ច្រៀងដោយ ព្រាប សុវត្ថិ
អាល់ប៊ុម Raining
១ ថ្ងៃនេះខ្យល់បក់ប៉ះដែនដួងចិត្ត ចំណារព្រះព្រហ្មលិខិត នាំវមិត្រឲ្យមកជួបបង ស្អាតណាស់បុប្ផាក្រពុំជាប់ទង ក្រោយដំណក់ភ្លៀងរោយលម្អង សម្រស់នួនល្អងអង្រួនបេះដូង
២ ស្នេហ៍ធ្លាក់មកហើយមិនអាចជៀសវាង កែវភ្នែកសម្លឹងមើលភ្លាម ត្រជៀកផ្ទៀងស្តាប់សៀងបេះដូង ធម្មជាតិពិតជាអណ្តែតអណ្តូង លួចមើលគេជាលើកដំបូង បេះដូងលោតលឿនខុសប្រក្រតី
បន្ទរ៖ សម្លេងបេះដូងលោតលាយសម្លេងទឹកភ្លៀង បេះដូងអ្នកច្រៀងសម្លេងទឹកភ្លៀងគឺជាតន្ត្រី ចម្រៀងបទនេះច្រៀងកាន់តែយូរកាន់តែមានន័យ ចម្រៀងរឿងស្នេហ៍ភក្តី ឆាបឆួលហឬទ័យនៃមនុស្សឯកាអឺ....
៣ ភ្លៀងអើយៗភ្លៀងកុំទាន់រាំងអី ខ្យល់អើយផ្គរអើយប្រណី លួងលោមស្រីឲ្យយល់ចិន្តា សម្លេងទឹកភ្លៀងចម្រៀងស្នេហា ច្រៀងរៀបរាប់រឿងអនុស្សា ខ្ញុំជួបស្នេហាដោយសាជ្រកភ្លៀង៕
No comments:
Post a Comment