Monday, January 26, 2015

ផ្ការីកក្នុង​ចិត្ត

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ កាល​រឿង​រំដួល​ជ្រួល​តាម​គេ​ថា​ ដល់​រឿង​បុប្ផា បាន​ឃើញ​ផ្ទាល់​ភ្នែក ផ្ការីក​ក្នុង​ចិត្ត​ ផ្កា​ឥត​មាន​មែក​ មាន​ក្លិន​ចម្លែក​ តើ​ផ្កា​ឥត​មែក​ដើម​ដុះ​ឯណា​

២ តាម​ពិត​បុប្ផា​ជា​ឈ្មោះ​ស្រស់​ស្រី ធ្វើ​ឲ្យ​កវី​ញាប់​ញ័រ​ចិន្តា​ កវី​អភ័ព្វ ជាប់​ចិត្ត​ប្រាថ្នា ហ៊ាន​យក​សង្ខារ​ផ្តាច់​ឲ្យ​មរណា​ ប្តូរ​ស្នេហ៍​នឹង​ស្រី​

R បងសូម​លន់​តួរ​សួរ​អូន​បុប្ផា សូម​ពៅ​​មេត្តា​សន្តោស​​ប្រណី សូម​អូន​អាណិត​ដល់​ចិត្ត​កវី​ ទោះរូប​បង​ក្ស័យ​ ក៏នៅ​តែ​ស្ម័គ្រ​


៣​ ក្នុង​នាម​ចិត្ត​ប្រុស​ដែល​ស្មោះ​ដូច​បង អោប​​ផ្កា​ទាំង​ទង​ លើ​ទ្រូង​មរណៈ នៅ​មុខ​ផ្នូរ​បង​ ចារឈ្មោះ​
វលក្ខ័ណ៍ ថារូបបង​ស្ម័គ្រ​ ចង់​នៅ​រួម​រក្ស​នឹង​​អូន​បុប្ផា​៕​

No comments:

Post a Comment