Friday, January 16, 2015

ព្រម​ធ្វើ​មនុស្ស​ល្ងង់

ច្រៀងដោយ ព្រាប សុវត្ថិ

ណា...
១ ទោះដឹងអូន​មិន​ស្មោះ ក៏ចង់​រស់​ក្បែរ​អូន ចិត្ត​ស្នេហ៍​មិន​សូន្យ​យល់​ព្រម​ឲ្យ​អូន​កុហស​ចុះ គ្រប់​គ្នា​ខ្សិប​ប្រាប់​បង នួនល្អង​គ្មាន​ស្នេហ៍​ស្មោះ មិន​ខ្វល់​ទាំង​អស់​ឲ្យ​តែ​បាន​រស់​ក្បែរ​ទ្រូង​ចរណៃ មិន​គិត​មិ​ន​ខ្វល់​ថា​អ្នក​ដទៃ​យល់​យ៉ាង​ណា​ ទោះបី​មរណា​ក្នុង​ដៃ​ស្រី បងក៏​ព្រមៗ​សុខចិត្ត​ធ្វើ​ជា​មនុស្ស​ល្ងង់ ធ្វើ​ជា​គថ្លង់  ទោះ​បី​ដឹង​ថា​អូន​មាន​អ្នក​ថ្មី​ក៏ដោយ បណ្តោយ​តាម​វាសនា សូម​តែ​ជីវ៉ា​មាន​បង​ម្នាក់ ក្នុង​ចិត្ត​ផង​ព្រម​ធ្វើ​ជា​មនុស្ស​ល្ងង់

២ ទោះអូន​កាច​ឬស្យា​ ទេវតា​កំណត់​ហើយ បង​មិន​ស្តាយ​ក្រោយ​ទទួល​យក​អូន​ដោយ​ចិត្ត​ស្មោះស្ម័គ្រ  មិន​គិត​មិ​ន​ខ្វល់​ថា​អ្នក​ដទៃ​យល់​យ៉ាង​ណា​ ទោះបី​មរណា​ក្នុង​ដៃ​ស្រី បងក៏​ព្រមៗ​សុខចិត្ត​ធ្វើ​ជា​មនុស្ស​ល្ងង់ ធ្វើ​ជា​គថ្លង់  ទោះ​បី​ដឹង​ថា​អូន​មាន​អ្នក​ថ្មី​ក៏ដោយ បណ្តោយ​តាម​វាសនា សូម​តែ​ជីវ៉ា​មាន​បង​ម្នាក់ ក្នុង​ចិត្ត​ផងព្រម​ធ្វើ​ជា​មនុស្ស​ល្ងង់
យេ....ព្រម​សុខចិត្ត​ធ្វើ​ជា​មនុស្ស​ល្ងង់ ធ្វើ​ជា​គថ្លង់  ទោះ​បី​ដឹង​ថា​អូន​មាន​អ្នក​ថ្មី​ក៏ដោយ បណ្តោយ​តាម​វាសនា សូម​តែ​ជីវ៉ា​មាន​បង​ម្នាក់ ក្នុង​ចិត្ត​ផងព្រម​ធ្វើ​ជា​មនុស្ស​ល្ងង់ យេ... ព្រមធ្វើជាមនុស្ស​ល្ងង់៕

No comments:

Post a Comment