ច្រៀងដោយ ស៊ីន ស៊ីសាមុត
១ ឱ!ស្រណោះថ្ងៃការ
ឱ!ស្រណោះថ្ងៃការ បាចផ្កាស្លាអូនហើយនិងបង អង្គុយទន្ទឹមញញឹមផងអើយ ចាស់ទុំប្អូនបងអោយពរអោយជ័យ
២ ឱ!ស្រណោះដៃថ្នម
ឱ!ស្រណោះដៃថ្នម បីបមដោយស្នេហ៍ភក្តី ឱ!ក្លិនអើយក្លិនស្រីអើយ កណ្តាលរាត្រីក្រអូបឈ្ងុយឈ្ងប់
(ភ្លេង)
៣ ស្រណោះភ្លៀងដើមឆ្នាំ
ស្រណោះភ្លៀងដើមឆ្នាំ ជោគជាំទាំងថ្ងៃទាំងយប់អើយពីព្រលឹមទល់ព្រលប់អើយ
ភ្លៀងមិនចេះឈប់ឱ!ភ្លៀងដើមឆ្នាំ
No comments:
Post a Comment