Tuesday, January 13, 2015

ខ្យង​ក្តក់​ទឹកជន់

ច្រៀងដោយ ស៊ីន ស៊ីសាមុត
១ ខ្យងក្តក់​ទឹកជន់ព្រលឹង​បង​អ្ហើយ​ខ្យ​ង​ក្តក់​ទឹកជន់ (ពីរដង) ភ្លៀង​ផ្គរ​បន្ទរ​ទឹក​ជំនន់ (ពីរដង) ទីទុយគយគន់ទាំងឱភ័យភិត
២ ទឹកជោរហើយ​នាចក្រមុំ​បង​អ្ហើយ​រាចពាសពេញព្រឹក្សព្រៃ (ពីរដង) ត្រីឆ្តោរស្ទុះធ្លោរឃើញចំណី (ពីរដង) ផុង​ខ្លួន​ស្ទើរក្ស័យ​នៅឱ​ក្នុង​ជុច
៣ ខ្យងក្តក់ៗហៅក្រមុំ​អ្ហើយ​ហៅរក​ទឹក​ភ្លៀង (ពីរដង) កង្កែប​ចេញ​វាល​ហើយ​ស្រែកច្រៀង (ពីរដង) ភ្នែកដៀងសម្លឹងទាំងក្តី​ស្រម៉ៃ​


៤ បងហែល​ឆ្លង​ព្រែក​សម្លាញ់ចិត្តអ្ហើយ​ជួប​គុម្ភឬស្សី (ពីរដង) ឃើញទំពាំង​ម៉ុមអ្ហើយ​ទូល​ដី (ពីរដង) ស្រាំងទិចបងភ័យហែល​ឱ​ហួសទៅ៕

No comments:

Post a Comment