៅ​ជ្រក​កន្លែង​ណា​ ទូរស័ព្ទមិន​ចូល​ជ្រួល​ពេញ​ឱរ៉ា យ៉ាងណា​ៗ​​គិត​យ៉ាង​ណា ខ្មៅអើយ​ខ្មៅ​ បង​មក​តាម​រក​ស្រី​ខ្មៅ ខ្មៅអើយ​ខ្មៅបង​តាមរក​ខ្មៅ​គ្រប់​ផ្សារ ច្រក​ឌឿងហែម​គ្មាន​ចន្លោះ​កន្លែង​ណា​ ព្រោះស្នេហាប្រុសនៅចាំៗៗលុះក្ស័យ

២ ងាកឆ្វេង​ស្តាំ​ក៏​មិន​ឃើញ​ស្រមោល​ខ្មៅ សួរម៉ូតូឌុបទៅគាត់​ក៏ថា​មិន​ដឹង​អី ភ្នំពេញអើយ​ឡាន​ម៉ូតូ​ខាប់​ពេញដី ធ្វើមេ្តច​បាន​រូបស្រី ជិះ​ដំរី​តាម​រក​ខ្មៅ៕

ជនមានកំហុស

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សូមនាងប្រណីកុំភ័យកុំភិត ចិន្តាអាណិតមកដល់រូបខ្ញុំ ចេញមកមាសស្ងួនកុំពួនសម្ងំ គ្រាន់បានរូបខ្ញុំ សុំទោសនាងផង

២. ឱរូបសម្ភស្សស្រស់លើសស្រីសួគ៌ មិនគួរមិនគួរ​ឡើយសោះតែម្តង ធ្វើឲ្យប្រឡាក់វង្សភ័ក្រ្ត​ផូរផង់ ខ្ញុំសូមជូតសង ជូតសងដោយដៃឯង

បន្ទរ៖ ខ្ញុំសូមលន់តួរអង្វរស្រស់ស្រី គួរតែប្រណី​ ស្រដីថ្លាថ្លែង កុំឲ្យទ្រូងខ្ញុំក្រៀមក្រំចម្បែង មេត្តានាង​ថ្លែង ឲ្យអស់​សង្កា

៣. ព្រោះខ្ញុំជាជនដែលមានកំហុស សូមនាងដាក់ទោសតាមតែចិន្តា ពុះឧស​រែកទឹកឬកាប់ចម្កា ចងដៃប្រហារក៏ខ្ញុំព្រមដែរ៕

មួយ​ម៉ឺន​អាល័យ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សម្លេងចម្រៀង​មួយ​ម៉ឺន​អាល័យ ចម្រៀង​​ច្រៀង​ថ្មី​ និង​ ក្រោយ​បង្អស់ ចម្រៀង​​អ្នក​ក្រ​ថ្ងូរ​ស្រែក​ស្រណោះ ស្ដាយ​ចិត្ត​ដែល​ស្មោះ​ស្ដាយ​ឈ្មោះ​ស្នេហា

២. ចម្រៀង​សោក​ស្ដាយ​ក្លាយ​ជា​ពរ​ជ័យ ជា​ចំណង​ដៃ​ដល់​​ថ្ងៃ​រៀប​ការ ច្រៀង​រាប់ភ្ជាប់​រឿង​ដែល​ឥត​ខ្លឹម​សារ ជា​រឿង​អនិច្ចារ​ស្នេហា​ប្រួល​ប្រែ

បន្ទរ. តែ​ស៊ូ​កាត់​ចិត្ត​ទាំង​ម៉ឺន​អាល័យ ទោះ​ជីវិត​ក្ស័យ​ក៏​សុខ​ចិត្ត​ដែរ តែ​សូម​ឲ្យ​អូន​ប្រកប​ក្ដី​ស្នេហ៍ កុំ​ឲ្យ​បែក​បែរ​ដូច​ស្នេហ៍​ប្រុស​បង

៣. ចម្រៀង​អាល័យ​ក្នុង​ថ្ងៃ​បែក​គ្នា ទឹក​ភ្នែក​ច្រៀង​លា​គ្រា​ធ្លាប់​ឆ្លើយ​ឆ្លង លា​រឿង​ទាំង​អស់​ លា​ឈ្មោះ​អូន​បង លា​ចិត្ត​ដែល​ប៉ង​ឆ្លង​ស្ពាន​ជីវិត ៕

អក្ខរាទឹកភ្នែក

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ទឹក​ភ្នែក​ដែល​ហូរ​ស្រក់​មក​ឯង​ៗ បញ្ជាក់​ប្រាប់​រឿង​ជាក់​ស្ដែង រឿង​ចម្បែង ព្រោះ​ស្នេហ៍​ឃ្លាត​ឆ្ងាយ ទទួល​អក្ខរា ទុក្ខា​រៀម​រ៉ា​រសាយ ដូច​ដោះ​ឃ្នាប​ខ្នោះ​ពី​កាយ សប្បាយ​សើច​ទាំង​ទឹក​ភ្នែក

២. មើល​ហើយ​មើល​ទៀត​មិន​ឆ្អែត​មិន​ឆ្អន់ រៀម​អាន​អក្ខរា​តូច​តន់ រៀម​បែរបន់​ដោយ​នឹក​អូន​ពេក បន់​ឲ្យ​ព្រះ​ជួយ ឲ្យ​អូន​វិល​មក​ថ្ងៃ​ស្អែក អក្ខរា​ដាម​ដោយ​ទឹក​ភ្នែក ស្ទើរ​បែក​ទ្រូង​ហើយ​ព្រលឹង

បន្ទរ. អាន​ហើយ​ចាំ​ទាំង​អស់ បណ្ដាំ​ស្រី​ស្រស់ ផ្ដាំ​ទុក​ជា​ដំណឹង បង​នឹង​ធ្វើ​តាម កុំ​ថា​បំរាម​ប៉ុណ្ណឹង ទោះ​​ធំ​មិន​អាច​ថ្លឹង ក៏​បង​សុខ​ចិត្ត​តាម​ដែរ 

៣. ពាក្យ​ដែល​អូន​ថា​អូន​នឹក​បង​ណាស់ បង​គូស​ចំណាំ​យ៉ាង​ច្បាស់ ច្រៀង​ប្រកាស​ប្រាប់​មក​ម្ចាស់​ស្នេហ៍ បង​ចាំ​លុះ​ក្ស័យ ជាតិ​ក្រោយ​ក៏​មិន​ភ្លេច​ទេ សូម​ឲ្យ​បាន​ថ្នម​បំពេរ រួម​ស្នេហ៍​គ្រប់​ជាតិ​ទៅ​អើយ

ព្រែក​​​ឯង​​​អស់​សង្ឃឹម

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ព្រែក​ឯង​​នៅ​ឆ្ងាយ​ឃើញ​ដាច់​អាល័យ អនុស្សាវរីយ​​ជាប់​ដោយ​រុក្ខ​ជាតិ ធ្វើ​ម្ដេច​នឹង​បាន​ឃើញ​ព្រែក​​ឯង​ទៀត ពិត​មែន​តែ​ខ្លួន​ខ្ញុំ​ឃ្លាត តែ​ចិត្ត​នៅ​គួច​ទៅ

២. ធម្មជាតិ​ញញឹម​ដែល​ធ្លាប់​រាក់​ទាក់ ឥឡូវ​ប្រែ​ភ័ក្រ្តទៅ​ជា​សត្រូវ
អនុស្សាវរីយជាប់​នូវ​ដោយ​ផ្លូវ គិត​ថា​ពី​ថ្ងៃ​នេះ​ទៅ  លែង​ឃើញ​ព្រែក​ឯង​ទៀត​ហើយ

បន្ទរ. អនុស្សាវរីយ ដែល​ជាប់​គ្រប់​ទី ហាក់​ដូច​ឃើញ​គ្រា​ថ្មីៗ
ដើម​ឈើ​ធំៗ មាន​ម្លប់​ត្រ​ឈៃ ឮ​តែ​សម្លេង​រៃ យំ​ថ្លែង​ក្ដី​អស់​សង្ឃឹម

៣. គូព្រេង​ដែល​ខ្ញុំ​គិត​ថា​មិន​ព្រាត់ ឥឡូវ​រលត់​ទាំង​រូប​បប្រិម
ធ្វើ​ម្ដេច​នឹង​បាន​ជួប​ក្ដី​សង្ឃឹម? បើ​ទុក​ជា​ខ្ញុំ​ញញឹម ក៏​មិន​ស្រស់​ដូច​គ្រា​ដើម ៕

ភូមិ​ដើម​ល្វា

ច្រៀងដោយ ស៊ីន​​​ ស៊ីសាមុត

១.​ ឱ​ភូមិ​ដើម​ល្វា​កំព្រា​ម្នាក់​ឯង នៅ​ដាច់​សង្វែង កណ្ដោច​កណ្ដែង​តាម​ដង​ព្រឹក្សា ក្បែ​រស្ទឹង​ទឹក​ហូរ​កាត់​ដុំ​សិលា ហាក់​ចេញ​វា​ចារ អង្វរ​ខ្ញុំ​ថា​កុំ​ដាច់​អាល័យ

២. រសៀល​ទន់​ទាប​ខ្យល់​បក់​ពី​ភ្នំ សំលេង​រៃ​យំ នាំ​ឲ្យ​ចិត្ត​ខ្ញុំ​រន្ធត់​ពេក​ក្រៃ បក្សី​បក្សា​ប្រគុំ​តន្រ្តី​ បំពេរ​ម៉ុម​ស្រី កណ្ដាល​ទ្រូង​ព្រៃ​សូរិយា​ជ្រៀង​ជ្រេរ

បន្ទរ. ស្រណោះ​ជើង​ភ្នំ ទោច​យំ​ឆ្លង​ឆ្លើយ ឱ​ភូមិ​ខ្ញុំ​អ្ហើយ នឹក​មិន​ភ្លេច​ទេ បុប្ផា​ផ្កា​ព្រៃ ​រីក​គ្មាន​ទំនេរ ផ្គរលាន់​បំពេរ​អនុស្សាវរីយ


៣. ឱ​ព្រេង​សំណាង​ជួប​តែ​កុសល វាសនា​បាន​ផ្ដល់​ សុភមង្គល​គ្រប់​វិនាទី ភូមិ​ផ្ដល់​ក្ដី​សុខ​គ្មាន​ទុក្ខ​ញាំ​​ញី កាយ​ព្រះធរណី រកស៊ីសុខ​សាន្ត​ដរាប​រៀង​អើយ ៕

បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ

១. បង​ដើរ​មាត់​ស្ទឹង​ ឮ​​ជ្រឹងពួន​យំ ឆ្លង​ដល់​ជំរំ​ចំការ​ក្រូច​ស្រី ម្លិះ​រួត​ប្រឹង​រីក​ទទួល​កវី ប្លែក​តែ​រូប​ស្រី មិន​ឃើញ​ភក្ត្រា

២. អូន​ដើរ​បេះ​ក្រូច​ បង​លួច​មើល​ម៉ុម ចំការ​ស្រី​ធំ​ជា​ច្រើន​ហិតា សាវ​ម៉ៅ​​ចេញ​ផ្លែ សង្កែ​ចេញ​ផ្កា ដូច​​ណាត់ចិន្ដា​ឲ្យ​ជួប​កវី

បន្ទរ. តោ​វត្ត​តា​មឹម​គ្រហឹម​ដាក់​ខ្ញុំ កាល​​ពី​​​រូប​ម៉ុម​ក្រពុំ​ពេញ​វ័យ អូន​ចុះ​ងូត​ទឹក​លើ​ស្ពាន​កោះ​ថ្មី បង​ភ្លឹក​ស្មារតី ព្រោះ​ស្រី​ល្អ​ណាស់

៣. រឿង​បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ ស្ទឹង​សង្កែ​អើយ​ កុំ​ហូរ​បញ្ច្រាស សូម​លោក​មេបា មីងមា​ក្មេង​ចាស់ ជួយ​ប្រណី​ខ្លះ​ដល់​កវី​ផង៕

Thursday, January 15, 2015

មើលភ្លៀងនឹករឿងចាស់

ច្រៀង​ដោយ​ ព្រាប សុវត្ថិ
អាល់​ប៊ុម Raining

១ យូរប៉ុណ្ណាទៀត​ ទើបអាច​បំភ្លេច​អូន រស់បែក​ពី​ស្ងួន​ដូច​សូន្យ​ជីវិ មេឃនៅតែភ្លៀង​ចម្រៀង​ឮគ្រប់​ទិសទី រស់​នឹក​អនុស្សាវរីយ៍ស្នេហ៍យើងទាំងពីរអាយុខ្លីម៉្លេះ
២ ភ្លៀងខ្លាំង​តូងតាំង​ប្រណាំង​ខ្យល់ព្យុះ បេះដូង​ធ្លាយ​ធ្លុះព្រោះមនុស្សពិសេស ជីវិតតែមួយហេតុអី​ព្រួយច្រើន​ដង​ម៉្លេះ បើរស់វេទនាយ៉ាងនេះ តើឲ្យ​ឆ្លង​កាត់​យ៉ាង​ណា
បន្ទរ៖ ឲ្យតែ​មេឃ​ភ្លៀង​​ម្នាក់​នេះ​ក៏នឹក​រឿង​ចាស់ ពិបាកទ្រាំណាស់​រឿងខ្លះ​នៅ​នឹង​នេត្រា ភ្លៀងអើយ​ៗ​ភ្លៀងម្តេច​នាង​ភ្លេច​អនុស្សា ស្គាល់​គ្នា​ក្លាយ​ជា​ស្នេហា ម្តេច​មិន​ព្រម​រក្សានិស្ស័យ
៣ ស្នេហ៍ចប់​ហើយ​ទុក​ឲ្យ​អ្នក​ណា​អ្នក​ចាំ គេ​ភ្លេចបណ្តាំ​ខ្ញុំ​ចាំ​ធ្វើ​​អី​ តើក្នុង​លោក​នេះមានទេ​ស្នេហ៍ស្មោះ​ភក្តី ប្រាប់​ថា​ស្រលាញ់​ធ្វើ​អី ហេតុអីធ្វើបាប​ចិត្ត​ខ្ញុំ៕

ជ្រកភ្លៀង

ច្រៀងដោយ ព្រាប សុវត្ថិ
អាល់ប៊ុម Raining

១ ថ្ងៃនេះ​ខ្យល់​បក់​ប៉ះដែន​ដួង​ចិត្ត ចំណារព្រះ​ព្រហ្មលិខិត​ នាំវមិត្រឲ្យ​មកជួបបង ស្អាតណាស់​បុប្ផាក្រពុំ​ជាប់​ទង ក្រោយ​ដំណក់​ភ្លៀង​រោយ​លម្អង សម្រស់​នួន​ល្អងអង្រួន​បេះដូង

២ ស្នេហ៍ធ្លាក់​មកហើយ​មិន​អាច​ជៀស​វាង កែវភ្នែក​សម្លឹងមើល​ភ្លាម ត្រជៀក​ផ្ទៀង​ស្តាប់​សៀង​បេះដូង ធម្មជាតិពិត​ជាអណ្តែត​អណ្តូង លួច​មើល​គេ​ជា​លើក​ដំបូង បេះដូងលោត​លឿន​ខុស​ប្រក្រតី

បន្ទរ៖ សម្លេង​បេះ​ដូង​លោត​លាយ​សម្លេង​ទឹក​ភ្លៀង បេះដូង​អ្នក​ច្រៀង​សម្លេង​ទឹក​ភ្លៀង​គឺ​ជា​តន្ត្រី ចម្រៀង​បទនេះ​ច្រៀង​កាន់​តែ​យូរ​កាន់តែមាន​ន័យ ចម្រៀង​រឿង​ស្នេហ៍​ភក្តី ឆាប​ឆួលហឬទ័យ​នៃ​មនុស្ស​ឯកាអឺ....

៣ ភ្លៀង​អើយ​ៗ​ភ្លៀង​កុំ​ទាន់​រាំង​អី ខ្យល់​អើយ​ផ្គរអើយ​ប្រណី លួង​លោម​ស្រីឲ្យ​យល់​ចិន្តា សម្លេង​ទឹក​ភ្លៀង​ចម្រៀង​ស្នេហា ច្រៀង​រៀបរាប់​រឿង​អនុស្សា ខ្ញុំជួប​ស្នេហា​ដោយ​សា​ជ្រក​ភ្លៀង៕

បារម្មណ៍ថ្ងៃស្អែកបាត់​អូន

ច្រៀងដោយ ព្រាប សុវត្ថិ
អាល់​ប៊ុម Raining

១ ឱសឱ​ព្រះអើយ សូម​ជួយ​គិត​ខ្ញុំផង ចិត្តស្នេហ៍​នួន​ល្អង​ធំធេង​ដូច​មហារមេឃ ដំណក់​ទឹក​ភ្លៀង​ធ្លាក់​មក​ហាក់​ដូច​យំ​ស្រែក ផ្គរ​គ្រហឹម​ហែក​មេឃ សង្វេគខ្លាច​បាត់​បង់​មុំ
២ ដឹង​ទេ​អូន​ ថា​បង​ស្រលាញ់​អូន​ណាស់ ចិត្ត​មិន​រេផ្លាស់ច្បាស់​ណាស់​ដូច​​មេឃ​និង​ដី ស្មោះស្ម័គ្រ​មិន​ប្រែ​ ចិត្ត​ស្នេហ៍​សម្រាប់​តែ​ថ្លៃ បើគ្មាន​អូន​រូប​បង​នឹង​ក្ស័យ ប្រៀប​ដូច​ជា​ត្រី​គ្មាន​ទឹក​ជា​គ្នា
បន្ទរ៖ បារម្មណ៍​ថ្ងៃ​ស្អែក​ខ្លាច​ណាស់​ថ្ងៃ​ស្អែក​ខ្លាច​បាត់​បង់​អូន បើ​បាត់​មាសស្ងួន​លោកាប្រែសូន្យបងក៏គ្មាន​ន័យ ​អ្វី​ៗ​គ្រប់​យ៉ាង​បងខំ​កសាង​គឺ​ដើម្បី​ថ្លៃ បើ​ព្រាត់​ស្នេហ៍​បន្សល់​អាល័យ បង​សុខចិត្ត​ក្ស័យ​បើ​រស់​គ្មាន​អូន
៣ បើ​​គ្មាន​បង​ នួន​ល្អង​អូន​រស់​ម្តេច​ទៅ បារម្ភពាលពៅខ្លាច​អូន​ជួប​ទុក្ខលំបាក ខ្វល់​ណាស់​គិត​ណាស់​អូន​អ្ហើយគ្មាន​ថ្ងៃ​ណាស្រាក ខ្វល់​ម្នាក់​ឯង​ចំបែង​អួល​អាក់ ខ្សិបខ្សួល​តែ​ម្នាក់​ព្រោះ​តែ​ស្រលាញ់៕

Wednesday, January 14, 2015

I Don't Wana Walk Away

ច្រៀងដោយ ព្រាប សុវត្ថិ
អាល់​ប៊ុម Raining

ហូ...
១ ជំពាក់គ្នាពី​ជាតិណា​ ​ទើប​ជាតិ​នេះទាម​ទារ​សង​ទឹក​ភ្នែក មិត្តភាពនិងស្នេហាត្រូវបែងចែក ស្អែកយើង​ត្រូវ​បែកគ្នា​ហើយ ដឹងខ្លួន​ធ្វើ​ចិត្តព្រះព្រម​ដើរចេញ ចង់​បំពេញ​ចិត្ត​មនុស្ស​ដែល​ខ្លួន​ស្នេហ៍ តែបេះដូងមិន​ដែល​យល់​ព្រម​ទេ មាសមេឲ្យ​បង​សុំ​ទោស​ផង​ណាហូ...
បន្ទរ៖ ចង់​ក្រោក​ឈរ​ចង់​ប្រជែង​ព្រោះស្រឡាញ់​អូន ចង់​ដណ្តើម​អូន​យក​ពី​គេ ធ្វើចិត្ត​ស្ងប់​ហើយ​ទូលាយ​មិន​បាន​យូរ​ទេ ព្រោះ​តែ​បង​នៅ​តែ​ស្នេហ៍​ស្រី មិន​ចង់​បាត់​បង់​ព្រោះបង​ខ្លាច​បេះដូង​មិន​អាច​មាន​ថ្មី វេលាមិន​អាច​ផ្លាស់​ប្តូរ​អ្វីៗ ប​ង​នៅ​តែ​ត្រូវ​ការ​អូន I don't wanna walk away baby I don't wanna walk away baby សុំ​ទោស Baby I love you I don't wanna walk away baby I don't wanna walk away ព្រោះ​បង​ដឹង​ច្បាស់ ថាបង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​រូប​អូនបាន​ឡើយ
Rap៖ Hey Girl ឲ្យ​បង​ទ្រាំ​ទៀត​មិន​បាន​ទេ សុខចិត្តឲ្យ​គេ​ថា​បង​នេះជា​មនុស្ស​ដែលឆ្កួត​នឹង​ស្នេហា តែសំខាន់​ចង់​ឲ្យ​អូនដឹង​ថា​បង​នឹង​អូន​ខ្លាំង​ប៉ុណ្ណា ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​ពួក​យើង​ទាំង​ពី​រ​ធ្លាប់​មាន​ឈ្មោះ​ជា​សង្សារ កុំស្អប់​បង កុំ​ស្អប់​បង តើបាន​ទេ Baby ឃើញ​អូន​ក្បែរ​គេ​ បង​ឈឺចាប់​ណាស់ My ba..by My baby បងច​ង់​មាន​ពេល​វេលា​ផ្អែម​ល្ហែម​ហើយ​រីករាយ​ជាមួយ​អូន​ដូចមុន បេះដូង​បង​យំ​ពេលដែលនឹក​ដល់​អូន
បន្ទរ៖ ចង់​ក្រោក​ឈរ​ចង់​ប្រជែង​ព្រោះស្រឡាញ់​អូន ចង់​ដណ្តើម​អូន​យក​ពី​គេ ធ្វើចិត្ត​ស្ងប់​ហើយ​ទូលាយ​មិន​បាន​យូរ​ទេ ព្រោះ​តែ​បង​នៅ​តែ​ស្នេហ៍​ស្រី មិន​ចង់​បាត់​បង់​ព្រោះបង​ខ្លាច​បេះដូង​មិន​អាច​មាន​ថ្មី វេលាមិន​អាច​ផ្លាស់​ប្តូរ​អ្វីៗ ប​ង​នៅ​តែ​ត្រូវ​ការ​អូន I don't wanna walk away baby I don't wanna walk away baby សុំ​ទោស Baby I love you I don't wanna walk away baby I don't wanna walk away ព្រោះ​បង​ដឹង​ច្បាស់ ថាបង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​រូប​អូនបាន​ឡើយ
បញ្ចប់៖ I don't wanna walk away baby I don't wanna walk away baby សុំ​ទោស Baby I love you I don't wanna walk away baby I don't wanna walk away ព្រោះ​បង​ដឹង​ច្បាស់ ថាបង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​រូប​អូនបាន​ឡើយ (ពីរដង)

I Don't Care

ច្រៀងដោយ​ ព្រាប សុវត្ថ
អាល់ប៊ុម Raining

ផ្តើម៖ ទោះបងទើបមកក្រោយ ទោះបងទើបតែស្គាល់ស្រី ចង់ប្រាប់ថាស្នេហ៍ថ្លៃ Fall in love Fall in love to cute girl (ពីរដង)
១ អូនថា​មិន​ជឿត្រឹម​តែ​ពាក្យ​សម្តី សារភាពប្រាប់ស្រីហាក់ដូចជាលឿនពេក បងទទួលស្គាល់រឿង​នេះ​ណា Baby ព្រោះអូនមិន​មែន​ជាមនុស្ស​ចិត្ត​ងាយ​ទេ​បង​ដឹង ចង់នៅក្បែរ​ថ្នាក់​ថ្នម​អូន​ណា​ Lady ហូ...
បន្ទរ៖ ទោះបងទើបមកក្រោយ ទោះបងទើបតែស្គាល់ស្រី ចង់ប្រាប់ថាស្នេហ៍ថ្លៃ Fall in love Fall in love to cute girl​ (ពីរដង)
២ បើអូនមិន​ជឿបងអាច​បង្ហាញឲ្យ​ដឹង សន្យាថា​កុំ​ខឹង​បើ​សិន​បង​ថើប​ស្រី I don't need to be rude na baby អូន​ដឹង​ថា​បង​ស្រឡាញ់​អូន​ប៉ុណ្ណាហើយ​ ចង់នៅក្បែរ​ថ្នាក់​ថ្នម​អូន​ណា​ Lady ហូ...
បន្ទរ៖ ទោះបងទើបមកក្រោយ ទោះបងទើបតែស្គាល់ស្រី ចង់ប្រាប់ថាស្នេហ៍ថ្លៃ Fall in love Fall in love to cute girl (ពីរដង)
៣ កាយវិការអូនទន់ភ្លន់ ឃើញភ្លាម​បាក់​ចិត្ត​ស្នេហា សម្រស់​រៀមរ៉ា​ឲ្យ​បង​វង្វេងណាហា... Do I ទើបអូន​ជឿថា​បង​ស្នេហ៍ស្រី ទោះពេលវេលាយើងស្គាល់​គ្នា​ថ្មី​តែ​បង​ស្នេហ៍​អូន
បន្ទរ៖ ទោះបងទើបមកក្រោយ ទោះបងទើបតែស្គាល់ស្រី ចង់ប្រាប់ថាស្នេហ៍ថ្លៃ Fall in love Fall in love to cute girl​ (ពីរដង)

ប្តីគំរូ

ច្រៀងដោយ មាស​ សាម៉ន

១ នែ៎គោលឿនបងមិន​ឲ្យ​សឹកក ប្រពន្ធល្អបងមិន​ឲ្យ​សឹក​ពេល បង​ជា​ម៉ារីយេម៉ូដែល ស៊ូដេកអូតែល​មិន​ឲ្យ​ពិបាកប្រពន្ធទេ
២ នែ៎បើស្រលាញ់គេមិន​ឲ្យ​ទៅ​ញឹក បើរលឹកស៊ឹមឲ្យ​ទៅម្តងៗ ប្រពន្ធល្អប្រើ​ផង​ថ្នម​ផង មួយ​ខែ​ចូល​ផ្ទះម្តង​ទើប​បាន​ប្រពន្ធ​ក្រចាស់

៣ នែ៎ម៉ាក់វាអើយ​កុំ​ខឹង​នឹង​ប្តី រាល់​ថ្ងៃ​ប្តី​មិន​បាយ​ផ្ទះទេ ប្តី​ថ្នមឲ្យ​ប្រពន្ធ​ទំ​នេរ ប្តីខុសគេ​អីនែ​ខ្លាចនឿយ៕

ខ្ញុំត្រូវតែកាច

ច្រៀងដោយ  ប៉ែន រ៉ន​

១ ក្តៅណាស់​ៗៗៗៗៗ ម្ចាស់​ថ្លៃអើយ​ស្លាប់​ហើយ​ខ្ញុំ កុំហាម​មិន​ឲ្យ​ខ្ញុំ​យំ ប្តី​ខ្ញុំ​ៗយល់​នឹង​ភ្នែក​ កំពុងតែគេង​នៅ​ជ្រោយ​អំពិល​
២ ក្តៅណាស់​ៗៗៗៗៗ ប្រទះម្តង​ហើយ​នៅ​ឯ​បឹង​ស្នោរ​ ឃើញ​ខ្ញុំ​ភ័យ​ឆោ​ឡោ ភ្លេច​ខោ​រត់​ដល់​ក្បាលថ្នល់​ ចុះ​ឆ្ងល់​អើយ​ឆ្ងល់​នៅ​សល់​តែ​ខោ​ខ្លី

៣ ខ្ញុំ​កាចៗៗៗៗៗៗ បើខ្ញុំ​មិន​កាច​មិន​ខ្លាច​ខ្ញុំ​ទេ ប្តី​ខ្ញុំ​ខុស​ពី​ប្តី​គេ​ បើមិន​កាច​ខ្ទេច​ហើយ​ប្រាក់​ខែ​ ពិបាក​ម្លេះ​ទេ​ ប្តី​កម្ម​ខ្ញុំ​អើយ​៕ 

កន្សែង​ប៉ាក់​ផ្កា

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. កន្សែង​ស​ប៉ាក់​អូន​ចាក់​ផ្ទាល់​ដៃ រយ​ព្រួយ​រយ​ភ័យ កាល​ស្រី​ឲ្យ​បង កន្សែង​ប៉ាក់​ផ្កា​ចារ​ចិត្ត​គូ​គ្រង លាក់​ភ្នែក​អ្នក​ផង ខ្លាច​គេ​ស្គាល់​ស្រី
២. ឥឡូវ​ឃ្លាត​ប្រាណ​បាន​តែ​កន្សែង លើក​ឡើងថ្លែង​ កន្សែង​ក្លិន​ស្រី បើ​ខ្ញុំ​ហែក​ចោល​នៅ​ស្ដាយ​​ក្លិន​ស្រី ក្លិន​ថ្មោង​ក្លិន​ថ្មី ទទួល​ផ្កា​ស្លា
បន្ទរ. វាចា​កន្សែង​ថ្លែង​រឿង​ក្រៀមក្រោះ រឿង​ស្ម័គ្រ​រឿង​ស្មោះ ស្នាម​អនុស្សា លើក​កន្សែង​ជូត​ទឹក​ភ្នែក​ទុក្ខា ពេល​អាន​អក្ខរា ចិត្ត​សែន​អំពល់


៣. ឆ្ងាយ​អើយ​សែន​ឆ្ងាយ​ឆ្ងាយ​លែង​យល់​ហើយ ទន្លាប់​ទុំ​អើយ ម្ដេច​ជ្រុះ​ឆ្ងាយ​គល់ ចន្ទ្រា​ឆ្ងាយ​ដី បង​ឆ្ងាយ​និមល ម៉ឺន​សែន​អំពល់ ជាមួយ​កន្សែង

ព្រាត់​ទាំង​ស្រលាញ់

ច្រៀង​ដោយ ស៊ីន ស៊ីសាមុត

១. បង​ព្រាត់​ពី​អូន​ព្រាត់​ទាំង​ស្រលាញ់ ហើយ​បង​ចុះ​ចាញ់​ក្ដី​​ស្នេហ៍​ដែល​បង​ប្រាថ្នា បើ​ទ្រាំ​ទៅ​ទៀត​ ក៏​ឥត​ខ្លឹម​សារ ក្នុង​ភព​ស្នេហា​សែន​ក្ដៅ
២. បង​ព្រាត់​ពី​អូន​ព្រាត់​ទាំង​ទឹក​ភ្នែក ចម្រៀង​ថ្ងៃ​ស្អែក​ក៏​នៅ​មាន​ន័យ​ហ្មង​សៅ គេច​មិន​ផុត​ទេ​ អន្លង់​ស្នេហ៍​ជ្រៅ ស្រមៃ​ស្រែក​ហៅ​តែ​អូន
បន្ទរ. កែវ​ភ្នែក​ធ្លាប់​សម្លឹង ទោះ​បី​ខឹង​ភ័ក្ត្រ​​មិន​ដែល​ស្រពោន មិន​នឹក​ស្មាន​ថា​ព្រាត់​អូន ជីវិត​ដូច​ក្បូន​លូន​រសាត់​គ្មាន​ត្រើយ


៣. ឈ្មោះ​អូន​ដូច​ផ្កា​បង​ដូច​ជា​ព្រះ បង​ស្រលាញ់​ណាស់​មិន​ចង់​ឃ្លាត​ពី​ចិត្ត​ឡើយ ពេល​នេះ​ស្រែក​ហៅ​មិន​​ឮ​សូរ​ឆ្លើយ អស់​ហើយ​សេចក្ដី​សង្ឃឹម

កម្មករ​ត្បូង

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ញើស​ដូច​ឈាម ក្នុង​នាម​ជា​កម្មករ​ត្បូង ដី​រាប​ប្រែ​ក្លាយ​ជាខូង​ ដែក​ស្បែង​រាវ​រក​កណ្ដៀង ឱ​កញ្ជ្រែង​ ជាប់​ដៃ​ក្រោម​ថ្ងៃ និង ភ្លៀង ដៃ​វី​រាវ​រកកណ្ដៀង ច្រៀង​តែ​បាយ​កញ្ចប់
២. ផ្សង​ជី​វិត មិន​គិត​ទេ​ការ​នឿយ​ហត់ កាប់​គាស់​លី​រ៉ែ​អំណត់ ព្រោះ​តែ​ខ្ញុំ​ខ្សត់​ក្រ​ទ្រព្យ ទេវត្ដា​អើយ រូប​ខ្ញុំ​ខ្វៈ​បុណ្យ​អភ័ព្វ មាន​ស្នេហ៍ ស្នេហ៍​ក៏​ពុំ​គាប់ កើត​ទុក្ខ​ជាប់​គ្រប់​ជំហ៊ាន
បន្ទរ. ជម្រក ជញ្ជាំង​ពារ​ពាំង​ដើម​ត្រែង រស់​នៅ​កំ​សត់​ម្នាក់​ឯង កណ្ដោច​ណ្ដែង ស៊ី​អត់ស៊ី​ឃ្លាន ឱ​ធម្មជាតិ ម្ដេច​ឡើយ​ដាក់​ទោស​បំពាន ថ្ងៃ​ណា​ក្រ​ក្លាយ​ជា​មាន ផុត​ពី​ក្ដី​ទុក្ខា 
៣. នាម​កម្មករ អង្វរ​សូម​ស្រី​អាណិត ខំ​ច្រៀង​ចំរៀង​ជីវិត ព្រោះ​អូន​ក្បត់​ចិត្ត​រៀប​ការ ឱ​ត្បូង​ឆាំង ទុក​ចង​ដៃ​ថ្លៃសាវា ក្នុង​នាម​បង​ជា​សង្សា បើ​អូន​ការ​ហៅ​បង​ផង ៕

កូលាប​ដូន​ទាវ

ច្រៀង​ដោយ ស៊ីន ស៊ីសាមុត

១. កូលាប​ដូន​ទាវ រៀម​សែន​ស្រណោះ ល្អ​ទាំង​រូប​ទាំង​ឈ្មោះ តែ​ទាស់​កូលាប​ចិត្ត​ឥត​ប្រណី ឃើញ​បង​ពិការ អូន​​យល់​ថា​បង​រស់​គ្មាន​ន័យ បាន​ជា​ស្រី​ មិន​ភ្ជាប់​និស្ស័យ​វាសនា
២. អភ័ព្វ​ណាស់​ខ្ញុំ​តាំង​ពី​កំណើត ទេវត្ដា​លោក​បង្កើត ដាក់​ទោស​រូប​ខ្ញុំ​ ឲ្យ​ខ្ញុំ​ពិការ ពេល​ខ្ញុំ​មាន​បាប បាន​កូលាប​ដាក់​ទោស​​ស្នេហា គ្មាន​មេត្តា ឲ្យ​បង​ខ្លោច​ផ្សារ​រាល់​ថ្ងៃ
បន្ទរ. ឱ​​កូលាប​អើយ ម្ដេច​ឡើយ​មិន​អាសូរ​បង សូម​ផ្ញើវាសនា​ផង ចម្លង​បង​កាន់​ភព​ថ្មី  ឬ​អូន​ដាច់​ចិត្ត ឯ​បង​រឹត​តែ​អាល័យ រាល់​យប់​ថ្ងៃ គេង​ផ្សង​តែ​វាសនា​កម្ម
៣. ចង់​ទ្រហោរ​​យំ​ ឲ្យ​បែក​ឱរ៉ា ព្រោះ​តែ​ខ្លូន​ពិការ បាន​តែ​ប្រាថ្នា ចិន្ដា​ប្រេះ​ស្រាំ មាន​តែ​ចម្រៀង ខំ​ស្រែក​ច្រៀង​អង្វរ​ប្ដែរ​ផ្ដាំ ស៊ូ​ទ្រាំ​ចាំ អូន​​អ្ហាយ​ ចាំ​ក្ដី​មេត្តា

សល់អារម្មណ៍

ច្រៀងដោយ ព្រាប សុវត្ថិ
អាល់ប៊ុម Raining

១ ប្រឹងដាស់​ខ្លួន​ឯង​ ពី​ការយល់​សប្តិ យល់​ព្រម​ថា​ចប់​លែង​មាន​អូន​ក្បែរ ចិត្ត​មួយ​ទទួល ចិត្ត​មួយ​អស់​អែក ព្រោះ​ស្នេហ៍​អូន ហូ..
២ នឹកអូន​ខ្លាំង​ណាស់ បេះ​ដូង​ដង្ហក់ ពេល​ឆ្លុះ​កញ្ចក់​ផ្តើម​ឃើញ​មុខ​ស្រី​ ចង់​ស្ទុះទៅអោប​ បែ​រជា​បាត់​ថ្លៃ បែប​នេះ​រាល់​ថ្ងៃ​ឈឺចាប់
បន្ទរ៖ គ្រប់​ពេលចេះតែ​​យល់​ថា​មានអូន​នៅ​ក្បែរ សល់​អារម្មណ៍​ចេះ​តែ​យល់​ថា​អូន​នៅ​ជិត​ខ្លួន តែជាក់​ស្តែង​អូន​នៅ​ឆ្ងាយ មិន​អាច​ត្រឡប់​មក​នៅ​ក្បែរ​បង គ្រប់​យ៉ាង​ស្នេហ៍​ស្នង​ប្រគល់​ឲ្យ​អ្នក​ផ្សេង​ហើយ ហូ..
៣ បែកគ្នា​យូរ​ហើយ​ សមតែបង​អាច​ភ្លេច​អូន តែ​បែរ​នឹក​ស្ងួន​លើស​ដើម មិន​ហ៊ាន​សង្ឃឹម ថា​ពួក​យើង​អាចចាប់​ផ្តើម សារជាថ្មីត្រឹម​ការ​ស្រម៉ៃ ក៏មិន​អាច​ទៅ​រួច​៕

Tuesday, January 13, 2015

ចំប៉ីស

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​ប៉ែន រ៉ន

១  (ប)អរុណោទ័យដូចវ័យស្នេហ៍យើង ក្រអូបដុះឡើងក្នុងហ្វូងធម្មជាតិ​ កុលាបនួនស្រីព្រោងព្រៀត ចិត្តមិនចង់ឃ្លាត ចង់ក្រេបរសជាតិស្រង់ក្លិនចំប៉ី

២ (ស) ចំប៉ីរីកស្រស់ក៏ព្រោះសន្សើម អូនមានដង្ហើមដោយបងប្រណី បើស្នេហ៍ប្រែអស់ភក្តីនុះដើមចំប៉ី នៅក្នុងលោកីយ៍គ្មានន័យនឹងរស់

R (ប) ចំប៉ីសអូនល្អលើសគេ បងពិតជាស្នេហ៍ស្និទ្ធដោយស្ម័គ្រស្មោះ (ស) ក្រែងតែក្រអូបនៅពេលរីកស្រស់ (ប) អូនជឿបងចុះ ទោះស្វិតក្រៀមក្រោះ ក៏ព្រមប្រាថ្នា
(ភ្លេង)
(ប) ប្រស់ទឹកមន្តស្នេហ៍ ថ្នមថែរាល់ថ្ងៃ អោយផ្កាចំប៉ី ស្រស់គ្រប់វស្សា (ស) ចំប៉ីសូមផ្ញើសង្ខារ សូមប្រុសមេត្តា រក្សាស្នេហាចំប៉ីសផង


(រួម) អូ...