ច្រៀងដោយ ព្រាប សុវត្ថិ
អាល់ប៊ុម Raining
១ យូរប៉ុណ្ណាទៀត ទើបអាចបំភ្លេចអូន រស់បែកពីស្ងួនដូចសូន្យជីវិ មេឃនៅតែភ្លៀងចម្រៀងឮគ្រប់ទិសទី រស់នឹកអនុស្សាវរីយ៍ស្នេហ៍យើងទាំងពីរអាយុខ្លីម៉្លេះ
២ ភ្លៀងខ្លាំងតូងតាំងប្រណាំងខ្យល់ព្យុះ បេះដូងធ្លាយធ្លុះព្រោះមនុស្សពិសេស ជីវិតតែមួយហេតុអីព្រួយច្រើនដងម៉្លេះ បើរស់វេទនាយ៉ាងនេះ តើឲ្យឆ្លងកាត់យ៉ាងណា
បន្ទរ៖ ឲ្យតែមេឃភ្លៀងម្នាក់នេះក៏នឹករឿងចាស់ ពិបាកទ្រាំណាស់រឿងខ្លះនៅនឹងនេត្រា ភ្លៀងអើយៗភ្លៀងម្តេចនាងភ្លេចអនុស្សា ស្គាល់គ្នាក្លាយជាស្នេហា ម្តេចមិនព្រមរក្សានិស្ស័យ
៣ ស្នេហ៍ចប់ហើយទុកឲ្យអ្នកណាអ្នកចាំ គេភ្លេចបណ្តាំខ្ញុំចាំធ្វើអី តើក្នុងលោកនេះមានទេស្នេហ៍ស្មោះភក្តី ប្រាប់ថាស្រលាញ់ធ្វើអី ហេតុអីធ្វើបាបចិត្តខ្ញុំ៕
No comments:
Post a Comment