ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. បងព្រាត់ពីអូនព្រាត់ទាំងស្រលាញ់ ហើយបងចុះចាញ់ក្ដីស្នេហ៍ដែលបងប្រាថ្នា បើទ្រាំទៅទៀត ក៏ឥតខ្លឹមសារ ក្នុងភពស្នេហាសែនក្ដៅ
២. បងព្រាត់ពីអូនព្រាត់ទាំងទឹកភ្នែក ចម្រៀងថ្ងៃស្អែកក៏នៅមានន័យហ្មងសៅ គេចមិនផុតទេ អន្លង់ស្នេហ៍ជ្រៅ ស្រមៃស្រែកហៅតែអូន
បន្ទរ. កែវភ្នែកធ្លាប់សម្លឹង ទោះបីខឹងភ័ក្ត្រមិនដែលស្រពោន មិននឹកស្មានថាព្រាត់អូន ជីវិតដូចក្បូនលូនរសាត់គ្មានត្រើយ
៣. ឈ្មោះអូនដូចផ្កាបងដូចជាព្រះ បងស្រលាញ់ណាស់មិនចង់ឃ្លាតពីចិត្តឡើយ ពេលនេះស្រែកហៅមិនឮសូរឆ្លើយ អស់ហើយសេចក្ដីសង្ឃឹម
៕
No comments:
Post a Comment