ច្រៀងដោយ អ៊ឹង ណារី និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១ (ប) មើលបងទំនងដូចឆ្ងល់ ក្រែងអូនធ្លាប់ស្គាល់បងដែរឬអី (ពីរដង) មើលអីចឹងអៀនណាស់ណាស្រី បងមានរឿងអ្វីប្រណីប្រាប់ផង (ស) មិនឲ្យឆ្ងល់ម្តេចបានប្រុសបង បើជួបរាល់ដងឃើញតែខោអាវនឹង
២ (ប) ខោអាវមានច្រើងកំប្លេ រាប់មិនអស់ទេសុទ្ធតែម៉ូតអញ្ចឹង (ពីរដង) ទាល់តែឃើញទើបបានអូនដឹង ព្រោះអីបងនឹងជាអ្នកហ៊ឺហា ពេលបងដើរទៅណាមកណា សុទ្ធតែកញ្ញាព្រួតគ្នាញញឹមដាក់
៣ (ស) ហ៊ឺហាសម្បកខាងក្រៅតែក្នុងហោប៉ៅគ្មានលុយមួយកាក់ (ពីរដង) (ប) លុយបងមានតែគេជំពាក់ (ស) តើគេប៉ុន្មាននាក់ជំពាក់ប្រាក់បង (ប) រាប់មិនអស់ទេស្រល់នួនល្អង កុំសួរច្រើនដងក្រែងលឮដល់ចោរ
៤ (ប) យប់នេះក៏មានមិនតិច តាំងពីសូលេចវេស្ពាម៉ូតូ (ពីរដង) (ស) យើស ម្សិលម៉ិញឃើញបញ្ចាំអាវខោ ដើរអួតឺនួឡូឡាពេញផ្លូវ (ប) អូ សម្លាញ់បងវាពឹងទេពៅ បញ្ចាំឲ្យទៅខោអាវវាទេអូន។
No comments:
Post a Comment