Friday, January 16, 2015

អូន​ទៅ​ចុះ ទៅ​ឲ្យ​ឆ្ងាយ

ច្រៀង​ដោយ​ ព្រាប សុវត្ថិ

១ សូម​អូន​ទៅ​ចុះ សូម​ទៅ​ឲ្យ​ឆ្ងាយ មិន​បាច់​បកស្រាយ​រ៉ាយ​រ៉ាប់​ពី​ប្រុស​ម្នាក់​នោះ មិន​ចង់​ដឹង​ឮ រឿង​អ្វី​ទាំង​អស់ រឿង​យើង​ស្លាប់​រស់​ជា​រឿង​ដោយ​ឡែក​ពី​គ្នា

២ កាល​អូន​ចេញ​ទៅ​ នៅ​ចាំ​បាន​ទេ បងឃាត់​មាសមេរ​អង្វរ​ដោយ​ទឹក​នេត្រា តែ​អូន​មិ​ន​ខ្វល់​បង​ឈឺ​យ៉ាង​ណា​ អូន​ទៅ​តាម​គេ​ទុក​ឲ្យ​ប​ង​ឈឺ​ម្នាក់​ឯង

បន្ទរ៖ កុំ​ព្យាយាម​ Call មកបង រឿង​កន្លង​បំ​ភ្លេច​ចុះ បងចង់​រស់​ផុត​រឿង​ចម្បែង មិន​ចង់​ឈឺ​ជា​ថ្មី បេះដូង​រលាយ​ដូច​ផ្សែង រស់​ម្នាក់​​ឯង​ប្រលែង​នឹង​ធម្មជាតិ

៣ សូម​អូន​ទៅ​ចុះ​ ទៅ​ឲ្យ​សប្បាយ រឿង​យើង​ចប់​ហើយ​ម្តេច​ឡើយ​មក​បញ្ចេញ​ល្បិច​ស្នៀត បងក្លាយ​ជា​មនុស្ស គ្មាន​បេះដូង​ទៀត កុំ​បញ្ចេញ​ស្នៀត​អូសទាញ​ឲ្យ​បង​ស្លាប់​អី៕

No comments:

Post a Comment