ច្រៀងដោយ ស៊ីន ស៊ីសាមុត
១
ថ្ងៃមិញបងហួចលើខ្នងក្របី
កាត់វាលស្រែស្រី លើកដៃសញ្ញា ល្ងាចអូនច្រូតកាត់ហើយ តោងយាត្រា
ទៅកំពង់ទឹកដែលជួបគ្នា ក្នុងក្អមលាក់នំ ឆ្ងាញ់អស្ចារ្យ មានបារីម្លូស្លា ផ្ញើបងផង
រួចយើងងូតទឹកលេង ដៃរាវរកគ្នា ហើយសាសង ថាទៅលេងរាំវង់
២
យប់នេះខែភ្លឺកណ្តាលស្រែពៅ
សុំពុកម៉ែទៅកុំនៅបង្អង់ បងឡើងយក
ទឹកត្នោតមួយបំពង់
ផ្ញើអូនញ៉ាំក្នុងពេលលេងរាំវង់
បង្ការក្រែងហត់ញ័រជង្គង់ ស្រស់ស្រីមានទ្រង់លើសកញ្ញា
រួចយើងរាំយើងច្រៀងពេលចូលឆ្នាំថ្មី ស្រីលក់ផ្កា តាមប្រពៃណីខ្មែរ៕
No comments:
Post a Comment