Friday, January 16, 2015

ព្រែក​​​ឯង​​​អស់​សង្ឃឹម

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ព្រែក​ឯង​​នៅ​ឆ្ងាយ​ឃើញ​ដាច់​អាល័យ អនុស្សាវរីយ​​ជាប់​ដោយ​រុក្ខ​ជាតិ ធ្វើ​ម្ដេច​នឹង​បាន​ឃើញ​ព្រែក​​ឯង​ទៀត ពិត​មែន​តែ​ខ្លួន​ខ្ញុំ​ឃ្លាត តែ​ចិត្ត​នៅ​គួច​ទៅ

២. ធម្មជាតិ​ញញឹម​ដែល​ធ្លាប់​រាក់​ទាក់ ឥឡូវ​ប្រែ​ភ័ក្រ្តទៅ​ជា​សត្រូវ
អនុស្សាវរីយជាប់​នូវ​ដោយ​ផ្លូវ គិត​ថា​ពី​ថ្ងៃ​នេះ​ទៅ  លែង​ឃើញ​ព្រែក​ឯង​ទៀត​ហើយ

បន្ទរ. អនុស្សាវរីយ ដែល​ជាប់​គ្រប់​ទី ហាក់​ដូច​ឃើញ​គ្រា​ថ្មីៗ
ដើម​ឈើ​ធំៗ មាន​ម្លប់​ត្រ​ឈៃ ឮ​តែ​សម្លេង​រៃ យំ​ថ្លែង​ក្ដី​អស់​សង្ឃឹម

៣. គូព្រេង​ដែល​ខ្ញុំ​គិត​ថា​មិន​ព្រាត់ ឥឡូវ​រលត់​ទាំង​រូប​បប្រិម
ធ្វើ​ម្ដេច​នឹង​បាន​ជួប​ក្ដី​សង្ឃឹម? បើ​ទុក​ជា​ខ្ញុំ​ញញឹម ក៏​មិន​ស្រស់​ដូច​គ្រា​ដើម ៕

No comments:

Post a Comment