ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១. (ប) ឱ!
អូនព្រះពាយផាត់បងអើយ យប់យន់ហើយ
ដែលបងមករង់ចាំស្រី
សូមអាណិត
ឲ្យបងបានស្ដាប់សំដី
ឬប្រណី
ឲ្យរៀមបានយល់ភក្ត្រា
២. (ស) ស្អប់ណាស់
នរណាបង្ខំចិត្តអ្នក ឲ្យមកស្ម័គ្រ
រង់ចាំស្រីពីកាលណា ចេញឲ្យឆាប់
ខ្ញុំមិនត្រូវការចរចារ នែ៎!
ព្រានស្នេហា ខ្ញុំមិនត្រូវការបងទេ
បន្ទរ៖ (ប) អូនអើយ
មិនគួរអូនបែរជាខឹង
ធ្វើមិនដឹង
ឲ្យទ្រូងរៀមឈឺគ្រាំគ្រា រាល់រាត្រី
បងផ្ដាំតាមដួងច័ន្ទ្រា
ថាចិន្ដា
បងនឹកអូនគ្មានពេលល្ហែរ
៣. (ប) បើបងស្រលាញ់រូបអូនពិត
ម្ដេចមិនគិត ចូលស្ដីដល់ទៅឳម៉ែ (ប) ព្រះពាយផាត់អើយ
បងមិនភូតភរអូនទេសូមឲ្យតែ អូនថាស្នេហ៍បងមួយមាត់ ៕
No comments:
Post a Comment