Friday, January 16, 2015

ជនមានកំហុស

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សូមនាងប្រណីកុំភ័យកុំភិត ចិន្តាអាណិតមកដល់រូបខ្ញុំ ចេញមកមាសស្ងួនកុំពួនសម្ងំ គ្រាន់បានរូបខ្ញុំ សុំទោសនាងផង

២. ឱរូបសម្ភស្សស្រស់លើសស្រីសួគ៌ មិនគួរមិនគួរ​ឡើយសោះតែម្តង ធ្វើឲ្យប្រឡាក់វង្សភ័ក្រ្ត​ផូរផង់ ខ្ញុំសូមជូតសង ជូតសងដោយដៃឯង

បន្ទរ៖ ខ្ញុំសូមលន់តួរអង្វរស្រស់ស្រី គួរតែប្រណី​ ស្រដីថ្លាថ្លែង កុំឲ្យទ្រូងខ្ញុំក្រៀមក្រំចម្បែង មេត្តានាង​ថ្លែង ឲ្យអស់​សង្កា

៣. ព្រោះខ្ញុំជាជនដែលមានកំហុស សូមនាងដាក់ទោសតាមតែចិន្តា ពុះឧស​រែកទឹកឬកាប់ចម្កា ចងដៃប្រហារក៏ខ្ញុំព្រមដែរ៕

No comments:

Post a Comment