១. បងដើរមាត់ស្ទឹង
ឮជ្រឹងពួនយំ ឆ្លងដល់ជំរំចំការក្រូចស្រី ម្លិះរួតប្រឹងរីកទទួលកវី ប្លែកតែរូបស្រី
មិនឃើញភក្ត្រា
២. អូនដើរបេះក្រូច
បងលួចមើលម៉ុម
ចំការស្រីធំជាច្រើនហិតា សាវម៉ៅចេញផ្លែ សង្កែចេញផ្កា ដូចណាត់ចិន្ដាឲ្យជួបកវី
បន្ទរ. តោវត្តតាមឹមគ្រហឹមដាក់ខ្ញុំ កាលពីរូបម៉ុមក្រពុំពេញវ័យ អូនចុះងូតទឹកលើស្ពានកោះថ្មី បងភ្លឹកស្មារតី
ព្រោះស្រីល្អណាស់
៣. រឿងបាត់ដំបងចងចិត្តខ្ញុំហើយ ស្ទឹងសង្កែអើយ
កុំហូរបញ្ច្រាស សូមលោកមេបា មីងមាក្មេងចាស់ ជួយប្រណីខ្លះដល់កវីផង៕
No comments:
Post a Comment