ច្រៀងដោយ ស៊ីន ស៊ីសាមុត
១ ជ្រៃដុះមាត់ជ្រោះ
ឬសវែងអន្លាយ ដូចសក់ត្រសាយ ក្រាលគ្របលើស្មា ក្បាច់ក្បូរធម្មជាតិ ឆ្លាក់ជាប់ថ្មដា ជ្រោះបរយីខា ចាររឿងស្នេហ៍ថ្មី
២ ឱ!ផ្កាយីហ៊ុប
ព្រលប់មានក្លិន ខេត្តបប៉ៃលិន ឃុននារីស្រី បងជាចៅចិត្ត រែងត្បូងលាងដី អូនបុត្រសេដ្ឋី បងឈោងមិនដល់
R មិត្តអ្នកជីកត្បូង
គក់ទ្រូងអាណិត ដឹងរឿងស្នេហ៍ពិត ក្នុងភពកង្វល់ បើអូនទុកបង ជាប្រុសសំណល់ កម្មអកុសល ផ្តល់អោយបងហើយ
៣ ឱ!របាំក្ងោក
រាំសោកបាត់គូ អូនបាំងតាំងយូ ឈរជិតបង្កើយ សូរសៀងថ្មីៗ ស្រីពោលឆ្លងឆ្លើយ ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន៕
No comments:
Post a Comment