ច្រៀងដោយ ស៊ីន ស៊ីសាមុត
ទំនុកច្រៀង វ៉ោយ ហូរ
១ ពេលអូននាំភ្ញៀវចូលក្នុងយន្តហោះ
អូនងាកមកញញឹមយ៉ាងស្រស់ អោយបងអាឡោះអាល័យ អូនលើកដៃលាយន្តហោះបិទទ្វារបងខានឃើញស្រី
យន្តហោះស្រែករោទិ៍ខ្ទរដី ហើយនាំស្រីឡើងលើវេហារ
២ បងឈរមើលអូនផុតកន្ទយភ្នែក
បងនៅដីអូននៅលើមេឃ យើងបែកពីគ្នាហើយស្នេហ៍ បងគិតអូនណាស់បងខំបន់ព្រះឲ្យលោកជួយថែ
កែវកល្យាណបានជួនតែនឹងក្តីសុខផុតភ័យ
បន្ទរ៖ គិតទៅក្នុងមួយថ្ងៃបីដង
អូនបានបែកពីបង ឲ្យបងព្រួយបីដងដែរ បងព្រួយខ្លាចអូនឈឺលើមេឃណាស្នេហ៍
គ្មានអ្នកណារក្សាថែថ្នមមាសមេដូចជារៀមរ៉ា
៣ ពេលឃើញយន្តហោះចុះមកម្តងៗ
រៀមស្ទុះរកតែកែវនួនល្អង ភ័យផងអរផងកែវអ្ហើយ តែបើឃើញអូនស្ងូនមិនស្រពោនញញឹមាឆ្លងឆ្លើយ
គឺមានន័យថាបានសុខហើយ អូនអ្ហើយបងសប្បាយណាស់៕
No comments:
Post a Comment